ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានណែនាំដល់ អ្នកយកព័ត៌មានថា មិនគួរទៅសំភាសន៍ សមត្ថកិច្ច នៅពេលដែលកំពុងរវល់បំពេញភារៈកិច្ចនោះទេ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃចន្ទ  ១២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។

រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានណែនាំដល់ អ្នកសារព័ត៌មាន មិនគួរទៅសំភាសន៍ សមត្ថកិច្ច នៅពេលដែលកំពុងរវល់បំពេញភារៈកិច្ចនោះទេ ព្រោះធ្វើឲ្យប៉ះពាល់ដល់ការងាររបស់សមត្ថកិច្ច។

ក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសបា្តហ៍របស់ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានអោយអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ត្រូវធ្វើការរំលឹកដល់អ្នកសារព័ត៌មានមួយចំនួន ពិសេសតាមអនឡាញ ដែលតែងតែទៅសំភាសន៍សមត្ថកិច្ច នៅពេលដែលកំពុងតែរវល់បំពេញ កិច្ចការងារអ្វីមួយដែលកើតមានឡើងភ្លាមៗ ហើយអ្នកសារព័ត៌មានទាំងនោះ បានយកក្បាលមេក្រូទៅតាមសំភាសន៍ ក្នុងពេលដែលរឿងនោះស្ថិតក្នុងការតាមដាននៅឡើយ ដែលជាចំណុចមួយខុសទាំងស្រុងពីក្រមសីលធម៌វិជ្ជាជីវៈ អ្នកសារព័ត៌មាន ។ឯកឧត្តម បន្តថា កិច្ចការងាររបស់សមត្ថកិច្ច និងមន្រ្តី គឺត្រូវធ្វើការងារនោះអោយបានចប់រួចរាល់ជាមុនសិន ទើបអោយអ្នកជំនាញ ឬមន្រ្តីនាំពាក្យណាមួយជាអ្នកឆ្លើយ ថាតើរឿងទាំងនោះកើតឡើងដោយសារអ្វី? ហើយអ្នកសារព័ត៌មាន ក៏ត្រូវយល់ដែរថា កុំអាងខ្លួនជាអ្នកកាសែតមានសិទ្ធិសួរគ្រប់ពេលនោះ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានជំរុញដល់គ្រប់អង្គភាពក្រោមឱវាទក្រសួងត្រូវពង្រឹង សាមគ្គីភាពអោយបានរឹងមាំ មានទំនាក់ទំនងល្អជាមួយក្រសួងស្ថាប័នទាំងអស់ ពិសេសស្ថាប័នព័ត៌មានរបស់ជាតិ ត្រូវតែផ្សាយតែអ្វីដែលពិត ច្បាស់លាស់ ដើម្បីរួមគ្នាបន្សាបនូវព័ត៌មានក្លែងក្លាយ ។

ទន្ទឹមនឹងនេះ ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានបញ្ជាក់ពីការអនុញ្ញាតអោយមានការចាក់ផ្សាយឡើងវិញ នូវព័ត៌មានវិទ្យុសំលេងសហរដ្ឋអាមេរិក VOA នៅក្នុងកម្មវិធីផ្សាយរបស់វិទ្យុក្នុងស្រុកចំនួន៣ រួមមាន ស្ថានីយ៍វិទ្យុ FM 102 មេហ្គាហឺត វិទ្យុសំបុកឃ្មុំ FM105 មេហ្គាហឺត និងវិទ្យុមណ្ឌលព័ត៌មានស្រ្តីកម្ពុជា FM 103 មេហ្គាហឺត៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com