ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌គូសបញ្ជាក់ថា អ្នកជាប់ឃុំមានប្រមាណ១ម៉ឺន២ពាន់នាក់ ក្នុងសំណុំរឿងជិត៤ម៉ឺនសំណុំរឿង

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃចន្ទ  ១២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។

ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ មានអ្នកកំពុងជាប់ឃុំប្រមាណ១ម៉ឺន២ពាន់នាក់ ក្នុងចំណោមសំណុំសរុបនៅទូទាំងប្រទេស មានជិត ៤ម៉ឺនសំណុំរឿង។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការប្រកាសដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានលើកឡើងថា សំណុំនៅនៅទូទាំងប្រទេសមានជិត៤ម៉ឺនសំណុំរឿងក្នុងនោះ បើពិនិត្យអ្នកកំពុងជាប់ឃុំនៅក្នុងពន្ធនាគារមាន១ម៉ឺន២ពាន់នាក់ ក្នុងសំណុំរឿងជិត៤ម៉ឺន សំណុំរឿង។ ឯកឧត្ដមរដ្ឋមន្ត្រីបានលើកឡើងថា យុទ្ធនាការនៃការដោះស្រាយការកកស្ទះសំណុំរឿងតាមសាលាដំបូងរាជធានី ខេត្តនេះ ក្នុងគោលដៅការការ​ពារ​នូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសនោះជូនប្រជាពលរដ្ឋបានចាប់ផ្ដើមចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំងមួយចំនួន ក្នុងនោះមានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងខុសច្បាប់ យុទ្ធនាប្រយុទ្ធប្រឆាំងការកាប់ព្រៃឈើ ហើយយុទ្ធនាការអនុវត្តន៍ភូមិ ឃុំមានសុវត្ថិភាពផងដែរ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា ក្នុងរយៈពេល២ ឆ្នាំកន្លងមកនេះ ជាមួយនឹងភាពជោគជ័យ និងជាមួយ យុទ្ធនាការបទល្មើសទាំងអស់នោះ ពិសេសយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺបានធ្វើឱ្យមានការកើនឡើងនូវសំណុំរឿងនៅតាមសាលា​ដំបូងរាជធានី ខេត្ត។ ឯកឧត្ដមបានថ្លែងថា “យោងតាមរយៈបាយការណ៍ដែលក្រសួងយុត្តិធម៌ទទួលបានពាក់ព័ន្ធនឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនចាប់ពីឆ្នាំ២០១៦ រហូតដល់ ថ្ងៃទី៣០ខែមេសា ឆ្នាំ២០២០ ឃើញថាសំណុំរឿងគ្រឿងញៀន មានសរុបជិត៣ម៉ឺនសំណុំរឿង មានអ្នកពាក់ព័ន្ធនឹងគ្រឿងញៀនប្រហែល៦ម៉ឺននាក់ ត្រូវបានចាប់ខ្លួន ហើយក្នុងនោះ មួយចំនួនអ្នកប្រើប្រាស់គ្រឿងញៀន ត្រូវបានបញ្ជូនទៅមណ្ឌលអប់រំកែប្រែ និងអ្នកខ្លះបានបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតីវិធីតាមច្បាប់។ ចំណែកគ្រឿងញៀនដែលបានរឹបអូសមានចំនួន១,៦៥៩គីឡូក្រាម“។ ឯកឧត្ដមបានបន្ដថា នៅពេលធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងយុទ្ធនាការផ្សេងៗទៀតបានធ្វើសំណុំរឿងនៅតាមសាលាដំបូង រាជធានី ខេត្តមានការកើនឡើង។ ឯកឧត្ដមបានបន្ថែមថា បើធ្វើការផ្ទៀតផ្ទាត់សំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្ត គិតសំណុំដែលបានកាត់(មិនមែនសំណុំរឿងដែលចាត់ការរួច មិនមានសាលាក្រម ឬសាលដីកា ហើយមិនរាប់បញ្ជូលសំណុំរឿងដែលកាត់សេចក្តីបញ្ជូនទៅតុលាការជាន់ខ្ពស់) បើយើងរាប់នៅសំណុំរឿងនៅសាលាដំបូងនៅទូទាំងប្រទេសមានសំណុំរឿងជិត៤ម៉ឺនសំណុំរឿង ក្នុងនោះមានអ្នកជាប់ឃុំនៅសាលាដំបូងរាជធានី ខេត្តមានប្រមាណ១ម៉ឺន២ពាន់នាក់ ក្នុងចំណោម សំណុំ រឿងជិត៤ម៉ឺន។

