ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០។
ត្បូងឃ្មុំ៖ មហាគ្រួសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសាច់ញាតិ បងប្អូន និងកូនចៅជិតឆ្ងាយទាំងអស់បាន ប្រារពធ្វើពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូន វិញ្ញាណក្ខន្ធសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាក្មេក មាតាបង្កើត និងជាជីដូន នារសៀលថៃ្ងទី០៩ ខៃឧសភា ឆ្នាំ២០២០ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។