ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០។
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) ប្រចាំការិយាល័យប្រទេសកម្ពុជា រួមជាមួយសមាគមន៍អតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ បាននាំយកសម្ភារ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រគល់ជូនមន្ទីរពេទ្យថ្នាក់ជាតិចំនួនពីរ រួមមានមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យកុមារជាតិដើម្បីចូលរួមឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះការរាតត្បាតជំងឺកូវីដ-១៩។
ពិធីប្រគល់ជូនសម្ភារទាំងនេះ ត្រូវបានប្រារព្ឋឡើងនៅការរិយាល័យទីភ្នាក់ងារ KOICA ប្រចាំប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពី លោក នោ ហ្យន់ជូន(Rho Hyun-Jun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំការិយាល័យប្រទេសកម្ពុជា លោក អ៊ឹម សួរ ប្រធានសមាគមន៍អតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ(CAMKAA) លោកសាស្រ្តាចារ្យ ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោកសាស្រ្តាចារ្យ ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។
លោក Rho Hyun-Jun បានបញ្ជាក់ថា គោលបំណងនៃការផ្តល់ជំនួយនេះគឺដើម្បីជួយសម្រាលបន្ទុកមន្ទីរពេទ្យថ្នាក់ជាតិទាំងពីរខាងលើក្នុងការឆ្លើយតបឱ្យទាន់ពេលវេលានៃការរាតត្បាតជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ ដើម្បីធានាសុខសុវត្ថិភាពដល់អ្នកជំងឺក៏ដូចជាបុគ្គលិកមន្ទីរពេទ្យផងដែរ។
សូមបញ្ជាក់ថា សម្ភារដែលបានផ្តល់ជូនដោយទីភ្នាក់ងារ KOICA កម្ពុជារួមមាន៖ ម៉ាស់ពេទ្យចំនួន១០ម៉ឺន ម៉ាស់អិន៩៥ (N95) ចំនួន៤,៥០០ម៉ាស់ ជែលលាងដៃសម្លាប់មេរោគចំណុះ៥០០មីលីលីត្រ ចំនួន២,០០០ដប និងភេសជ្ជៈប៉ូវកម្លាំងមួយចំនួនផងដែរ។ ដោយឡែកសមាគមCAMKAAក៏បានផ្តល់ជូនម៉ាស់ពេទ្យចំនួន២ម៉ឺនម៉ាស់បន្ថែមទៀត៕

Çѱ¹¼ »õ¸¶À»¿îµ¿ ¹è¿ì´Â °³¹ßµµ»ó±¹ °íÀ§±Þ °ø¹«¿øµé
(¼¿ï=¿¬ÇÕ´º½º) Á¤ºÎ ¹«»ó¿øÁ¶ Àü´ã±â°üÀÎ Çѱ¹±¹Á¦Çù·Â´Ü(ÄÚÀÌÄ«¡¤KOICA)ÀÌ 25ÀϺÎÅÍ ÀÏÁÖÀÏ µ¿¾È ÁÖÃÖÇÏ´Â ‘Áö±¸ÃÌ »õ¸¶À» ¿îµ¿ °íÀ§±Þ ÆÄÆ®³Ê½Ê ÇÁ·Î±×·¥’¿¡ Âü¼®ÇÑ °¡³ª¡¤¶ó¿À½º¡¤¸ðÀáºñÅ©¡¤¹Ì¾á¸¶¡¤º£Æ®³²¡¤¼¼³×°¥¡¤½º¸®¶ûÄ«¡¤¿¡Æ¼¿ÀÇǾơ¤¿ì°£´Ù µî °³¹ßµµ»ó±¹ÀÇ ±¹Àå±Þ ÀÌ»ó °ø¹«¿ø 20¸íÀÌ ¼º³²½Ã ÄÚÀÌÄ« º»ºÎ¿¡¼ ±â³äÃÔ¿µÇϰí ÀÖ´Ù. 2014.8.25 <>
photo@yna.co.kr/2014-08-25 15:09:49/