ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០។
ខេត្តតាកែវជាតំបន់មួយដែលប្រជុំដោយបូជនីយដ្ឋាន និង រមណីយដ្ឋានជាច្រើន។
ក្នុងចំណោមនោះមានរមណីយដ្ឋានទន្លេបាទី ដែលស្ថិតនៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មានចម្ងាយប្រមាណ៤០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ នៅតែបន្តទាក់ទាញភ្ញៀវជាតិ ជាពិសេសនៅក្នុងថ្ងៃចុងសប្តាហ៍ ដែលមកលំហែជាមួយ នឹងការអង្គុយញ៉ាំអាហារដ៏ឈ្ងុយឆ្ងាញ់នៅមាត់ទឹក ការជិះទូកកម្សាន្ត និងដើរទស្សនាប្រសាទបុរាណនានា ។