ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

សម្តេចតេជោ ហ៊ុន សែន បានជំរុញតួនាទីរបស់ស្ថាប័នសារព័ត៌មានឱ្យកាន់តែសកម្មបន្ថែមទៀត ដើម្បីចូលរួមចំណែកលើកស្ទួយសុខុមាលភាពសង្គម និងការថែរក្សាសុខសន្តិភាព

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអាទិត្យ  ១២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០។

សម្តេចតេជោហ៊ុនសែននាយករដ្ឋលមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានជំរុញតួនាទីរបស់ស្ថាប័នសារព័ត៌មានឱ្យកាន់តែសកម្មថែមទៀត ដើម្បីចូលរួមចំណែកលើកស្ទួយសុខុមាលភាពសង្គម ការថែរក្សាសុខសន្តិភាព ដែលធានាឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមសម្បូរសប្បាយ។
យោងតាមសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាស ” ទិវាសេរីភាពសារព័ត៌មានសកលលោក” លើកទី២៧ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ដែលបានផ្ញើរជូនជនរួមជាតិឲ្យដឹងថា សម្តេចមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនសម្តេចផ្ទាល់សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅជាមួយស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានជាតិ អន្តរជាតិទាំងអស់ដែលកំពុងបំពេញការងារលើវិស័យសារព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅលើសកលលោកក្នុងឱកាសទិវាសេរីភាពសារព័ត៌មានសកលលោកដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី៣ ខែឧសភា ជារៀងរាល់ឆ្នាំក្នុងគោលបំណងលើកស្ទួយសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន ធានានូវឯករាជ្យភាពនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននិងធានាឱ្យអ្នកសារព័ត៌មានបំពេញភារកិច្ចលើវិជ្ជាជីវៈរបស់ខ្លួនដោយគ្មានការភ័យ
ខ្លាច។ក្នុងឱកាសនេះសម្តេចតេជោនាយករដ្ឋមន្រ្តីបានជំរុញតួនាទីរបស់ស្ថាប័នសារព័ត៌មានឱ្យកាន់តែសកម្មថែមទៀត ដើម្បីចូលរួមចំណែកលើកស្ទួយសុខុមាលភាពសង្គម ការថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងសុខដុមនីយកម្មនៅលើសកលលោកទាំងមូល។
សម្តេចតេជោបញ្ជាក់ថា ទិវា” សេរីភាពសារព័ត៌មានសកលលោក “ លើកទី២៧នាឆ្នាំនេះ គឺបានប្រារព្ធធ្វើឡើងក្នុងកាលៈទេសៈដែលសកលលោកទាំងមូលកំពុងទទួលរងនូវសោកនាដកម្មនៃការរាតត្បាតជំងឺឆ្លងជាសកលបង្កឡើងដោយវីរុសកូវីដ-១៩ ដែលបានឆក់យកជីវិតមនុស្សនៅទូទាំងសកលលោកអស់ជាងម្ភៃម៉ឺននាក់ ហើយមនុស្សជាងបីលាននាក់បានឆ្លងវីរុសនេះ ដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតរបស់ប្រជាជននៅទូទាំងសកលលោកព្រមទាំងបង្កើតឱ្យមានការរើសអើងជាតិសាសន៍ ការរឹតត្បិតសិទ្ធិសេរីភាពនៃការជួបជុំ សេរីភាពនៃការធ្វើដំណើរការប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ កាត់ផ្តាច់ខ្សែសង្វាក់ផលិតកម្មផ្នែកឧស្សាហកម្ម ការធ្វើពាណិជ្ជកម្មសកល
ហើយប្រទេសមួយចំនួនកំពុងត្រូវបានប្រកាសដាក់ឱ្យស្ថិតនៅក្នុងភាពអាសន្ន រារាំងប្រជាជនរបស់ខ្លួនមិនឱ្យចេញពីផ្ទះ និងបិទច្រកព្រំដែនមិនឱ្យឆ្លងកាត់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងដែលបង្កដោយវីរុសកូវីដ-១៩និងការពារអាយុជីវិតប្រជាជនរបស់ខ្លួនឱ្យរួចផុតពីជំងឺឆ្លងដ៏កាចសាហាវមួយនេះ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានរបស់យើងទាំងអស់ ដែលបានខិតខំបំពេញការងារក្នុងការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានជូនប្រជាពលរដ្ឋបានយល់ដឹង និងស្វែងយល់អំពីព្រឹត្តិការណ៍នានាដែលកំពុងកើតឡើងទាំងនៅក្នុងប្រទេស និងនៅលើសកលលោក ជាពិសេសព័ត៌មានពាក់ព័ន្ធនឹងការឆ្លងរីករាលដាលជាសកលនៃវីរុសកូវីដ-១៩ ដែលកំពុងរាតត្បាតយ៉ាងធ្ងន់ធ្ងរនៅស្ទើរទូទាំងសកលលោក ជាពិសេសនៅប្រទេសលោកខាងលិច និងនៅបណ្តាប្រទេសមួយចំនួនទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់ និងអ្នកឆ្លងវីរុសដ៏កាចសាហាវមួយនេះកាន់តែធ្ងន់ធ្ងរទៅៗ។ ដោយ
ឡែកនៅកម្ពុជា ការឆ្លងវីរុសកូវីដ-១៩ គឺស្ថិតនៅក្នុងដំណាក់កាលដំបូង ដែលអ្នកឆ្លងវីរុសកូវីដ-១៩ មានអត្រាទាបបំផុត ហើយអ្នកជំងឺភាគច្រើនគឺជាជនជាតិបរទេសដែលជាករណីចម្លងមកពីខាងក្រៅ ពុំទាន់មានករណីឆ្លងរីករាលដាលនៅក្នុងសហគមន៍ទេ។ ចំណែកអ្នកជាសះស្បើយគិតមកដល់ថ្ងៃនេះបានជិត១០០ភាគរយ ហើយក៏ពុំមានមនុស្សស្លាប់ដោយសារករណីជំងឺនេះដែរ។ នេះជាលទ្ធផលនៃការខិតខំប្រឹងប្រែង និងវិធានការទប់ស្កាត់បានទាន់ពេលវេលារបស់រាជរដ្ឋាភិបាល គួបផ្សំនឹងសមត្ថភាពគ្រូពេទ្យរបស់យើង និងការចូលរួមចំណែកយ៉ាងសកម្មពីអ្នកសារព័ត៌មានក្នុងការផ្តល់ព័ត៌មានពិត ការអប់រំទៅកាន់ប្រជាពលរដ្ឋ និងនាំព័ត៌មានពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាលវិញបានទាន់ពេលវេលា ដែលបង្ហាញពីភាពជាដៃគូរវាងស្ថាប័នសារព័ត៌មានជាមួយរាជរដ្ឋាភិបាលមិនអាចខ្វះបាននៅគ្រប់កាលៈទេសៈ។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com