ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

លោក ងួន រតន: មិនបង្ក្រាប ទីតាំងបនល្បែងភ្នាល់ទឹកភ្លៀង បង្កប់ដោយ បៀរ អាប៉ោង ជល់មាន់ នៅខេត្តបាត់ដំបងទេ សង្ស័យជាឆ្នាំងបាយ…!!!

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍  ៨រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០។

ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋរាយការណ៍ថាទីតាំងបនល្បែងភ្នាល់ទឹកភ្លៀង បង្កប់ដោយ បៀរ អាប៉ោង ជល់មាន់ នឹងគ្រឿងញៀនចំនួនពីរកន្លែង កំពុងបើកដំណើរការលេងបានដោយរលូន ដែលគ្មានសមត្ថកិច្ចណាចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលាតាមអនុសាសន៍និងបទបញ្ជារបស់ថ្នាក់ដឹកនាំនោះឡើយ ហើយបែរជាមន្ត្រីក្រោមឱវាទ ហាក់ព្រងើយកន្តើយមិនយកចិត្តទុកដាក់ចំពោះការអនុវត្តច្បាប់ក៏ដូចជាការអនុវត្តតាមបទបញ្ជាទាំងនោះទេ ទើបប្រជាពលរដ្ឋរិះគន់ចំៗថា លោក ងួន រតន: អភិបាលខេត្តបាត់ដំបង អាចទំនងជាអ្នកបើកដៃឲ្យមានបនល្បែងភ្នាល់ទឹកភ្លៀងដាក់លុយ និងលេងបៀរ អាប៉ោង និងល្បែងស៊ីសងគ្រប់ប្រភេទ ដែលលួចបើកលេងនៅភូមិសំរោង២ សង្កាត់អូរចារ ចំណុចវាលស្រែ១០០ និងនៅក្បែរវត្តដូនប៉ុក ក្រោយផ្សារភូពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយគ្មានសមត្ថកិច្ចណាចុះទៅបង្រ្កាបសំបុកបនល្បែងទាំងពីរកន្លែងនេះទេ។

កាលពីពេលថ្មីៗកន្លងមកនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ដល់លោកអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ឈប់ឲ្យកើតមានបទល្មើសល្បែងសុីសងគ្រប់ប្រភេទ បើនៅមានកន្លែងណាទៀតអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវចុះត្រួតពិនិត្យនិងដើម្បីធ្វើការបង្រ្កាបឲ្យខាងតែបាន។ សម្តេច ស ខេង ថ្លែងព្រមានថា មន្ត្រីមួយចំនួនគឺជាមន្ត្រីឱកាសនិយម បើ​ឡើង​ធ្វើ​ធំដើម្បី​តែ​អំណាចខ្លួន និងការពារ​ផលប្រយោជន៍​ខ្លួនឯង​មិន​បាច់​ឡើង​ក៏​បាន​ដែរ​ បើអ្នកខ្លាចនិងមិនទទួលយកការរិះគន់មានវិធីមួយ ដើម្បីចៀសសវាងការរិះគន់ គឺកុំនិយាយអ្វីទាំងអស់ កុំធ្វើអ្វីទាំងអស់ និងឈប់ក្លាយជាអ្វីទាំងអស់ ព្រោះមន្ត្រីល្អគេស្មោះសរនឹងការងារគឺជាអម្រែកបន្ទុក ឯមន្ត្រីអាក្រក់មិនស្មោះត្រង់នឹងការងារគឺជាការត្រេកត្រអាលពីលាភសក្ការ:។

មេខ្លោងបនល្បែងភ្នាល់ទឹកភ្លៀងជាន់ផ្អៀងខេត្តបាត់ដំបងដល់ថ្នាក់ហ្នឹងហើយ មើលទៅអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធជាមួយនឹងលោក អួន តាល់ ម្ចាស់ទីតាំងបើកល្បែងសុីសងភ្នាល់ទឹកភ្លៀង អាប៉ោង បៀរ ជល់មាន់ និងអបាយមុខគ្រឿងញៀន ទាំងពីរកន្លែងនេះបានបើកដំណើរការយ៉ាងរលូន ប្រហែលជាអាចបានឃុបឃិតត្រូវដងត្រូវផ្លែគ្នាអស់ហើយ ទើបបានជាមិនហ៊ានធ្វើការបង្រ្កាប? បើទោះបីជាមានការរិះគន់ពីប្រជាពលរដ្ឋយ៉ាងណាក្តី ក៏ដូចជាអង្គភាពសារព័ត៌មានគេហទំព័រMSKnewsយើង បានធ្វើការផ្សព្វផ្សាយជាច្រើនលេខមកហើយក៏នៅតែគ្មានចំណាត់ការតាមផ្លូវច្បាប់ទាល់តែសោះ ធ្វើឲ្យមហាជនឆ្ងល់ៗៗៗៗៗ…អត់ខ្វ ល់ខ្លាចឆ្លងជំងឺកូវីដ១៩អីទេ គិតតែមកជួបជុំគ្នាលេងល្បែងស៊ីសងខុសច្បាប់បែបនេះបានយ៉ាងរលូនទៀតផង ឬមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធពិតជាបានទទួលសំណែនសំណូកពីថៅកែបនល្បែងទឹកភ្លៀងរបស់លោក តាល់ រូចរាល់គ្រប់គ្នាអស់ទៅហើយមែនទេ? ។

