ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

ជាង២៥០០នាក់នៃក្រុមអ្នកម៉ូតូកង់បី​ និងម៉ូតូធំ​សម្រុកទៅដាក់ពាក្យប្រឡងយកបណ្ណ័បេីកបររយៈពេល​២ថ្ងៃ​នេះ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ  ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០។

ភ្នំពេញ​៖​ លោក ឡូវ នីកូវឌ្ឍនា ប្រធានអង្គភាពផ្តល់បណ្ណ័បើកបរ និងសុវត្ថិភាពចរាចរណ៏ផ្លូវគោក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងរយៈពេល២ថ្ងៃ​ គឺថ្ងៃចន្ទ​ និង​ថ្ងៃអង្គារ​កន្លងមកនេះ ប្រជាពលរដ្ឋ ដែល​ជាអ្នករត់​ម៉ូតូ​កង់​បី​ឬតុតុ​ និង​ម៉ូតូ​ធំបាននាំគ្នាសម្រុកទៅដាក់ពាក្យ​ និង​ប្រឡង​យក​ប័ណ្ណ​បើកបរ​ នៅ​អង្គភាពផ្តល់បណ្ណ័បេីកបរប្រមាណជាង២៥០០នាក់​ ប៉ុន្តែការរៀបចំប្រឡងបន្ទប់អាចទទួលបានតែពី១៦០ទៅ១៨០នាក់ប៉ុណ្ណោះ​ ។ លោក​ បន្ត​ថា​ ជាក់​ស្ដែង​ រយៈពេល​២ថ្ងៃ​ក្រុមអ្នកម៉ូតូកង់បី​ និងម៉ូតូធំ​ បាន​ប្រឡងយកបណ្ណ័បេីកបរ​ចំនួន២៨០នាក់​ ប្រឡង​ជាប់​១២៤នាក់​ និង​ប្រឡង​ធ្លាក់​ចំនួន១៥៨នាក់​ ។
​ លោក ឡូវ នីកូវឌ្ឍនា​ បាន​អោយ​ដឹង​ទៀត​ថា​ ទោះ​បី​ចំនួនអ្នកដាក់ពាក្យប្រឡង​ មានចំនួនច្រេីន​ និង​ការប្រឡងជាក់ស្តែងមានកំណត់ក្តី​ ប៉ុន្តែក្រុមការងារនៅតែបន្តទទួលពាក្យ​ ដេីម្បីរៀបចំការប្រឡងទៅតាមលេខរៀងជាបន្តបន្ទាប់រហូតដល់អស់​ ។ លោក​បន្ត​ថា​ សម្រាប់​លក្ខខណ្ឌ​ ក្នុងការប្រឡង​ បេក្ខជន​
ត្រូវមាន​ អត្តសញ្ញាណ​បណ្ណ័​ជនជាតិ​ខ្មែរ​ លិខិត​បញ្ជាក់​កាយ​សម្បទា​ឬសុខភាព​មួយ​សន្លឹក​ រូបថត​ សខ្មៅ៤x៦ចំនួន៤សន្លឹក​ និង​ត្រូវ​បង់តម្លៃចំនួន៤១០០០រៀលគឺបង់តាមរយ:ប្រពន្ធ័វីង​ ។
​ ​ លោក ឡូវ នីកូវឌ្ឍនា​ បាន​បញ្ជាក់​ថា​ ចំពោះ​ការប្រឡងយកបណ្ណ័បេីកបរ​ គឺធ្វេីនៅ​អង្គភាព​ ផ្តល់​បណ្ណ័​បេីកបរនៃមន្ទីរ​ សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានីភ្នំពេញ​ ប៉ុន្តសម្រាប់ការពន្យា បណ្ណដែលអស់សុពលភាព គឺមានធ្វេីនៅផ្សារទំនើបAEON MALLទី១ និងនៅផ្សារទំនើបAEON MALLទី២ តែការប្រឡង​ គឺមានតែនៅ​នៅ​អង្គភាព​ ផ្តល់​បណ្ណ័​បេីកបរនោះទេ​ ។
​ លោក ឡូវ នីកូវឌ្ឍនា ប្រធានអង្គភាពផ្តល់បណ្ណ័បើកបរ និងសុវត្ថិភាពចរាចរណ៏ផ្លូវគោក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាន​អំពាវនាវ​ ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​សូមទៅធ្វេីជាមួយមន្ត្រីនៅទីនោះផ្ទាល់​ដែលមានតារាងតម្លៃត្រឹមត្រូវ​ និង​ច្បាស់លាស់​ ចៀស​វាង​មានអ្នករត់ការដែលតម្លេីងតម្លៃ​ កេងចំណេញ​ ដែលបង្កអោយប្រជាពលរដ្ឋមានការថ្នាំងថ្នាក់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com