(ត្បូងឃ្មុំ) ៖ ផ្សារដោះដូរទំនិញកម្ពុជា និងវៀតណាម ជាលើកដំបូង នៅព្រំដែនកម្ពុជា និងវៀតណាម សម្ភោធអោយប្រើប្រាស់នៅថ្ងៃ អង្គារ ២៤ ខែធ្នូ ឆ្នាំ២០១៩ ស្អែកនេះ។
ពិធីសម្ពោធផ្សារដែលមានឈ្មោះថា ផ្សារគំរូព្រំដែនកម្ពុជា (ស្សារដារ) នេះ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជា និងលោក ជីញ ឌិញស៊ុង (TRINH DlNH DUNG) ឧបនាយរដ្ឋមន្ត្រីវៀតណាម ។
ផ្សារគំរូព្រំដែនកម្ពុជា (ស្ដារដារ) មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសថារីត្បូងឃ្មុំ ភូមិដារកណ្ដាល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លើផ្ទៃដីទំហំជិត ២ ហិតតា ចម្ងាយ ចម្ងាយប្រហែល ៣០០០ ម៉ែត្រពីព្រហ្មទណ្ឌកម្ពុជា វៀតណាម ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានឲ្យដឹងថា ផ្សារគំរូព្រំដែនកម្ពុជានេះ មានសក្តានុពលខ្ពស់ក្នុងការបង្កើត ការងារបង្កើតចំណូលបន្ថែមសម្រាប់ប្រជាជន បានព្រំដែន នឹងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឲ្យបាន៥ណាន់លានដូល្លាអាមេរិក តាមផែនការប្រទេសទាំងពីរបានគ្រោងទុក។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមើលឃើញថា មានតែការនាំមកនូវព្រំដែនមានសន្តិភាព និងការអភិវឌ្ឍន៍នោះទេ ទើបធ្វើឲ្យភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន ទទួលបានការ អភិវឌ្ឍជីវភាព និងការរីកចម្រើន៕