ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

ជនជាតិ​វៀតណាម​ម្នាក់ត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួន ជាមួយនិង​គ្រឿងញៀន​ជាង​៣១​គីឡូក្រាម

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។

ប្រភពពី Facebook

ភ្នំពេញ​៖ ជនជាតិ​វៀតណាម​ម្នាក់ និង​គ្រឿងញៀន​ជាង​៣១​គីឡូក្រាម ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​ចាប់យក​ក្នុង​បទល្មើស​ជាក់ស្តែង ដោយ​កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង បទល្មើស​គ្រឿងញៀន (​ក​១០) នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ សារី បុត្រ​សត្យា និង​លោក​វរសេនីយ៍ឯក យឹម សែន​ឧត្តម នាយករង​មន្ទីរ និង​មាន​ការសម្របសម្រួល​ពី​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម សាលាដំបូង​រាជធានី​ភ្នំពេញ ។

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​៖ ការឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន តាមរយៈ​ការបើក​កិច្ចប្រតិបត្តិការ បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​ចំណុច​ផ្ទះ​លេខ​៥៧E1 ផ្លូវ​ព្រះ​ស៊ី​សុ​វត្តិ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​

​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​មិថុនា​នេះ​មន្ត្រីជាន់ខ្ពស់​នគរបាល​មន្ទីរ​គ្រឿងញៀន បានឱ្យដឹងថា​៖ ប្រតិ​ប​ត្ដិ​ការបង្ក្រាប​នេះ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២០ ដោយ​កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង បទល្មើស​គ្រឿងញៀន (​ក​១០) បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ NGUYEN NGOC QUI ភេទ​ប្រុស ជនជាតិ​វៀតណាម កាន់​អត្តសញ្ញាណប័ណ្ណ (​វៀតណាម​) លេខ 351862299​។​

​សមត្ថកិច្ច ចាប់​យក​សារធាតុ​ញៀន សរុប​ទម្ងន់​៣១,៧០៥.០៦​ក្រាម រួមមាន កេតា​មីនរា​វ (Ketamine) ៣០០០​ដប ស្មើ​ទម្ងន់​៣១,៦៥០​ក្រាម​, កេតា​មីន (Ketamine) ទម្ងន់​៤.៤៨​ក្រាម​, អ៊ិច​ស្តា​ស៊ី (MDMA) ស្មើ​ទម្ងន់​៣៣.២៨​ក្រាម​, មេតំ​ហ្វេ​តា​មីន (ICE) ស្មើ​ទម្ងន់​៤.០៩​ក្រាម​, មេតំ​ហ្វេ​តា​មីន (​គ្រាប់​) ទម្ងន់​១៣.២១​ក្រាម និង​ចាប់​យក​សម្ភារ​រថយន្ត​១​គ្រឿង ទូរស័ព្ទដៃ​១​គ្រឿង​។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ចាប់​យក​ខាងលើ សមត្ថកិច្ច​ជំនាញ បាន​កសាង​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២០​នេះ តាម​នីតិវិធី និង​បន្ត​ស្រាវជ្រាវ​រក​ជន​ពាក់ព័ន្ធ ដើម្បី​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​។

​នេះ​ជា​ករណី​បទល្មើស​គ្រឿងញៀន​មាន​ទ្រង់ទ្រាយ​ធំ ដែល​សមត្ថកិច្ច បង្ក្រាប​ទាន់ពេលវេលា ចាត់ទុក​ជា​ក្រោម​កិច្ច​ខិតខំ​បំពេញ​ភារកិច្ច របស់​សមត្ថកិច្ច ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​នេះ​។​
​សូម​បងប្អូន​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន គ្រប់ៗ​គ្នា ៕

Filed in: ព័ត៌មានថ្មី, ព័ត៌មានបទល្មើស Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com