ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

( ឯកឧត្តម គួច ចំរើន) វឌ្ឍនភាពរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ឆ្នាំ២០១៩-២០២០

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសុក្រ  ១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។

ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មការសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះសីហនុ បានឱ្យដឹងថា ឆ្នាំកន្លងទៅ ខេត្តព្រះសីហនុរងនូវបញ្ហាប្រឈម ជាច្រើនមានដូចជា រលំបាក់អគារ គ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ គ្រោះថ្នាក់ចរាចរណ៍ ទុរគតជន និងគ្រួសារជនរងគ្រោះ ហើយការងារស្នូលរបស់គណៈកម្មការសាខា គឺផ្អែកទៅ តាមភារកិច្ចជាចម្បងរបស់ខ្លួន គឺផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋនៅគ្រប់មុខសញ្ញា នៅឆ្នាំកន្លងមកបានចំនួន៣,៥០៨គ្រួសារ សាខាកាកបាទក្រហមយើងធ្វើការផ្តល់អំណោយ សង្គ្រោះជូនដល់ពួកគាត់។

សកម្មភាពស្នូលដែលសាខាកាកបាទក្រហមបានធ្វើកន្លងមក មានដូចជាសកម្មភាព រលំបាក់អាគារ ក្រុមគ្រួសារជនរងគ្រោះ និងអ្នកពាក់ព័ន្ធ គ្រោះទឹកជំនន់ យើងបានធ្វើការ បែងចែកជា២ក្រុមគឺ៖ ទី១.ក្រុមរងគ្រោះដោយផ្ទាល់ ដោយបញ្ជូនពួកគាត់ទៅកាន់ទីទួល សុវត្ថិភាព យើងក៏បានផ្ដល់នូវជំនួយសង្គ្រោះទៅកាន់ទីទួលសុវត្ថិភាព និងទី២. ក្រុមរងគ្រោះ នៅតាមលំនៅឋាន ដែលយើងបានផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ពួកគាត់ ក្រៅពី នោះ ក៏មានគ្រួសារទុរគតជន ដែលសាខាបានចុះផ្ដល់អំណោយដល់ពួកគាត់ជាប្រចាំមានចំនួន ៤២គ្រួសារ និងបានផ្ដល់អំណោយជូនពួកគាត់ជារៀងរាល់ខែ ដើម្បីពួកគាត់មានលទ្ធភាព ដោះស្រាយជីវភាពគ្រួសារ ព្រោះពួកគាត់មិនមានលទ្ធភាពចេញរកប្រាក់ចំណូលប្រចាំថ្ងៃ មានតែមនុស្សចាស់ និងកុមារ។ សាខាកាកបាទក្រហម រួមជាមួយសប្បុរសជនបន្តផ្ដល់ អំណោយជូនពួកគាត់ជារៀងរាល់ខែ ដើម្បីឱ្យពួកគាត់មានលទ្ធភាពរស់នៅក្នុងសង្គមជាតិ។ មានគ្រួសារក្រីក្រឆ្លងទន្លេ ជនរងគ្រោះថ្នាក់ចរាចរណ៍ជាដើម។

ក្រៅពីនោះយើងបានធ្វើ សកម្មភាពអប់រំផ្សព្វផ្សាយបើកវគ្គបណ្តុះបណ្តាលសង្គ្រោះបឋមបានជាច្រើនវគ្គ មានយុវជន ស្ម័គ្រចិត្តចំនួន៤០០នាក់។ ក្រុមយុវជនស្ម័គ្រចិត្តសាខា បានចូលរួមសកម្មភាពផ្សព្វផ្សាយ ច្បាប់ចរាចរណ៍នៅតាមគោលដៅ។ យុវជនកាកបាទក្រហមបានចូលរួមក្នុងសកម្មភាព ផ្សេងៗដូចជាការត្រៀមបង្ការជួយសង្គ្រោះក្នុងកម្មវិធីផ្សេងៗយ៉ាងសកម្ម។

ឯកឧត្តមបន្តថា ខេត្តព្រះសីហនុ មានអ្នកកើតជំងឺ Covid-19 មុនគេ ហើយក៏មានព្រឹត្តិការ ណ៍នាវា Westerdam ចូលចត ដែលសម្តេចតេជោបានទទួលនាវាចូលចតនៅខេត្តព្រះសីហនុ មានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ខេត្តព្រះសីហនុមានអ្នកជំងឺ Covid-19 ច្រើនជាងបណ្តា រាជធានី ខេត្ត រហូតដល់ចំនួន៤០នាក់។ យើងមានកិច្ចការពីរត្រូវធ្វើគឺ៖ ទី១.សកម្មភាពរបស់ សាខាពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ ក្រុមអ្នកស្ម័គ្រសាខាបានចុះទៅអប់រំផ្សព្វផ្សាយដល់ គ្រួសារក្រីក្រ រងគ្រោះ ងាយរងគ្រោះ អ្នកផ្ទុកជំងឺអេដស៍ ដែលមានហានិភ័យខ្ពស់ និងអប់រំ សាររបស់ក្រសួងសុខាភិបាល តម្រូវឱ្យលាងសម្អាតដៃជាមួយសាប៊ូ ជែល អាល់កុល និងផ្តល់ជូននូវឧបករណ៍ សម្ភារៈបានល្អប្រសើរ។ ទី២. ស្ថានភាពសេដ្ឋ កិច្ចដោយសារ Covid-១៩ មានសប្បុរសជនក្នុងខេត្តបានចូលរួមបរិច្ចាកជាគ្រឿងឧបភោគ បរិភោគ សម្ភារៈ ថវិកា បម្រើឱ្យការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ទើបសាខាមានលទ្ធភាពបន្តចែកជូនដល់ គ្រួសារក្រីក្រងាយរងគ្រោះ និងរងគ្រោះតាមលទ្ធភាពរបស់ខេត្ត។

ឯកឧត្តម គួច ចំ រើន បញ្ជាក់ថា ក្នុងនាមប្រធានសាខា សូមសម្តែងការដឹងគុណ យ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា បានផ្តល់សម្ភារៈមួយចំនួនមកខេត្តព្រះសីហនុ មានដូចជាអង្ករ មី ត្រីខ និងសម្ភារៈ ប្រើប្រាស់ផ្សេងៗទៀត ដើម្បីសាខាមានលទ្ធភាពបន្តសកម្មភាពរបស់ខ្លួន។

រាជរដ្ឋាភិ បាលកម្ពុជា បន្តអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមការពារប្រយុទ្ធប្រឆាំងនឹង Covid-19 ក្នុងនាមរដ្ឋបាលខេត្ត គណៈបញ្ជាការឯកភាពខេត្ត និងប្រធានគណៈកម្មការសាខា សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ថ្វីត្បិតកម្ពុជាមិនមានចម្លងថ្មី ក៏ប៉ុន្តែនៅជុំវិញពិភពលោក កំពុងមានការរីករាលដាលយ៉ាងគំហុក ដូច្នេះយើងត្រូវមានការ ប្រុងប្រយ័តទៅមុខទៀត ចាប់ផ្តើមពីការធ្វើអនាម័យ ធ្វើចត្តាឡីស័កផ្ទាល់ខ្លួន ដើម្បីកុំឱ្យ ជំងឺនេះមានការឆ្លងរីករាលដាលនៅក្នុងសហគមន៍ ក្នុងប្រទេសរបស់យើង៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com