ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

ឯកឧត្តម ​អ៊ុំ ​រាត្រី ​អភិបាល​នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ ចែកអំណោយដល់ប្រជាពលរដ្ឋ ជួបការខ្វះខាតស្បៀង១០០គ្រួសារក្នុងស្រុកមង្គលបូរី

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ  ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។

រជាពលរដ្ឋក្រីក្រជួបការខ្វះខាត១០០ គ្រួសារ នៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមាន​ជ័យ បានទទួលអំណោយស្បៀងអាហាររបស់ ឯកឧត្តម ​អ៊ុំ ​រាត្រី ​អភិបាល​នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ ដើម្បីជួយសម្រួល​ដល់ជីវភាពរស់នៅប្រចាំថ្ងៃបានមួយរយៈ ក្នុង គ្រាជួបការលំបាកដោយសារតែការរីករាលដាល​ជំងឺ​កូវីដ-១៩នេះ។

ឯកឧត្តម ​អ៊ុំ ​រាត្រី ​អភិបាល​នៃគណៈអភិបាលខេត្ត​បន្ទាយមានជ័យ រួមនឹងក្រុមការងារ​ ​បាននាំយកអំណោយជាស្បៀងអាហារនេះ ទៅចែកដល់ដៃប្រជាពលរដ្ឋក្រីក្រជួបការលំបាក​ ចំនួន១០០គ្រួសារ​ នៅឃុំស្រះរាំង​ ស្រុកមង្គលបូរី​កាលពី រសៀលថ្ងៃអង្គារ ១៣រោច​ ខែពិសាខ​ ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១៩ ខែឧសភា​ ឆ្នាំ​២០២០។

ក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍លើកឡើងថា អំណោយសប្បុរសធម៌​ដែលបានយកមកចែកទាំងអស់នេះ ជាការបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះ ប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដែលជានិច្ចកាលតែងតែ​យកចិត្តទុកដាក់ដោះ ស្រាយរាល់ការលំបាកជូនដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង សម្រាប់​គ្រប់ៗគ្នា មិនទុកនរណា ម្នាក់ចោល​នោះ​ឡើយ។

ឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ទៀតថា ថ្វីត្បិតស្រុក ទេសយើង មានសភាពស្ងប់ស្ងាត់ពីបញ្ហាកូវីដ-១៩ មែនពិត ប៉ុន្តែសូមប្រជាពលរដ្ឋយើងទាំងអស់គ្នាកុំ ធ្វេសប្រហែសឱ្យសោះ ព្រោះវាឆ្លងមិនរើសមុខទេ មិនរើសឋានៈ បុណ្យសក្ដិតួនាទីណាទេ ឱ្យ តែប្រហែសគឺឆ្លងមិនខានឡើយ។ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់គ្នា រួមគ្នាទប់ស្កាត់កូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា តាមរយៈការរក្សាអនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ឧស្សាហ៍លាងដៃនឹងសាប៊ូ ជាមួយទឹកស្អាត ជេលអាល់កុល ទឹកអាល់ កុល ឬទឹកសម្លាប់មេរោគ ត្រូវរក្សាគម្លាតគ្នា ផ្អាកការជួបជុំ ផឹកស៊ី​មួយរយៈសិននិងត្រូវពាក់ ម៉ាស់ឱ្យបានត្រឹមត្រូវ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com