ជាមួយគ្នានោះដែរ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានលើកយកករណីសាលាដំបូងរាជធានីភ្នំពេញមកបញ្ជាក់ថា សំណុំរឿងដែលនៅសល់ពីចំណាត់ការឆ្នាំ២០១៩ (មានន័យថាសល់ពីឆ្នាំ២០១៧ និងឆ្នាំ ២០១៨) គឺមានចំនួន១ម៉ឺន២ពាន់សំណុំរឿងហើយសំណុំរឿងចូលថ្មីមានប្រមាណ៧០០សំណុំរឿង ទៅ ៩០០រឿងក្នុងមួយខែ។ ក្នងរយៈពេល១ឆ្នាំ ចៅក្រមមួយរូប បានចាត់ការសំណុំរឿងបាន១២៩រឿង ឬធម្យមដែលជាទិន្នផលខ្ពស់ជាងគេក្នុងចំណោមសាលាដំបូងរាជធានី ខេត្ត ផ្សេងទៀត។ ប៉ុន្តែដោយសារសំណុំរឿងមានការកើនឡើង​យ៉ាងកំហុក ហើយមានការខ្វះខាត ទាំងផ្នែកធានមនុស្ស និងសម្ភារមិនអាចដោះស្រាយបាននោះទេ។ ឯកឧត្ដមបានបន្ដថា ក្នុងស្ថានភាពបច្ចុប្បន្ន ដែលមិនអាចដោះស្រាយបាននោះ នឹងធ្វើឱ្យសំណុំចាស់កប់ជ្រៅទៅដែលធ្វើឱ្យយឺតយ៉ាវសំណុំរឿង។

ឯកឧត្ដមរដ្ឋមន្ត្រីបានលើកឡើងទៀតថា ក្រសួងយុត្តិធម៌គឺជាសេនាធិការមួយក្នុងការជួយដោះស្រាយដល់សាលាដំបូងរាជធានី ខេត្តដូច្នេះការដាក់ចេញយុទ្ធនាការមួយបានក្លាយជារឿងមួយដែលចាំបាច់បំផុតដើម្បីបម្រើគោលបំណងចំនួន៣យ៉ាង ទី១.ការកាត់បន្ថយការកកស្ទះសំណុំរឿងនៅសាលាដំបូងក្នុងគោលដៅដើម្បីពន្លឿនការរកយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។ ទី២. ការផ្តល់សេវាយុត្តិធម៌ឱ្យបានឆាប់រហ័សជាងមុន។ ទី៣. ការកាត់បន្ថយការកកស្ទះនេះ មានការបច្ច័យក្នុងការរួមចំណែកដល់ការកាត់បន្ថយការចង្អៀតណែននៅតាមពន្ធនាគារផងដែរ។

ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា “ខ្ញុំចង់បញ្ជាក់ថា ការដាក់យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការដំបូងរាជធានី ខេត្តគឺជាការចាំបាច់ ហើយជាផ្នែកមួយនៃទិសដៅក្នុងការធ្វើកំណែទម្រង់របស់ក្រសួងយុត្តិធម៌ ដែលនឹងក្លាយជាមូលដ្ឋានក្នុងការធ្វើកំណែរទម្រង់នៅពេលអនាគត់”៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com