ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី៖ ក្រសួងចេញប័ណ្ណកម្មសិទ្ធិលើដីរដ្ឋសម្រេចបានចំនួន២,១១៨ប័ណ្ណ ស្មើនឹង៨៧ ម៉ឺនហិកតា

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង​សំណង់បានគូសបញ្ជាក់ថា គិតមកទល់ពេលនេះ ក្រសួងរៀបចំដែនដី​នគរូប នីយកម្ម និងសំណង់បានចេញប័ណ្ណកម្មសិទ្ធិលើដីរដ្ឋបានចំនួន២,១១៨ប័ណ្ណ ស្មើនឹង៨៧ ម៉ឺនហិក តា ដែលក្នុងនោះ ដីសម្បទានសេដ្ឋកិច្ច មាន២,០១១ប័ណ្ណ ស្មើនឹង៧៤ម៉ឺនហិកតា និងដី​រដ្ឋ​ផ្សេងៗទៀតបាន១០៧ប័ណ្ណស្មើនឹង១៣ម៉ឺនហិកតា។ ដោយឡែកនៅខេត្តមណ្ឌល គិរី ក្រសួង​រៀបចំដែនដីបានចេញប័ណ្ណកម្មសិទ្ធិលើដីរដ្ឋ​បានចំនួន១៦៧ប័ណ្ណ ទំហំប្រមាណ​១៥​ម៉ឺនហិកតា។ ការគូសបញ្ជាក់របស់ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីនេះ ធ្វើឡើងក្នុងការ​អញ្ជើញ​ដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីអំពីការងារចុះបញ្ជីដីរដ្ឋ ការចុះបញ្ជីដី ឯកជនរបស់​ប្រជាពលរដ្ឋ ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ការដោះស្រាយវិវាទ​ដីធ្លី ការកាត់​ឆ្វៀលដី និងការរៀបចំផែនការប្រើប្រាស់ដី ខេត្តមណ្ឌលគិរី ដែលមានការចូលរួមពី ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។

ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានមានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំ​អន្តរក្រសួងនាពេល​នេះគឺក្នុងគោលបំណងដើម្បីជជែកពិភាក្សាពីការងារចុះបញ្ជីដីរដ្ឋ ចុះ​បញ្ជី​ដីឯកជនរបស់ ប្រជាពលរដ្ឋ ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ការដោះ​ស្រាយវិវាទដីធ្លី ការកាត់ ឆ្វៀលដី និងការរៀបចំផែនការប្រើប្រាស់ដី ក្នុងខេត្តមណ្ឌលគិរី។ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ព្រមទាំងសហការីដែលបានសហការនិងផ្តល់ការគាំទ្រទៅវិញទៅមកចំពោះទិសដៅ ស្ថាន​ភាព និងសកម្មភាពក្នុងការទទួលខុសត្រូវបំពេញភារកិច្ចស្របតាមជំនាញរៀងៗខ្លួនបាន​យ៉ាងល្អប្រសើរ។ ឯកឧត្ដមបានលើកឡើងថា ក្រសួងបានបង្កើតគណៈកម្មការគាំទ្រការចុះ​បញ្ជី​ដីរដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ ដីសហគមន៍ជនជាតិដើមភាគតិច ដោះស្រាយ​វិវាទ​ដីធ្លី និងរៀបចំផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគិរីដែលមានសមាសភាពសរុប​៣១៣​រូប ចែក​ចេញជា៤​អនុគណៈកម្មការ និងក្រុមការងារចុះបញ្ជីដីមាន១២ក្រុម ស្មើនឹង២២៥​រូប។ ទន្ទឹមនេះ ក្រសួងរៀបចំដែនដីនគរូបនីយ​កម្ម និងសំណង់ក៏បានសហការជា​មួយ​ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួង​បរិស្ថាន អាជ្ញាធរជាតិដោះស្រាយទំនាស់​ដីធ្លី និងអាជ្ញាធរខេត្តមណ្ឌលគិរី ចាត់ចែងពន្លឿន​ការងារចុះបញ្ជីដីរដ្ឋ ការដោះស្រាយ​វិវាទ​ដី​ធ្លី និងការរៀបចំផែនការប្រើប្រាស់ដីនៅខេត្ត​មណ្ឌលគិរី។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានបន្ដថា គណៈកម្មការនេះនឹងចុះបំពេញការងារចាប់ ពីថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២០ដើម្បីជំរុញពន្លឿនការងារចុះបញ្ជីដីរដ្ឋ ចុះបញ្ជីដីឯកជន​របស់​ប្រជាពលរដ្ឋ ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ដោះស្រាយវិវាទដីធ្លី​និងរៀប​ចំផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគិរីដែលនៅសេសសល់ក្នុងភូមិទាំង៤៦ដែលបានចុះបញ្ជីរួច ភូមិចំនួន១០ដែលកំពុងដំណើរការចុះបញ្ជីនិងដំណើរការចុះបញ្ជីក្នុងភូមិ​ចំនួន៣៦​ផ្សេងទៀតផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី​នគរូប នីយកម្មនិងសំណង់​បាន​ឱ្យ​ដឹងថា គិតមកទល់ខែកក្កដា ឆ្នាំ២០២០ ការងារចុះបញ្ជីដីធ្លីនៅខេត្ត មណ្ឌលគិរី ទទួល​បានលទ្ធផលដូចជា ៤៦ភូមិត្រូវបានចុះបញ្ជី និងចេញប័ណ្ណកម្មសិទ្ធិ​រួច​រាល់លើផ្ទៃដីទំហំ​១៩១ពាន់១៨ហិកតាស្មើនឹង២៤,២១៨ប័ណ្ណ ក្នុងនោះការចុះបញ្ជីដីជូន ប្រជាពលរដ្ឋលើផ្ទៃ​ដីទំហំប្រមាណ៣៩,២២៦ហិកតា ស្មើនឹង២៣,៧៥៥ប័ណ្ណ។ ចុះបញ្ជី​ដីរដ្ឋ ទំហំប្រមាណ​១៤៥ពាន់៦៣៣ហិកតា ស្មើនឹង១៦៧ប័ណ្ណ។ ដីសហគមន៍ជនជាតិដើម ភាគតិចចុះបញ្ជី​បាន​៧សហគមន៍លើផ្ទៃដីទំហំ៦,១៥៦ហិកតា ស្មើនឹង២៧៨ប័ណ្ណ និងមាន១០ភូមិកំពុង​ដំណើរ​ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។ ចំពោះដីសហគមន៍ជនជាតិដើមភាគតិច​ចំនួន៦សហគមន៍ ដែលកំពុងដំណើរការ និងបានបញ្ចប់ការបិទផ្សាយជាសាធារណៈរួច​រាល់ហើយ។ ជាមួយគ្នានេះ ការដោះស្រាយវិវាទដីធ្លីគឺដោះស្រាយបាន​២២ករណី​និង​កំពុង​បន្តដោះស្រាយចំនួន៣៨ករណី៕

ប្រភព៖ www.information.gov.kh

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com