ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអង្គារ៍ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។
ភ្នំពេញ៖ កាលពីយប់រំលងអាទ្រាត ម៉ោងប្រហែលជា ២ជាងទាបភ្លឺ ថ្ងៃអង្គារ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២០។ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅភ្នំពេញ, ផ្លូវនរោត្តម, កែងផ្លូវ 240, រវាង រថយន្ត និងម៉ូតូ បណ្តាលអោយបុរសម្នាក់អាយុប្រហែលជាជាង២០ឆ្នាំបានស្លាប់នៅនិងកន្លែងភ្នាមៗតែម្តង ហើយរថយន្តបង្ករមិនស្គាល់ម៉ាក(សេរី) បន្សល់ទុកនៅតែផ្លាកលេខ(ភ្នំពេញ-2L8839) បានបើកបោះពួយរត់បាត់ស្រមោលតែម្តង។រីឯជនរងគ្រោះ ខាងម៉ូតូ ម៉ាក (Honda Dream125) ពណ៌ខ្មៅ មានផ្លាក់លេខ(កំពង់ចាម-1X8816) ម្ចាស់ម៉ូតូត្រូវបានដេកស្លាប់នៅនឹងកន្លែង ក្រោយការត្រូតពិនិត្យ និង ស្រាវជ្រាវរបស់សម្ថកិច្ច នគបាល រួចរាលហើយ បានឱ្យដឹងថា មានតែកាបូបលុយ តែគ្មានអ្វីជាសញ្ញាសំរាប់សំគាល់ខ្លួនលំអិតអំពីបុរស់ដែលស្លាប់នោះទេ។ បច្ចុប្បន្នសាកសព ត្រូវបានសម្ថកិច្ចធ្វើកំណត់ហេតុរក្សាទុក ដើម្បីរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពីណី រីឯនិតិវិធីបន្តក្នុងការស្វែងរកជនបង្ករដើម្បីយកមកដោះស្រាយយ៉ាងណានោះសម្ថកិច្ចនិងធ្វើការបន្តទៀត។
រាយការណ៍ដោយ លោក. សាវ៉ែន (សង្គមអភិវឌ្ឍន៍)