ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រារពពិធីរាប់បាត្រដល់ព្រះសង្ឃ១៧អង្គ ដែលនិមន្តតាមដងផ្លូវក្នុងភូមិ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍  ៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០។

នៅព្រឹកថ្ងៃ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២០ ក្នុងឧកាសនៃការស្នាក់នៅស្រុកកំណើត សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាដ៏ឧត្តុង្គឧត្តមសម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន ប្រមុខ នៃ រាជ រដ្ឋាភិបាលកម្ពុជា រួមទាំងលោកជំទាវជាភរិយាថ្នាក់ដឹកនាំនានា បានអញ្ជើញរាប់បាត្រចង្ហាន់ បច្ច័យមួយចំនួន ប្រគេនសម្តេចឧត្តមបញ្ញា ដូង ផង់ រួមទាំង ព្រះ ភិក្ខុ សង្ឃ ចំនួន ១៧អង្គ ដែលនិមន្តគោចរបិណ្ឌបាត្រតាមខ្នងផ្ទះ ក្នុងភូមិ២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្ត ត្បូងឃ្មុំ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧទ្ទិស កុសលកើត ចេញពី ទឹកចិត្តជ្រះថ្លា នេះ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត លោកជំទាវ ជាកូន ចៅ ចៅទួតទាំងអស់ បានលើកឧទ្ទិសដល់វិញ្ញាណ ក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាវិវឌ្ឍនា ដែលបានទទួលមរណភាពដោយរោគជរាពាធ ក្នុង ជន្មាយុ ៩៦វស្សា រយះពេល៤ថ្ងៃមកនេះ សូមវិញ្ញាណក្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្ម ញ្ញាណវិវឌ្ឍនា បានយោងយិតទៅចាប់បដិសន្ធិក្នុងឋានបរមសុខសួគ៌ា ពិសេសបានរួចចាកផុតពីទុក្ខ ទោស ផងទាំងពួង ចាប់តាំងពីពេលនេះតរៀងទៅ កុំបីឃ្លាងឃ្លាតដោយប្រការណាមួយឡើយ។

សម្តេចព្រះឧត្តមបញ្ញា និងភិក្ខុសង្ឍទាំង១៧អង្គ បានចម្រើនពរជូនដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកជំទាវ ជាកូន ចៅ ចៅទួត និងញាតិមិត្តទាំងអស់ របស់អ្នកឧកញ៉ាព្រឹទ្ធ មហា ឧបាសិកា ធម្មញ្ញា ណវិវឌ្ឍនា សូមមានសុខភាពល្អបរិបូរណ៍ ពូលានុភាពមាំមួន ជន្មាយុយ៉ឺនយូរ បញ្ញា ញាណភ្លឺថ្លា ដើម្បីបន្តស្ថិតនៅជាអ្នកដឹកនាំ និងជាពុទ្ធសានិកទ្រទ្រង់ព្រះពុទ្ធសាសនាជាយូរអង្វែងត រៀងទៅ និងមួយចំណែកទៀត សម្តេចព្រះឧត្តមបញ្ញា និងព្រះភិក្ខុសង្ឍទាំងអស់ ក៏បានលើកឧទ្ទិស ដល់វិញ្ញាក្ខន្ធសពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានធ្វើកម្ម ករិយាពីលោកយើងនេះ ទៅកាន់លោកខាងមុខនោះហើយ សូមវិញ្ញាណក្ខន្ធអ្នកឧកញ៉ា ព្រឹទ្ធមហា ឧបាសិកាធម្មញ្ញាណវិវឌ្ឍនា បានយោងយិតទៅចាប់បដិសន្ធិលើសម្បត្តិសួរ និងបានរួចចាកផុតពីទុក្ខ ទោសផងទាំងពួង ចាប់តាំងតែពីថ្ងៃនេះតរៀងទៅ កុំបីឃ្លាងឃ្លាតដោយប្រការណាមួយ ចាប់តាំងពី ថ្ងៃតរៀងទៅ។

សូមបញ្ជាក់ថា នៅក្នុងឱកាសនៃការសាងភ្នូសជាព្រះភិក្ខុសង្ឃ បំបួសមុខភ្លើងសព អ្នក ឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ព្រះពិក្ខុសង្ឃ ហ៊ុន ម៉ាណែត ព្រះភិក្ខុសង្ឃមានពិធី កម្មវិធីនិមន្តគោចរបណ្ឌិតបាត្រ នៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ក្នុងភូមិ២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលជាភូមិកំណើតរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ក្នុងអំឡុង ពេលនៃការបួសមុខភ្លើងសងគុណ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា។

នៅក្នុងពិធីប្រគេនចង្ហាន់ និងបច្ច័យសម្តេចព្រះឧត្តមបញ្ញា និងព្រះភិក្ខុសង្ឍក្នុងភូមិទី២ ឃុំ រកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តក្បូងឃ្មុំ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជួបសន្ទនាដោយផ្ទាល់ជាមួយប្រជាពលរដ្ឋក្នុងភូមិទី២ ដែលជាអ្នកធ្លាប់មានប្រវត្តិជួបផ្ទាល់ជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងជំនាន់របបអាវខ្មៅ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាន បង្ហាញនូវការគោរពស្រឡាញ់រាប់អានដោយស្មោះបំផុត ជាមួយប្រជាពលរដ្ឋទាំងនោះ តាមរយះការ ថតរូបអនុស្សាវរីយ៍ជាមួយប្រជាពលរដ្ឋទាំងនោះ។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com