ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

ព្រឹត្តិការណ៍កីឡាបាល់ទាត់ទាំងពីរក្របខ័ណ្ឌវិលត្រឡប់ នៅដើមខែកក្កដា ឆ្នាំ២០២០។

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសុក្រ  ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០។

គណៈកម្មការបាល់ទាត់ជាតិកម្ពុជា (CNCC) នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបាន ប្រកាសកាលបរិច្ឆេទដំណើរការនៃពានសម្ដេចតេជោ ហ៊ុន សែន និងលីគកំពូលកម្ពុជាឡើង វិញ នៅដើមខែកក្កដា ឆ្នាំ២០២០។ នេះបើតាមសេក្តីប្រកាសនៅថ្ងៃសុក្រទី០៥ ខែមិថុនា ឆ្នាំ២០២០។

មន្ត្រីគណៈកម្មការបាល់ទាត់ជាតិកម្ពុជាបញ្ជាក់ថា យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងការអនុញ្ញាតឱ្យ មានការប្រកួតបាល់ទាត់ឡើងវិញ តែមិនអនុញ្ញាតឱ្យមានទស្សនិកជនចូលក្នុងទីលាន បាល់ ទាត់ និងយោងតាមស្មារតីអង្គប្រជុំគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ជាមួយនឹង តំណាងក្លិបទាំង១៣ថ្មីៗនេះ បានសម្រេចបើកដំណើរការការប្រកួតឡើងវិញពាន សម្ដេច តេជោ ហ៊ុន សែន ថ្នាក់ខេត្តត្រូវចាប់ផ្ដើមក្នុងខែមិថុនា ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ មុន ចាប់ផ្ដើមការប្រកួតចម្រុះថ្នាក់ជាតិ ចាប់ពីថ្ងៃទី១២ និងទី១៣ ខែសីហា ដល់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។

ចំពោះក្របខ័ណ្ឌលីគកំពូល រដូវកាល២០២០ នឹងត្រូវបន្តឡើងវិញចាប់ពីថ្ងៃទី០៤ និងទី០៥ ខែកក្កដា តទៅសម្រាប់ជើងទីមួយនឹងបន្តពីសប្ដាហ៍ទី៦ ហើយគ្រោងបញ្ចប់ នៅថ្ងៃទី១២ និងទី១៣ ខែកញ្ញា មុនចាប់ផ្ដើមជើងទីពីរពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី២៤ និង២៥ ខែតុលា។ ដោយឡែកអ្វីដែលត្រូវបានព្រមព្រៀងកែប្រែនោះ គឺចាប់ពីជើងទីពីរនេះ ក្រុមកំពូលទាំង៦ត្រូវប្រជែងគ្នាយកចំណាត់ថ្នាក់លេខមួយ, លេខពីរ និងលេខបី។

ចំណែកក្លិបនៅលំដាប់ទី៧ ដល់ទី១៣ប្រកួតគ្នាជាធម្មតា។ សម្រាប់ការគិតពិន្ទុវិញ គឺបូកបន្តគ្នាដោយគិតលើពិន្ទុសរុបជើងទីមួយ និងផលសងគ្រាប់បាល់។ ចំណែកជើងទីពីរ គឺតាមប្រព័ន្ធ Head-Head។ ពាក់ព័ន្ធទៅនឹងទីផ្សារដោះដូរកីឡាករវិញ គឺអាចប្ដូរ៥នាក់ដែល មានកម្ពុជា៣នាក់ និងបរទេសពីរនាក់ ដំណើរការពីថ្ងៃទី០៨ ខែសីហា ដល់ថ្ងៃទី០៧ ខែកញ្ញា។ ការប្ដូរកីឡាករក្នុងការប្រកួតក៏បានបង្កើនដែរ គឺពី៣នាក់ដល់៥នាក់ តែធ្វើឡើងបានតែ៣ លើកប៉ុណ្ណោះក្នុងមួយប្រកួត។

គួរបញ្ជាក់ថា ភ្នំពេញក្រោនជាក្រុមគ្រប់គ្រងកំពូលតារាងបណ្ដោះអាសន្ននៃលីគកំពូល នៅពេលផ្អាកការប្រកួតត្រឹមសប្ដាហ៍ទី៥ ខណៈពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តបាន បញ្ចប់វគ្គចែកពូលរួចរាល់៕

 

Filed in: ព័ត៌មានកីឡា, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com