ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

ក្រុមមន្ត្រី​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៨​ស្រុក​ស្នួល​ឃុបឃិត​ជា​ប្រព័ន្ធ​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​

​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ក្រចេះ មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា រហូតមកដល់​ពេលនេះ​លោក ស្រេង ស្រស់ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ក្រចេះ នៅតែ​ឃុបឃិត​ឲ្យ​លោក ហ៊ុយ ហឿន ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ភូមិ​មាន​ជ័យ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្ត​ក្រចេះ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ដូច្នេះហើយ​ទើប​លោក ហ៊ុយ ហឿន និង​បក្ខពួក​ហ៊ាន​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅ​ជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​គឃ្លើន ព្រោះ​លោក ស្រេង ស្រស់ ជា​អ្នក​បណ្ដែតបណ្ដោយ​ឲ្យ​លោក ហ៊ុយ ហឿន និង​បក្ខពួក​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។​

​ចំណែក​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ព្រមទាំង​លោក សេង ឈួន ដែល​ជា​មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុកឲ្យ​លោក ហ៊ុយ ហឿន ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថឹ្ល​ង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ក្នុងស្រុក​ស្នួល ខេត្ត​ក្រចេះ បន្ត​សាង​ភាពល្បីល្បាញ​ខាង​ពុករលួយ​។​

​មួយរយៈ​កន្លងទៅនេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក ហ៊ុយ ហឿន ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ក្នុង​ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្ត​ក្រចេះ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។
​ប្រការ​នេះ​ហើយ​ទើប​លោក ហ៊ុយ ហឿន និង​បក្ខពួក​កាន់តែ​បានចិត្ត​ក្នុង​ការប្រមូល​លុយ​តាមរបៀប​ពុករលួយ ព្រោះ​មាន​ការសម្របសម្រួល​ពី​សំណាក់​លោក ស្រេង ស្រស់ ដែល​ជា​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ក្រចេះ ផងដែរ​។
​ចំណែក​លោក សេង ឈួន ដែល​ជា​មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស បែរ​ជា​រក្សា​ភាព​ស្ងៀមស្ងាត់​ទុកឲ្យ​លោក ហ៊ុយ ហឿន ប្រធានសា្ថ​នី​យ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ស្រុក​ស្នួល ខេត្ត​ក្រចេះ បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​តែម្តង​។​

​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​ស្រែ​ចារ បាន​កត់សម្គាល់​ថា បច្ចុប្បន្ន​រថយន្ត​ធំៗ​ដឹកជញ្ជូន​ឈើ​លើស​ទម្ងន់​ឬ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​ភាគច្រើន​លើសលប់​អាច​បើកបរ​ឆ្លងកាត់​មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ភូមិ​មាន​ជ័យ យ៉ាង​រលូន​ដោយ​មិនបាច់​ចូល​ថ្លឹង​ឡើយ​។

​ប្រភព​បានឲ្យដឹង​ទៀតថា អ្នកបើកបរ​រថយន្ត​ដឹកឈើ​លើស​ទម្ងន់​ឬ​អ្នកបើកបរ​រថយន្ត​ធំៗ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​ឆ្លងកាត់​មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ភូមិ​មានជ័យ គ្រាន់តែ​បង់លុយ​តាម​ការកំណត់​របស់​លោក ហ៊ុយ ហឿន និង​បក្ខពួក​គឺ​អាច​បន្ត​ដំណើរ​ទៅមុខ​ដោយ​គ្មាន​ការរំខាន​។
​ប្រការ​នេះ​ហើយ​ទើប​ផ្លូវជាតិ​លេខ​៧ ក្នុងស្រុក​ស្នួល ខេត្ត​ក្រចេះ ត្រូវ​ខូច​ជាច្រើន​កន្លែង​ព្រោះ​រថយន្ត​ធំៗ​ផ្ទុក​ឈើ​លើស​ទម្ងន់​និង​ផ្ទុក​ទម្ងន់​លើស​ទម្ងន់​អាច​បើកបរ​ឆ្លងកាត់​ផ្លូវ​នេះ​តាម​អំពើ​ចិត្ត ព្រោះ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ក្នុង​ភូមិ​មាន​ជ័យ គិតតែ​ពី​រឿង​ប្រមូល​លុយ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​យ៉ាង​សុខ​ស្រួល​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុយ ហឿន ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ភូមិ​មាន​ជ័យ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល បាន​បង្ហើប​ឲ្យដឹងថា រថយន្ត​ធំៗ​ផ្ទុក​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​លោក ហ៊ុយ ហឿន និង​បក្ខពួក​មិន​អាច​តវ៉ា​បាន​ឡើយ​។

​ប្រភព​បានឲ្យដឹង​ទៀតថា ទោះបី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ធំៗ​ផ្ទុក​លើស​ទម្ងន់​រាប់សិប​តោន​ក៏​អាច​បើកបរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧ ក្នុងស្រុក​ស្នួល ខេត្ត​ក្រចេះ បាន​ដែរ​ឲ្យតែ​ឈ្មួញ​ទាំងនោះ​បង់លុយ​តាម​ការកំណត់​របស់​លោក ហ៊ុយ ហឿន ដែល​កំពុង​ល្បីល្បាញ​រឿង​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅ​ជា​ជញ្ជីង​ថ្លឹង​លុយ​។
​ហេតុនេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏ដូចជា​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស មិន​គួរ​បណ្ដោយ​ឲ្យ​លោក ហ៊ុយ ហឿន ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ​ទេ​។
​ក្នុង​មួយ​ថ្ងៃៗ​មាន​រថយន្ត​ធំៗ​ដឹកជញ្ជូន​ឈើ ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​រាប់រយ​គ្រឿង​បើកបរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧ យ៉ាង​រលូន​ហើយ​លោក ហ៊ុយ ហឿន និង​បក្ខពួក​ប្រមូល​លុយ​ដោយ​សេរី​។​

 

Filed in: ព័ត៌មានជាតិ, សូមរាយការណ៍

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com