ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

អាជ្ញាធរខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់ថា មានភ្ញៀវទេសចរចាប់ផ្តើមទៅលេងខេត្តមណ្ឌលគិរីជាបណ្តើរៗហើយនាដើមរដូវវស្សានេះ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអង្គារ៍  ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។

អាជ្ញាធរ ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ភ្ញៀវទេសចាប់ផ្តើមទៅលេងខេត្តមណ្ឌលគិរីជាបណ្តើរៗហើយនារដូវវស្សានេះ ដោយសារតែសម្រស់ស្រស់បំព្រងនៃធម្មជាតិព្រៃឈើ ស្របពេលដែលស្ថានភាពនៃវីរុសកូវីដ១៩ មានភាពធូរស្បើយ។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៍មានវិទ្យុជាតិកម្ពុជាអោយដឹងថា ខេត្តមណ្ឌលគិរីជាខេត្តមួយដែលមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ មិនថារដូវប្រាំង រដូវរំហើយ ឫរដូវវស្សានោះទេ កំណើននៃភ្ញៀវទេសចរពិតជាមានលំហូរជាប្រចាំសម្រាប់ខេត្តមួយនេះ។

ឯកឧត្តម បន្តថា នៅរដូវវស្សា ធម្មជាតិព្រៃភ្នំមានភាពស្រសបំព្រងខៀវស្រងាត់ខ្យល់អាកាសល្អប្លែក ដែលធ្វើឲ្យភ្ញៀវទេសចរគ្រប់ជាតិសាសន៏ជក់ចិត្ត ចាប់អារម្មណ៌ពិសេសចំពោះភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលពុំធ្លាប់បានមកដល់ទឹកដីខេត្តមណ្ឌលគិរី គ្រាន់តែឃើញទេសភាពនៃធម្មជាតិដ៏ស្រស់បំព្រង រួមផ្សំជាមួយនិងក្លិនផ្កាស្មៅភ្នំ នៅតាមដងផ្លូវ រួមជាមួយអាកាសធាតុត្រជាក់គ្រប់រដូវកាលពិតជាបាននាំអារម្មណ៍អោយមានភាព រំភើបរីករាយដោយមិននឹកស្មាន

ឯកឧត្តមបន្ថែមថា ក្រៅពីទស្សនាធម្មជាតិនារដូវវស្សាអ្នកទេសចរក៏អាចធ្វើដំណើរកម្សាន្តតាមតំបន់រម្មណីដ្ឋានជាច្រើនកន្លែងដូចជាទឹកធ្លាក់ប៊ូស្រា ទឹកធ្លាក់លែងអន លែងឃិន រម្មណីយដ្ឋានចំការការហ្វេ រម្មណីយដ្ឋាន អូរមីស ទឹកធ្លាក់ដំណាក់ស្តេច សួនអភិរក្សសត្វព្រៃពេជ្រាដា ទឹកធ្លាក់ជ្រៃធំ រួមជាមួយតំបន់អភិរក្សព្រៃឈើ ទឹកធ្លាក់កំបាំងខ្លួនក្នុងព្រៃប្រឹក្សាជាច្រើនកន្លែងទៀតដែលសុទ្ធសឹងជាភាពទាក់ទាញខ្លាំងនារដូវវស្សា

សក្តានុពលផ្នែកទេសចរណ៍នេះក៏យើងមានតំបន់រមណីយដ្ឋាននានាមួយចំនួនដូចជាទឹកជ្រោះប៊ូស្រា ទឹកជ្រោះដំណាក់ស្ដេចទឹកជ្រោះអូរតាំងឡាំង ទឹកជ្រោះក្បាលព្រះ ទឹកជ្រោះរមនាមួយ រមនាពីរហើយនិងទឹកជ្រោះដទៃទៀតជាភាពទាក់ទាញនូវភ្ញៀវទេសចរដែលធ្វើឲ្យគាត់មកទស្សនាកម្សាន្តនៅទីនេះគួបផ្សុំនិងកត្តាអាកាសធាតុត្រជាក់ទៀតមានវាលស្មៅមានព្រៃតំបន់ខ្ពង់រាបចឹងទៅវាជាទេសភាពមួយប្លែកពីបណ្តាខេត្តក្រោមធ្វើឲ្យធ្វើទេសចរជាតិនិងអន្តរជាតិមកទស្សនាកំសាន្តលេងនៅទីនេះ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩កន្លងទៅភ្ញៀវទេសចរចូលមកកម្សាន្តខេត្តមណ្ឌលគិរីសរុបជាង២៧ម៉ឺននាក់ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិប្រមាណ៣០ភាគរយ៕

Filed in: ព័ត៌មានថ្មី, សេដ្ឋកិច្ច Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com