ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

ការធ្វើល្បាតរួមគ្នាមួយរវាងកងទ័ពរុស្ស៊ី និងតួកគី នៅក្នុងខេត្ត (អាល់ហាសាកា) របស់ប្រទេសស៊ីរី

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអង្គារ៍ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។

មន្រ្តីមកពីមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សារភាគីប្រឆាំងនៅក្នុងប្រទេសស៊ីរី លោក Alexander Kazakov បានប្រាប់អ្នកសារព័ត៌មានថា កងទ័ពរបស់រុស្ស៊ី នឹងតួកគីបានបំពេញបេសកកម្មល្បាតរួមគ្នាមួយនៅក្នុងខេត្តអាល់ហាសាកា (Al Hasakah) របស់ប្រទេសស៊ីរី ដោយអនុលោមតាមអនុស្សរណៈមួយដែលបានអនុម័តដោយប្រធានាធិបតីរុស្ស៊ី និងតួកគី។

លោក Kazakov បាននិយាយថា «ការល្បាតរួមគ្នារបស់រុស្ស៊ី – តួកគីមួយផ្សេងទៀតបានធ្វើឡើងស្របតាមអនុស្សរណៈឆ្នាំ២០១៩។ទីតាំងចំនួន៥ ត្រូវបានត្រួតពិនិត្យនៅលើផ្លូវល្បាតប្រវែង៥៥គីឡូម៉ែត្រ»។

ការល្បាតពិសេសនេះមានការចូលរួមពីឧទ្ធម្ភាគចក្រ Mil Mi-8 របស់រុស្ស៊ីចំនួន ២គ្រឿង។ គោលដៅនៃបេសកកម្មនេះ គឺដើម្បីធ្វើឱ្យប្រាកដថា មិនមានកងជីវពលឃឺដនៅតាមបណ្តោយព្រំដែនតួកគី ពីព្រោះយោងតាមអនុស្សរណៈនេះ ពួកគេគួរតែនៅឆ្ងាយពីតំបន់ការពារការប៉ះទង្គិចចម្ងាយ ៣០គីឡូម៉ែត្រ។ បន្ទាប់ពីបេសកកម្មបានបញ្ចប់ មន្ត្រីយោធារុស្ស៊ី និងតួកគីបានធ្វើការពិគ្រោះយោបល់គ្នាដើម្បីពិភាក្សាអំពីផ្លូវនៃការល្បាតរួមគ្នាបន្ទាប់ទៀត។

កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៩ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និងលោក Recep Tayyip Erdogan ប្រធានាធិបតីប្រទេសតួកគី បានអនុម័តទៅលើអនុស្សរណៈយោគយល់គ្នាមួយស្តីពីសកម្មភាពរួមគ្នាសំដៅដោះស្រាយស្ថានការណ៍នៅភាគឦសាននៃប្រទេសស៊ីរី។ យោងតាមឯកសារនេះ       ប៉ូលិសយោធារុស្ស៊ី នឹងកងទ័ពស៊ីរីត្រូវបានគេដាក់ពង្រាយទៅតំបន់ដែលនៅជិតតំបន់សុវត្ថិភាពតួកគី។ កងទ័ពរុស្ស៊ី នឹងតួកគីបានចាប់ផ្តើមល្បាតរួមគ្នានៅខាងកើតទន្លេអឺប្រាត (Euphrates) កាលពីថ្ងៃទី ១ ខែវិច្ឆិកា។ លើសពីនេះទៀត ទីក្រុងមូស្គូ​ និងទីក្រុងអង់ការ៉ា បានឯកភាពគ្នាកាលពីថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២០ អំពីបទឈប់បាញ់គ្នាមួយដែលនឹងត្រូវប្រកាសនៅក្នុងខេត្តអ៊ីដលីប ហើយវិធានការមួយចំនួនទៀតដែលនឹងត្រូវបានធ្វើឡើងដើម្បីធ្វើឱ្យស្ថានភាពមានភាពប្រសើរឡើងនៅក្នុងខេត្តនេះ៕

ប្រភព៖ www.information.gov.kh

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com