អ្នកដឹងហេតុការណ៍ខ្លះនិយាយថា ក្នុងរដូវកាលចា ក់លុយភ្នាល់មេឃនេះ ជារៀងរាល់ឆ្នាំ ​គេ​បានសង្កេតឃើញ​ថា ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​របស់​លោក តាល់ ដែល​កំពុង​បើកដំណើរការ​លេង​យ៉ាង​គគ្រឹកគគ្រេង​នៅ​ក្នុង​រដូវវស្សា​នេះ​ធ្វើឲ្យ​អ្នក​ញៀន​នឹង​ល្បែង​ទឹកភ្លៀងនៅ​ក្នុងខេត្តបាត់ដំបង ក៏កំពុង​ត្រូវប៉ាន់​យ៉ាង​ពេញបន្ទុក​តែម្តង ដែល​ការ​លេងល្បែង​នេះ​បាន​ធ្វើឲ្យ​ជះ​ឥទ្ទិពល​អាក្រក់​ដល់​សង្គមជាតិ ដូចជាករណីលួច ឆក់ ប្លន់ ឃាតកម្ម អំពើហឹង្សា កើតឡើងពីល្បែងស៊ីសង ព្រោះ​ទីតាំង​បន​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​របស់​លោក តាល់ នេះ​គឺជា​ប្រភព​បង្កើតឲ្យមាន​បទល្មើស​នៅ​ក្នុង​ខេត្តបាត់ដំបង ដែលបានធ្វើ​ឲ្យ​រំខាន​សេចក្តីសុខសាន្ត​របស់​ប្រជាពលរដ្ឋ​ទូទៅ ដោយសារ​ការបើក​លេង​ល្បែងភ្នាល់​ទឹកភ្លៀង​នេះជា​រៀងរាល់​ឆ្នាំ​មកហើយ​ គឺ​លេង​យ៉ាង​ចំហរ​គ្មាន​អ្វី​លាក់បាំង​នោះឡើយ ហើយ​មិន​ដែល​មាន​ការបង្ក្រាបរ​បស់​អាជ្ញាធរ​និង​កំលាំង​សមត្ថកិច្ច​ខេត្តបាត់ដំបងបាន​ម្តងណា​ទេ​។​

​គួរកត់សំគាល់​ថា​ ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​នេះ​គេ​សង្កេត​ឃើញ មាន​ការដាក់​សៃយ៉ឺន ដែល​ភាសា​អ្នកលេង​ល្បែង​ គេ​ហៅ​ថា​ ជញ្ជីង​ស៊ីសង​ភ្នាល់​ទឹកភ្លៀង ហើយ​គេ​ប្រើប្រាស់​វិទ្យុទាក់ទង ប្រកាស​ភ្នាល់​គ្នា​ដូច​ធ្លាប់បាន​អនុវត្ត​រាប់​ឆ្នាំ​មកហើយ ដែល​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ទីតាំង​បន​ល្បែង​ទឹកភ្លៀង​របស់​លោក (តាល់) នេះ​និយាយថា​ អ្នកលេង​ទឹកភ្លៀង​គេ​ភ្នាល់​គ្នា​ចាក់​ធំៗ​ណាស់ គឺ​រាប់រយ​ រាប់ពាន់​ដុល្លារ​ឯណោះ មាន​អ្នកលេង​ខ្លះ​ដល់​ថ្នាក់​លក់​ផ្ទះ​លេង​ក៏មានដែរ ដោយសារ​តែ​ចាញ់​នឹង​ការ​ភ្នាល់​នេះ​ ជា​រៀងរាល់​ឆ្នាំ​ឲ្យតែ​ដល់​រដូវ​ភ្លៀង អ្នក​ដែល​ញៀន​ល្បែងភ្នាល់​ទឹកភ្លៀង​គេ​តែង​មក​ជួបជុំ​នៅ​តាម​ហាង​កាហ្វេ​ និងកន្លែងទីតាំងផ្ទាល់ ដើម្បី​ដេញថ្លៃ​គ្នា​ពី​អ្នកទិញ​ដុំ​(​ជា​គីឡូ​)​ គិតតម្លៃអាចស្មើ ១០០០$ សន្មត់ស៊ីសងគ្នា ១កៅស៊ូ ឬ ១ម៉ឺនដុល្លារ និង​លក់រាយ​(​ជា​ខាំ​)​ ស្មើ១០០$ ស៊ីមួយសង១០ បាន១០០០$ គឺទៅតាម​ចំនួន​ទឹក​លុយ​អ្នក​ចាក់​ជា​រៀងរាល់ថ្ងៃ មិនតែប៉ុណ្ណោះ​នៅ​ទីតាំង​ទរ​ទឹកភ្លៀង​របស់​លោក តាល់ នោះ​ក៏​មាន​ការ​លេងល្បែង​ជា ច្រើន​ប្រភេទ​ទៀត​ដូចជា​បៀរ អាប៉ោង ជល់មាន់ នឹងគ្រឿងញៀន ជាដើម ។​ល​។

