ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ និងមន្ទីរអប់រំ យុវជន និងកីឡា ខេត្ត-រាជធានី បានទទួលបរិក្ខា “តេជោ DTV” ពីក្រសួងព័ត៌មាន

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអង្គារ៍  ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០។

ក្រសួងព័ត៌មាន បានប្រគល់បរិក្ខា “តេជោ DTV” ជូនដល់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ និងមន្ទីរអប់រំ យុវជន និងកីឡា ខេត្ត-រាជធានី តាមរយៈក្រសួងអប់រំ យុវជន និង កីឡា ក្នុងការតាមដានកម្មវិធីផ្សាយ សិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ក្នុងពិធីប្រគល់-ទទួលបរិក្ខារ ”តេជោ DTV” ជូនគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងមន្ទីរអប់រំ យុវជន និងកីឡា ខេត្ត-រាជធានី នៅថ្ងៃទី៥ ខែឧសភានេះ បានមានប្រសាសន៍ថា ប្រពន្ធ័ផ្កាយរណបតេជោ DTV ចំនួន៥០ឈុតនេះ ជាអំណោយរបស់ក្រុមហ៊ុន Cambodia DTV Network Limited ផ្តល់ជូនដល់ គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងមន្ទីរអប់រំ យុវជន និងកីឡា ខេត្ត រាជធានី សម្រាប់បើកទស្សនាប៉ុស្តិ៍ទូរទស្សន៍ ទទក២ TVK2 ដែលចាក់ផ្សាយកម្មវិធីបង្រៀនពីចម្ងាយ និងសិក្សាតាមប្រពន្ធ័អេឡិចត្រូនិក។
ក្នុងឱកាសនោះ ឯកឧត្តម បានកោតសរសើរ ចំពោះទេពកោសល្យ ដ៏ពូកែរបស់លោកគ្រូ អ្នកគ្រូ ក្នុងការបង្រៀងដោយគ្មានសិស្ស ថតផ្សាយតាមទូរទស្សន៍ ហើយទទួលការគាំទ្រ ពីសិស្សានុសិស្សយ៉ាងច្រើនថែមទៀតផង ។ ឯកឧត្តម បញ្ជាក់ថា ទោះបីសាលារៀន បើកអោយសិស្សចូលរៀនវិញក៏ដោយ តែប៉ុស្តិ៍ ទទក២នេះ នៅតែចាក់ផ្សាយកម្មវិធីអប់រំផ្សេងៗបន្ថែមទៀត ហើយក៏នៅធ្វើកិច្ចសហការជាមួយក្រសួង អប់រំ យុវជននិងកីឡាដដែល។
នៅក្នុងឱកាសនោះដែរ លោក បាន ភុត ប្រធានក្រុមហ៊ុន Cambodia DTV Network Limited ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ប្រពន្ធ័ផ្កាយរណប តេជោ DTV នៅកម្ពុជា ផ្សាយនៅប៉ុស្តិ៍២២ និងប៉ុស្តិ៍៣២ កម្មវិធីបង្រៀនពីចម្ងាយ ដែលអាចអោយប្រជាពលរដ្ឋ ដែលប្រើប្រាស់ប្រពន្ធ័នេះ បើកមើលបាននៅទូទាំងប្រទេសដោយឥតគិតថ្លៃ។
ជាមួយគ្នានេះឯកឧត្តម ហង់ ជូនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជននិងកីឡា បានបញ្ជាក់ថា សម្រាប់ ការបង្រៀនតាមទូរទស្សន៍នេះដែរ ក៏ជាការឱកាសមួយសម្រាប់គ្រូ នៅតាមជនបទ បើកមើលពីការបង្រៀនរបស់គ្រូល្អៗ និងមានទេពកោសល្យ ហើយធ្វើកែលំអរពីវិធី សាស្ត្រ បង្រៀនដោយខ្លួនឯង បានដោយមិនចាំបាច់អញ្ជើញគាត់មកចូលរួមសិក្ខាសាលានៅភ្នំពេញ ហើយមិនបាច់ចំណាយថវិកានោះទេ។ ឯកឧត្តម បន្ថែមថា ជំងឺកូវីដ១៩ បង្កើតជាបញ្ហា ប៉ុន្តែក្រសួងអប់រំ និងក្រសួងព័ត៌មាន បានសហការគ្នាប្រែក្លាយវិបត្តិនេះ អោយក្លាយជាកាលានុវត្តន៍ភាព ឬជាឱកាសដ៏ល្អ ដើម្បីធ្វើការកែលំអរនូវកិច្ចការងារបង្រៀនដោយផ្ទាល់ មករៀនតាមទូរទស្សន៍ និងទូរសព្ទ័ដៃវិញ ។ តាមរយៈនេះ ក្រសួងនឹងបន្តធ្វើការកែលំអរ ការបង្រៀនពីចម្ងាយនេះ អោយបានកាន់តែល្អបន្ថែមទៀត ដើម្បីអោយសិស្សទទូលបានផលល្អ ជាពិសេសសិស្ស ក្រីក្រ ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និង ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា បានចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់រវាង ក្រសួងទាំង២ ស្តីពីការរៀបចំផលិត និងផ្សព្វផ្សាយកម្មវិធី« ការសិក្សាពីចម្ងាយ Distance Learning» និង «ការសិក្សាតាមប្រព័ន្ធ អេឡិចត្រូនិច E-Learning» លើប្រពន្ធ័ ទូរទស្សន៍ជាតិកម្ពុជា និងApp ក្រសួងព័ត៌មាន ដែលរហូតមកដល់ពេលនេះមានរយៈពេល២០ថ្ងៃហើយ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com