ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

សារលិខិត សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ឱកាស បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០១៩-២០២០

ក្នុងឱកាស នៃ​ការបើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០១៩-២០២០ ដែល​ចូលមក​ដល់​នៅ​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ចេញ​នូវ​សារលិខិត​អបអរសាទរ និង​ជំរុញ​ឱ្យ​កូនៗ សិស្សានុសិស្ស​ដែល​ត្រូវ​គ្រប់​អាយុ បាន​ចូលរៀន​គ្រប់គ្នា​។ សម្តេច​តេជោក៏បាន​ជំរុ​ញ​ឲ្យ​លោកគ្រូ​-​អ្នកគ្រូ ត្រូវ​រួម​គ្នា​បន្ត​ដើរតួ​ជា​បុគ្គល​គំរូ ជា​ឪពុក​ម្តាយ អ្នកស្រាវជ្រាវ ជា​ទីប្រឹក្សា និង​ជា​អ្នក​នាំ​មក​នូវ​គំនិត​ច្នៃប្រឌិត តាមរយៈ​ការខិតខំ​ប្រឹងប្រែង អភិវឌ្ឍ​សមត្ថភាព​ខ្លួន​ជា​ប្រចាំ ដើម្បី​យក​ចំណេះដឹង​ថ្មីៗ មក​បង្ហាត់បង្រៀន​សិស្សានុសិស្ស ឲ្យមាន​ចំណេះដឹង​ទូលំទូលាយ​អភិវឌ្ឍ​ខ្លួន​ទៅ​ជា​ពលរដ្ឋ​សកល និង​ជា​អ្នក​បន្តវេន​សម្រាប់​ថ្ងៃ​អនាគត​។​

​សម្ដេច​តេជោ ហ៊ុន សែន ក៏បាន​មានប្រសាសន៍​ប្រាប់​ដល់​ក្មួយៗ​ជា​សិស្សានុសិស្ស និង​យុវជន យុវនារី​ទាំងអស់ ត្រូវ​ខិតខំ​រៀនសូត្រ​ឲ្យបាន​ខ្ជាប់ខ្លួន ត្រូវ​ចូលរួម​ឲ្យបាន​គ្រប់​សកម្មភាព ដើម្បី​គាំទ្រ​ដំណើរការ​អភិវឌ្ឍ​សាលារៀន និង​សង្គមជាតិ​យើង ។

​សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ណែនាំ​ដល់​គ្រឹះស្ថាន​សិក្សា​គ្រប់​កម្រិត រួម​ទាំង​ទី​វត្ត​អារាម ត្រូវ​ផ្តល់​លទ្ធភាព ក្នុង​ការអប់រំ​ពេញលេញ និង​មាន​គុណភាព តាមរយៈ​ការបង្កើន​ការផ្សព្វផ្សាយ ការធ្វើ​យុទ្ធនាការ​ប្រមូល​កុមារ​ចូលរៀន​។ គ្រឹះស្ថាន​សិក្សា​គ្រប់​កម្រិត រួម​ទាំង​ទី​វត្ត​អារាម ត្រូវ​ផ្តល់​លទ្ធភាព ក្នុង​ការអប់រំ​ពេញលេញ និង​មាន​គុណភាព តាមរយៈ​ការបង្កើន​ការផ្សព្វផ្សាយ ការធ្វើ​យុទ្ធនាការ​ប្រមូល កុមារ​ចូលរៀន និង​ត្រៀមលក្ខណៈ​តាម​គ្រប់​រូបភាព ដូចជា​អាកាសធាតុ​ក្តៅ​ហួត​ហែង ទឹកជំនន់ ខ្យល់​កន្ត្រាក់ ជាដើម​។​

​សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ជំរុញ​បង្កើន​ប្រសិទ្ធភាព ក្នុង​ការប្រើប្រាស់​ហិរញ្ញប្បទាន សម្រាប់​គ្រឹះស្ថាន​សិក្សា ការពង្រាយ​គ្រូបង្រៀន ឲ្យបាន​ដល់​គ្រប់​សាលារៀន និង​ការបន្ត​អភិវឌ្ឍ​សមត្ថភាព​នាយក​សាលា និង​គ្រូ​បង្រៀន នៅតាម​គ្រឹះស្ថាន​បណ្ដុះបណ្ដាល និង​គ្រឹះស្ថាន​សិក្សា ជាពិសេស​ការពង្រឹង ការងារ​អធិការកិច្ច និង​យន្តការ​ពិនិត្យ​កែលម្អ​ជាប្រចាំ​ផងដែរ​៕

​សូម​ជូនពរ សាស្ត្រ​ចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក​អប់រំ កូនក្មួយ ចៅៗ សិស្សានុសិស្ស ទាំងអស់ ទទួលបាន​សុខភាព​ល្អ ជោគជ័យ​គ្រប់​ភារកិច្ច​ការងារ និង​ការសិក្សា​គ្រប់ៗ​គ្នា ក្នុង​ឱកាស​ឆ្នាំ​សិក្សា​ថ្មី ២០១៩-២០២០៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com