ប្រភព​បែកធ្លាយ​បានឲ្យដឹង​ថា​ ម្ចាស់​ទីតាំង​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​ដែល​គេ​មិន​ហ៊ាន​ចាត់ការ​បង្ក្រាប​នោះ ព្រោះ​មាន​មេ​ធំ​ម្នាក់​ឈ្មោះ​(​តាល់ )​ចាំ​បង់លុយ​ឲ្យ​មេៗ​ថ្នាក់លើ​អស់ហើយ​ គឺ​គេ​បង់​ម្តង​មួយ​រដូវ​កាល​តែម្តង​ ហេតុនេះ​ប្រជាពលរដ្ឋ​បាន​និយាយ​ចំៗ​ថា​ លោក​ ងួន រតន: ចៅហ្វាយខេត្តបាត់ដំបង បើ​គិត​ថា​ល្បែង​មួយ​នេះ ជា​ល្បែង​ប្រឆាំង​នឹង​គោលនយោបាយរបស់​រាជរដ្ឋាភិបាល​ហើយ ហេតុ​ដូច​ម្តេច​បាន​ជា​មិនចេញបទបញ្ជាឲ្យកម្លាំងសមត្ថកិច្ច​ចុះទៅបង្ក្រាប​អញ្ចឹង ? ឬ​មួយ​ទុក​សម្រាប់​ឆ្នាំងបាយ​សេដ្ឋកិច្ច​រៀងៗ​ខ្លួន​អស់​ហើយ​?។ បើ​យ៉ាង​ដូច្នេះ​មែន​ច្បាស់​ជា​គេ​សង្ស័យថា​ លោក​ ងួន រតន: បាន​ត្រូវ​ថ្នាំ​សណ្តំ​របស់​មេបន​ល្បែង​ទឹកភ្លៀង​(​លោក តាល់)​នេះ​កំពុង​ធ្វើឲ្យ​មាន​ការលើកឡើង​ថា​”​ទន្សោង​គោ​ព្រៃតូច​ស៊ី​តាម​តូច​ធំ​ស៊ី​តាម​ធំ​” ដែល​អាច​ជាប់​ពាក់​ព័ន្ធនឹង​ការប្រព្រឹត្ត​អំពើពុករលួយ។

មជ្ឈដ្ឋានប្រជាពលរដ្ឋ បានអំពាវនាវស្នើសុំដល់អគ្គស្នងការនគរបាលជាតិ ឯកឧត្តមសន្តិបណ្ឌិត នេត សារឿន ក៏ដូចជាបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា ផងដែរ រួមនឹងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បើសិនជាលោកមិនបានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍នោះទេ មេត្តាជួយពិនិត្យនិងចាត់វិធានការបង្រាបជាបន្ទាន់ផង…! ដើម្បីពង្រឹងគោ លនយោបាយភូមិ ឃុំ មានសុវត្តិភាពជូនដល់ប្រជាពលរ ដ្ឋនិងរាជរដ្ឋាភិបាលដោយត្រូវតែអនុវត្តន៍តាមកណ្តាប់ដៃដែកដើម្បីមានវិធានការចាត់កម្លាំងជំនាញចុះមកត្រួតពិនិត្យនៅកន្លែងទីតាំងលេងល្បែងរបស់លោក អួន តាល់ នេះតែម្តង ដើម្បីជាការឆ្លើយតបចំពោះបទបញ្ជាដ៏ស្រួចស្រាល់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ដល់លោកអភិបាលនៃគណៈអភិបា លរាជធានី-ខេត្តទាំងអស់ត្រូវបញ្ឈប់មិនឲ្យកើតមានបទល្មើសល្បែងសុីសងគ្រប់ប្រភេទ បើនៅមានកន្លែងណាទៀត អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវចុះត្រួតពិនិត្យនិងដើម្បីធ្វើការបង្រ្កាបឲ្យខាងតែបាន។

អង្គភាពគេហទំព័រ MSKnews យើងពុំអាចទំនាក់ទំនង ជាមួយភាគីពាក់ព័ន្ធណាមួយបានទេខណ: ពេលនេះ អង្គភាពយើងនឹងរង់ចាំទទួលព័ត៌មានបន្ថែមទៀតពីគ្រប់មជ្ឈ ដ្ឋាននានារៀងរាល់ម៉ោងធ្វើការ៕

Filed in: ព័ត៌មានថ្មី, ព័ត៌មានបទល្មើស Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com