ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

សម្តេចតេជោប្រកាសបើកភ្លើងខៀវឲ្យក្រុមកីឡាមួយចំនួនមានសកម្មភាពប្រកួតឡើងវិញ តែមិនបើកចំហរ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍  ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។

កីឡាមួយចំនួនដែលបានផ្អាកសកម្មភាពទាំងការហ្វឹកហាត និងទាំងការប្រកួតអស់មួយរយ:កាលនៃការទប់ស្កាត់និងបង្ការជំងឺកូវីដ19 អស់រយៈពេលជាង 2 ខែកន្លងមកនោះពេលនេះត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ភ្លើងខៀវឲ្យកីឡាមួយចំនួនដែលមានកម្មវិធីប្រកួតនោះ ត្រូវមានសកម្មភាពប្រកួតឡើងវិញប៉ុន្តែត្រូវធ្វើការប្រកួតដោយបិទទ្វារ ពោលគឺហាមមិនឲ្យមានអ្នកទស្សនាមើលនោះឡើយ។

នៅក្នុងសារជាសំឡេងដើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននៅព្រឹកថ្ងៃទី 21 ខែឧសភាឆ្នាំ 2020នេះ បានឲ្យដឹងថា ឯកឧត្តមម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល,ឯកឧត្តមថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងឯកឧត្តមហង់ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួង អប់រំយុវជននិងកីឡា គប្បីធ្វើការពិភាក្សាគ្នាដើម្បីបើកឱ្យមានការប្រកួតកីឡាមួយចំនួនឡើងវិញ។

សម្ដេចតេជោបានមានប្រសាសន៍ថាកន្លងមកទាក់ទងវិស័យកីឡា គឺយើងបានអនុញ្ញាតអោយតែកីឡាប្រដាល់ធ្វើការប្រកួតដោយបិទទ្វារ ឯកីឡាដទៃទៀតគឺស្ងប់ស្ងាត់។

សម្រាប់ពេលនេះ យើងពិនិត្យឃើញថាយើងគួរចាប់ផ្ដើមឲ្យមានសកម្មភាពកីឡាគ្រប់ប្រភេទគ្រប់ទំរង់ទាំងបាល់ទាត់បាល់ ទះបាល់បោះនិងកីឡាប្រភេទដទៃទៀតប៉ុន្តែប្រសិនជាមានការប្រកួត ក៏ប្រកួតបិទ ទ្វារដដែល។ សម្ដេចយល់ថា ហានិភ័យនៅកន្លែងការប្រកួតកីឡាមិនជាមានច្រើនប៉ុន្មានទេ ដោយយើងកំណត់ទាក់ទិននឹងការប្រកួតដូចជាបាល់ទាត់យើងមិនត្រូវឲ្យមានអ្នកដែលត្រូវចូលទៅមើលទេ គឺក្នុង១កន្លែងប្រកួតហ្នឹង យ៉ាងច្រើនប្រើ ប្រាស់បើថាបាល់ទាត់វាអាចថា៥០ឬ៦០ នាក់ប៉ុណ្ណោះ ទាំងគ្រូបង្វឹកទាំងកីឡាករហើយទីធ្លាក៏ធំដែរ ហើយបាល់ទះក៏ដូច្នេះដែរគឺវាមិនច្រើនទេបាល់ទះ បាល់បោះហើយប្រភេទកីឡាផ្សេងៗទៀតក៏ដូចគ្នាដែរ។ដូច្នេះហានិភ័យវាមិនជាខ្ពស់ទេហើ យប្រយ័ត្នទៀតយើងប្រគល់ឲ្យសហព័ន្ធនីមួយៗជាមួយក្លឹបជាអ្នកទទួលខុសត្រូវដែលកន្លែងប្រកួត យើងក៏ត្រូវមានវិធាន ការម៉ឺងម៉ាត់ទៅលើបញ្ហាការត្រួតពិនិត្យកម្ដៅ ការត្រួតពិនិត្យផ្សេងៗមុននឹងឲ្យចូលទៅធ្វើការប្រកួត។ដូច្នេះស្នើឲ្យឱ្យឯកឧត្តមរដ្ឋមន្រ្តីទាំងបីពិនិត្យមើលដោយយើងបើកជាជំហ៊ានៗ ប៉ុន្តែនៅក្លឹបហាត់ ប្រាណមិនទាន់ឲ្យបើកទេវិស័យឯកជនដែលប្រមូលផ្ដុំកកកុញដោយមនុស្សទៅហាត់ប្រាណ ហើយកន្លែងក្លឹបម៉ាស្សាខារ៉ា អូខេក៏មិនទាន់ឲ្យបើកដែរ។

សម្ដេចតេជោបានបញ្ជាក់ថា រាជរដ្ឋា ភិ បាលចង់ជំរុញវិស័យកីឡាឲ្យចេញមុខ ដោយសារហានិភ័យហាក់ដូចជាទាបបើប្រៀបធៀបនឹងសកម្មភាពទេសចរណ៍ដែលកំពុងមានសព្វថ្ងៃ ហើយម្យ៉ាងទៀតវិធានការការការពារគឺត្រូវតែមានគ្រប់ទីកន្លែងទាំងអស់។

ដូច្នេះគួរពិចារណាឲ្យមានការប្រកួតដោយសារតែដោយសារតែយើងមានវគ្គប្រកួតនេះវគ្គប្រកួតនោះឬកម្មវិធីប្រកួតផ្សេងៗ ហើយម្យ៉ាងទៀតធនធានធនធានកីឡារបស់យើងបើសិនយើងពន្យារចោលយូរពេកគឺការហ្វឹកហាត់ក៏មិនបានធ្វើការប្រកួតក៏មិនបានធ្វើនិងធ្វើឲ្យផ្នែកកីឡារបស់យើងចុះខ្សោយដែរ។ដូច្នេះសូមពិចារណាលើរឿងនេះហើយបើឯកភាពគ្នាហើយសូមផ្ដល់មតិយោបល់មកសម្ដេចវិញ ដើម្បីនឹងប្រកាសបើកឲ្យមានការប្រកួតតែម្ដង។សម្ដេចតេជោបានបញ្ជាក់ថា គឺវាល្មមដល់ពេលវេលាហើយ។

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com