ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនៃអង្គការសង្គ្រោះមេឃពណ៌ខៀវរបស់ប្រទេសចិន បានចុះជួយបាញ់ថ្នាំកម្ចាត់មេរោគកូវីដ ១៩ ក្នុងខេត្តកំពង់ចាម

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអង្គារ៍  ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។

ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាល និងការឆ្លងនៃជំងឺកូវីដ១៩ ក្រុមគ្រូ ពេទ្យជំនាញស្ម័គ្រចិត្តអង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិនបាន ចុះមកជួយបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ នៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ចាម ក្នុង រយៈពេល២ថ្ងៃ គឺថ្ងៃទី១០ និងទី១១ ខែឧសភា ឆ្នាំ២០២០ ដើម្បីរួមចំណែកទប់ស្កាត់ នៃការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងខេត្តកំពង់ចាម។

លោក ហាន​​ កុលស អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាអនុប្រធាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ខេត្តបានឱ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រ មួយក្រុមមានគ្នា១៨នាក់ របស់អង្គការសង្គ្រោះមេឃពណ៌ខៀវរបស់ប្រទេសចិន បានចុះមកសហការជាមួយអាជ្ញាធរខេត្តធ្វើ យុទ្ធនាការបាញ់ថ្នាំសម្លាប់ មេរោគកូវីដ១៩ ក្នុងវិធានការបង្ការទប់ស្កាត់ការឆ្លង និងការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងខេត្តកំពង់ចាម។

លោកអភិបាលរងបានបញ្ជាក់ទៀតថា ទីតាំងដែលត្រូវធ្វើយុទ្ធនាការសំខាន់ៗរួមមាន៖ ទី១. វិហារឥស្លាម នៅក្នុងឃុំរកាគយ ស្រុកកងមាសជាទីកន្លែងដែលជនជាតិម៉ាឡេស៊ី ធ្វើពិធីសាសនានៅទីនោះ។ ទី២. វិហារឥស្លាម និងតាមផ្ទះប្រជាពលដ្ឋ នៅភូមិសាច់សូរ ឃុំពាមជីកង ស្រុកកងមាស ជាទីកន្លែងដែលរកឃើញបុរសជនជាតិខ្មែរ០១រូប បានឆ្លងជំងឺ កូវីដ១៩ និងជនជាតិម៉ាឡេស៊ី ៨រូប មានផ្ទុកជំងឺកូវីដ១៩ ដែលមកស្នាក់នៅបណ្តោះអាសន្ន ដើម្បីធ្វើពិធីសាសនានៅទីនោះ។ ទី៣. នៅសណ្ឋាគាមេគង្គដែលជាទីកន្លែងចត្តាឡីស័ក សម្រាប់អ្នកដែលបាន ប៉ះពាល់ដោយផ្ទាល់ជាមួយ អ្នកជំងឺកូវីដ១៩។ ទី៤. នៅចំណត រថយន្ត ផ្សារកំពង់ចាម និងទី៥. នៅមន្ទីរពេទ្យខេត្តកំពង់ចាម ដែលជាទីតាំងព្យាបាល អ្នកជំងឺកូវីដ១៩។

លោក ហាន កុសល អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩ បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល, ប្រជាជនចិន និងក្រុមអ្នកជំនាញស្ម័គ្រ ចិត្តអង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានមកជួយបាញ់ ថ្នាំសម្លាប់មេរោគ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ នៅខេត្តកំពង់ចាម។

គួរបញ្ជាក់ផងដែរថា ខេត្តកំពង់ចាម បានរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ ចំនួន១៦រូប (ខ្មែរ១រូប, អង់គ្លេស៥រូប, អាម៉េរិក២រូប និងម៉ាឡេស៊ី៨រូប) ដែលបច្ចុប្បន្ន អ្នកទាំង១៦នាក់ បានជាសះស្បើយ និងត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនៗវិញ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com