ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

បទវិចារណកថា៖ ដល់ពេលប្រជាកសិករ ត្រូវពង្រឹងផលិតភាព និងការប្រកួតប្រជែង ផលិត និងកែច្នៃផលិតផលកសិកម្មក្នុងស្រុកហើយ !

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអាទិត្យ  ៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។

ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ — កម្ពុជាយើងមានដីដែលមានជីជាតិសឹងតែគ្រប់កន្លែង ហើយផ្ទៃដីទាំងនោះគឺអាចសមស្រប សម្រាប់ដំណាំបន្លែ ផ្លែឈើហូបផ្លែ និងស្លឹក ព្រមទាំងមើមសឹងតែគ្រប់យ៉ាង ហេតុដូច្នេះហើយយើងទាំងអស់គ្នា ទាំងមន្រ្តីជំនាញកសិកម្ម កសិករ អាជ្ញាធរដែនដី ពាណិជ្ជករ និងអ្នកកែច្នៃ រួមទាំងអ្នកប្រើប្រាស់ គួរនាំគ្នាយកចិត្តទុកដាក់ទៅលើការពង្រឹង និងពង្រីកសក្តានុពល នៃផលិតភាពផលិតផលនៅក្នុងស្រុកយើង ។

អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា យើងពីមុន គ្រាន់តែបន្លែ នៅក្នុងមួយថ្ងៃ យើងបាននាំចូលពីក្រៅប្រទេស មិនក្រោម១០០តោនទេ ពោលគឺប្រមាណជា ៨៥ តោនពីវៀតណាម និងប្រមាណជា ៤៤ តោនពីថៃ សម្រាប់យកមកផ្គត់ផ្គង់ទីផ្សារនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួនប៉ុណ្ណោះ ប៉ុន្តែនៅមានផ្លែឈើ និងបន្លែមួយចំនួនទៀតដែលយើងបាននាំចូលពីប្រទេសផ្សេង រាប់តាំងពីអឺរ៉ុប និងចិន ខណៈដែលគេដឹងថាកម្ពុជា យើងជាប្រទេសកសិកម្ម ដែលពេលនេះ គឺមានផ្ទៃដីសម្រាប់ដាំបន្លែនោះសរុបប្រមាណជា ៥៨.០០០ ហិកតា ដែលអាចបង្កបង្កើនផលបន្លែ និងបំពេញទីផ្សារបានតែ ៦៨ ភាគរយប៉ុណ្ណោះ ហើយសមត្ថភាព ផ្គត់ផ្គង់នោះគឺតាមរដូវទៅទៀត ។

តាមផែនការដែលបានគ្រោងទុក កម្ពុជានឹងបង្កើនការផលិតបន្លែនេះ ដោយបង្កើនផ្ទៃដីផលិតរហូតដល់ទៅ ៦៣.០០០ ហិកតា ដែលមានសមត្ថភាពបង្កើនការផ្គត់ផ្គង់ទីផ្សារបាន៧៦ ភាគរយ ប៉ុន្តែគម្រោងនេះគឺទាល់តែដល់ឆ្នាំ២០២៣ ឯណោះ ដូច្នេះប្រហែលជាយឺតពេលបន្តិច ចុះបើដូច្នេះហេតុអ្វីក៏យើងមិនពង្រឹងផលិតភាពនៅពេលបច្ចុប្បន្ននេះ ហើយបំពេញការខ្វះខាតផលិតផលនៅក្នុងទីផ្សារក្នុងស្រុក ហើយពង្រីកការនាំចេញទៅកាន់ទីផ្សារអន្តរជាតិទៅ?

នៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះ ដែលពិភពលោកកំពុងតែញាំញីដោយការរីករាលដាលនៃវីរុសកូវីដ១៩ មានប្រទេសប្រមាណជា ៧០ បានអនុវត្តនយោបាយបិទប្រទេស ហើយដោយ សារតែនយោបាយនេះ ប្រទេសទាំងនោះនឹងប្រឈមមុខនឹងបញ្ហាផលិតកម្ម និងតម្រូវការស្បៀងអាហារខ្ពស់ ដូច្នេះនេះគឺជាឱកាសមាសសម្រាប់ស្វែងរកការពង្រីកទីផ្សារផលិតផល កសិកម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិហើយ។
ពីមុនយើងនាំគ្នាខំផលិតខោអាវ គ្រឿងអេឡិចត្រូនិច និងរបស់ប្រើប្រាស់ផ្សេងៗ ដើម្បីបម្រើជីវិតដ៏ស៊ីវិល័យនៅទីផ្សារអឺរ៉ុប និងអាមេរិក ព្រមទាំងប្រទេសស៊ីវិល័យនៅបញ្ចឹមប្រទេស និងទីផ្សារដ៏ទៃទៀត ប៉ុន្តែពេលនេះវិស័យទេសចរណ៍ជាប់គាំង ក្រុមហ៊ុនអាកាសចរណ៍បញ្ឈរយន្តហោះពេញព្រលាននៅលើពិភពលោក រោងចក្រត្រូវបិទ ប្រជាពលរដ្ឋនៅផ្ទះ ប្រទេសជាប់គាំងសេដ្ឋកិច្ច តើវិស័យសេវាកម្ម ឧស្សាហកម្ម និងទេសចរណ៍ នៅពេលណាទើបអាចងើបឡើងវិញបាន ?

សម្រាប់វិស័យកសិកម្ម និងផលិតកម្មស្បៀងអាហារគឺខុសគ្នា ទោះបីជាអ្វីៗជាប់គាំង ប៉ុន្តែមាត់មនុស្ស ក្រពះមនុស្សគឺចំហរ និងឃ្លានគ្រប់គ្នា ។ មនុស្សមិនអាចអត់អាហារបានទេ ពោលនៅក្នុងចំណោមអាហារបីពេល បើអាចដាច់ពេលខ្លះគឺបាន ប៉ុន្តែបើឱ្យដាច់រហូតដល់ទៅបីពេលនោះ គឺប្រហែលជាមិនអាចនោះទេ ដូច្នេះដើម្បីបម្រើសេចក្តីត្រូវការនេះ គឺមានតែវិស័យកសិកម្មទេ ដូច្នេះដូចដែលប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ហើយ គឺត្រូវតែពង្រឹង និងកែប្រែកាលានុវត្តភាពនៃវិស័យកសិកម្ម ដើម្បីរក្សាបាននូវនិរន្តភាពនៃកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់យើង ។ ជាទូទៅប្រសិនបើយើងពង្រឹងវិស័យកសិកម្ម បើទោះបីជាវាមិនអាចបំពេញនិរន្តរភាពនៃកំណើនសេដ្ឋកិច្ចឱ្យបាន ៧ ភាគរយ នៅក្នុងពេល២ទសវត្សរ៍ក៏ដោយ ប៉ុន្តែយ៉ាងហោចណាស់ក៏មិនធ្លាក់ចុះធ្ងន់ធ្ងរ ដូច្នេះសូមអ្នកដែលពាក់ព័ន្ធទាំងអស់ខិតខំប្រឹងប្រែង និងចូលរួមទាំងអស់គ្នា ។

 

ប្រភពពី៖ក្រសួងព័ត៌មាន

Filed in: ព័ត៌មានថ្មី, សេដ្ឋកិច្ច Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com