នៅរសៀលថ្ងៃចន្ទ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០
ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញចូលរួមប្រជុំពិភាក្សាពាក់ព័ន្ធនិងការដាក់ម៉ាស៊ីនស្គេនកម្ដៅសម្រាប់អ្នកដំណើរឆ្លងកាត់ ឲ្យបានត្រឹមត្រូវ តាមស្ដង់ដារ និងកែសម្រួលទីតាំងបំពាក់ម៉ាស៊ីនស្គេន ដើម្បីតាមដាន និងការពារការឆ្លងវីរ៉ឺស ជម្ងឺផ្លូវដង្ហើមកូរូណា(Virus Corona) និងបានអញ្ជើញចុះត្រួតពិនិត្យទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្រោមអធិបតីភាពឯកឧត្ដម អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល ។
ក្នុងនោះមានការចូលរួមពីលោកអភិបាលរងក្រុងបាវិត និងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោកនាយករងប៉ុស្ដិ៍អន្តោប្រវេណស៍ លោកប្រធានមន្ទីរសុខាភិបាលខេត្ត លោកប្រធានសាខាគយ និងរដ្ឋាករខេត្ត ៕