ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

លោកអភិបាលរងនៃក្រុងព្រះសីហនុ បានប្រគល់អំណោយមនុស្សធម៌ ពីសប្បុរសជន ជូនដល់ដៃបុគ្គលិកអនាម័យ ចំនួន២៥គ្រួសារ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអាទិត្យ  ១២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០។

ព្រះសីហនុ៖ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០។ លោក គង់ សោភា អភិបាលរងក្រុងព្រះសីហនុ អញ្ជើញចែកអំណោយមនុស្សធម៌ មានគ្រឿង​ឧបភោគ បរិភោគ ជូនដល់បុគ្គលិកអនាម័យក្រុងព្រះសីហនុ ដែលមានជីវភាពខ្វះខាតចំនួន ចំនួន២៥គ្រួសារ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាក្រុង និងម្ចាស់​អំណោយ ដែល​ជា​សប្បុរសជន។ ពិធីចែកអំណោយមនុស្សធម៌នេះ ធ្វើឡើងនៅសាលាក្រុងព្រះសីហនុ កាលពីថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០។

លោក គង់ សោភា អភិបាលរងក្រុងព្រះសីហនុបានគូសបញ្ជាក់ថា ដោយសារតែ​កម្ពុជា​កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19 ដូច្នេះយើងត្រូវរស់នៅប្រកបដោយអនាម័យ ដោយលាង សម្អាតដៃជាមួយសាប៊ូ ទឹកស្អាត ជែល អាល់កុល ឱ្យបានស្អាតជាប្រចាំ ព្រោះជំងឺ Covid-19 វាជាសត្រូវលាក់មុខ។ លោកបានអំពាវនាវដល់បុគ្គលិកអនាម័យទាំងអស់​ចូលរួម​ធ្វើអនាម័យក្នុងក្រុមគ្រួសារ ដើម្បីសុខភាព ចៀសផុតពីការឆ្លងរាលដាលជំងឺ Covid-19 នៅ​ក្នុងសហគមន៍មូលដ្ឋានរបស់យើង។ លោកអភិបាលរងក្រុងក៏បានថ្លែងអំណរគុណដល់​បង​ប្អូនសប្បុរសជន ដែលបានចូលរួមជួយឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ តាមរយ:ការអំពាវ​នាវរបស់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីយកមកចែកជូនដល់បុគ្គលិកអនាម័យក្រុងព្រះសីហនុ​របស់យើង ដែលមានជីវភាពខ្វះខាត។ ចំពោះគ្រឿងបរិភោគ និងឧបភោគទាំងនេះ វាអាច​ជួយសម្រួលការខ្វះខាតជីវភាពក្នុងបន្ទុកគ្រួសារបានមួយរយ:ផងដែរ ហើយវប្បធម៌ចែក រំលែក​ក្នុងសង្គម សម្រាប់ជួយគ្នាក្នុងគ្រាមានអាសន្ន និងការខ្វះខាតស្បៀងនាពេលបច្ចុប្បន្ន ។

សូមបញ្ជាក់ថា អំណោយដែលបានចែកជូនដល់ក្រុមអនាម័យសម្អាតក្រុង ចំនួន ២៥គ្រួសារ ដែលក្នុងនោះ ១គ្រួសារ ទទួលបានអង្ករ ២០គីឡូក្រាម មី ០១កេស ត្រីខ ០១ឡូ ទឹកត្រី ២ដប ទឹកស៊ីអ៊ីវ ២ដប ស្ករស ០,៥គីឡូក្រាម ប៊ីចេង ០,២៥គីឡូក្រាម សាប៊ូ ០១ដុំ ទឹកបរិសុទ្ធមួយកេស។ ដោយឡែកសមាគមប្រឹក្សាសុខភាពខេត្តព្រះ សីហនុ បានចូលរួមផ្តល់​ម៉ាស់ ៥០០ ស្រោមដៃពេទ្យ ៥០០ និងទឹកអាល់កុល ១២លីត្រ ផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com