ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែតអំពាវនាវប្រជាពលរដ្ឋ សូមជួយវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអាទិត្យ  ៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។

លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានធ្វើការអំពាវនាវទៅកាន់ប្រជាពលរដ្ឋទាំងអស់សូមជួយវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវចៀសវាងបោះសំរាមចោលពាសវាលពាសកាលដែលបង្កជាក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន និងមុខមាត់ក្រុងយើង។ ការថ្លែងអំពាវនាវបែបនេះក្នុងឱកាសដែលលោកបានដឹកនាំយុទ្ធនាការអប់រំផ្សព្វផ្សាយអនាម័យបរិស្ថានក្រុង នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមាន ជ័យ កាលពីព្រឹកថ្ងៃសៅរ៍ ២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹង ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានណែនាំសូមឱ្យបងប្អូនប្រជាពលរដ្ឋកុំទម្លាក់សំរាម ឬសម្ភារផ្សេងៗចូលក្នុងលូរំដោះទឹក ដើម្បីបញ្ចៀសការកកស្ទះ។ ទន្ទឹមនេះ ត្រូវដាំដើមឈើ ឬដើមផ្កាផ្សេងៗនៅមុខផ្ទះដើម្បីលម្អធ្វើជាម្លប់និងកាត់បន្ថយការបំពុលបរិស្ថាន។ ចំពោះអ្នកបើកបរគ្រប់ប្រភេទត្រូវលាងសម្អាតរថយន្តខ្លួនឱ្យបានស្អាត មុននឹងបើកឡើងលើដងផ្លូវជាតិ ដើម្បីបញ្ចៀសការធ្លាក់ភក់លើផ្លូវដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពនិងរំខានដល់អ្នកធ្វើដំណើរផ្សេងទៀត ជាពិសេស អ្នករស់នៅសងខាងដងផ្លូវ។ បានបន្ដថា ក្នុងនាមរដ្ឋបាលក្រុង និងក្នុងនាមលោកផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានអស់លោក លោកស្រីទាំងអស់ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃរបស់ខ្លួនមកចូលរួមធ្វើយុទ្ធនាការផ្សព្វផ្សាយអនាម័យបរិស្ថាននាឱកាសនេះ។ លោកបានចាត់ទុកការចូលរួមនាពេលនេះគឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីការយល់ដឹង និងការចូលរួមក្នុងកិច្ចគាំពារបរិស្ថានក្រុងរបស់យើង ពិសេស សង្កាត់និមិត្ត។

លោកបានគូសបញ្ជាក់ថា កន្លងមកនេះ រដ្ឋបាលក្រុងប៉ោយប៉ែតធ្លាប់បានចូលរួមក្នុងចលនាប្រលងប្រណាំងទីក្រុងស្អាតទូទាំងប្រទេសចំនួន២លើក ដោយលើកទី១ ធ្វើឡើងនៅក្នុងឆ្នាំ២០១៥ ក្រុងប៉ោយប៉ែតទទួលបានជ័យលាភីផ្ការំដួល ១ទង និងលើកទី២ ឆ្នាំ២០១៨ ក្រុងប៉ោយប៉ែតទទួលបានជ័យលាភីផ្ការំដួល២ទង។ ដោយឈរលើកិត្យានុភាពរបស់ក្រុងនិងលក្ខណៈសម្បត្តិដែលមានស្រាប់រដ្ឋបាលក្រុងនឹងបន្តខិតខំសម្អាតអនាម័យបរិស្ថានក្នុង ក្រុងជាប្រចាំបន្ថែមទៀត ដើម្បីសម្រេចគោលដៅយកជ័យលាភីផ្ការំដួល ៣ទង នៅឆ្នាំ២០២១ ខាងមុខនេះ។

លោកអភិបាលក្រុងបានបន្ដទៀតថា ដើម្បីទទួលបានជ័យលាភីផ្ការំដួល ៣ទង រដ្ឋបាលក្រុង ត្រូវធ្វើសកម្មភាពជាច្រើនទៀតដូចជា ការដាំដើមឈើ ការរៀបចំសួនច្បារសាធារណៈ ការលាងសម្អាតផ្លូវថ្នល់ជាប្រចាំ ពង្រឹងការប្រមូលសំរាម ការអប់រំផ្សព្វផ្សាយអំពីការគ្រប់គ្រងសំរាមការធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីអនាម័យបរិស្ថានដោយដង្ហែជាក្បួនជាដើម។

លោកអភិបាលក្រុងបានលើកឡើងថា ចំពោះយុទ្ធនាការផ្សព្វផ្សាយអនាម័យបរិស្ថាន គឺត្រូវបានធ្វើជាប្រចាំក្នុង កិច្ចគាំពារបរិស្ថាន មិនមែនជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ឬរដ្ឋបាលក្រុងផ្តាច់មុខឡើយ វាជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា។ ហេតុដូចនេះ យើងទាំងអស់គ្នាត្រូវចូលរួមក្នុងសកម្មភាពថែរក្សាការពារបរិស្ថានឱ្យបានគង់វង្ស ដើម្បីជាគុណប្រយោជន៍ដល់ខ្លួន ក៏ដូចជាមនុស្សជាតិ សត្វនៅលើភពផែនដីទាំងមូល។

លោកក៏បានជំរុញដល់ក្រុមការងារគ្រប់គ្រងសំរាមក្រុង រដ្ឋបាលសង្កាត់ និងអង្គភាពពាក់ព័ន្ធ ត្រូវសហការគ្នាធ្វើការហាមឃាត់ និងអនុវត្តន៍វិធានការផាកពិន័យស្របតាមខ្លឹមសារនៃអនុក្រឹត្យលេខ១១៣៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com