ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

ទីក្រុងសេអ៊ូលបដិសេធថា មិនព្យាយាមធ្វើឈ្មួញកណ្តាល សម្រាប់កិច្ចពិភាក្សានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងទេ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។

ប្រទេសកូរ៉េខាងត្បូងបានបដិសេធចំពោះរបាយការណ៍ព័ត៌មានមួយកាលពីថ្ងៃពុធថា ខ្លួនបានព្យាយាមមិនទទួលជោគជ័យក្នុងការសម្របសម្រួលកិច្ចចរចានុយក្លេអ៊ែរថ្មីរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង នៅពេលដែលអនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Stephen Biegun បានធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូលកាលពីដើមខែនេះ។

សារព័ត៌មានជប៉ុន Yomiuri Shimbun បានរាយការណ៍នៅមុននេះបន្តិចថា មន្រ្តីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានពិភាក្សាគ្នាអំពីលក្ខខណ្ឌសម្រាប់កិច្ចប្រជុំកំពូលមួយទៀតរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង មុនដំណើរទស្សនកិច្ចរបស់លោក Biegun ទៅកាន់ទីក្រុងសេអ៊ូលចាប់ពីថ្ងៃទី ៧-៩ ខែកក្កដា ដើម្បីពិភាក្សាជាមួយប្រេសិតនុយក្លេអ៊ែរកូរ៉េខាងត្បូង។

សារព័ត៌មាននេះបាននិយាយថា កូរ៉េខាងត្បូងបានស្នើថា ខ្លួននឹងព្យាយាមបញ្ចុះបញ្ចូលកូរ៉េខាងជើងឱ្យបោះបង់ចោលមិនត្រឹមតែរោងចក្រនុយក្លេអ៊ែរ Yongbyon របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏មានរោងចក្រនុយក្លេអ៊ែរបន្ថែមទៀតផងដែរ ប៉ុន្តែសហរដ្ឋអាមេរិកបានទាមទារថា ខ្លួនចង់ឱ្យទីក្រុងព្យុងយ៉ាងធ្វើអ្វីៗបន្ថែមទៀត ដោយក្នុងនោះរួមមានការប្រកាសមជ្ឈមណ្ឌលស្រាវជ្រាវមីស៊ីលផ្លោងអន្តរទ្វីបផងដែរ។

បន្ទាប់មក ទីក្រុងសេអ៊ូលបានបញ្ជូនតម្រូវការទៅកាន់ទីក្រុងព្យុងយ៉ាងតាមរយៈបណ្តាញក្រៅផ្លូវការ ប៉ុន្តែកូរ៉េខាងជើងបានបដិសេធ។

ក្រសួងការបរទេសនៅទីក្រុងសេអ៊ូលបានបដិសេធថា មិនបានផ្តល់សំណើបែបនេះទេ។

មន្ត្រីក្រសួងនេះបាននិយាយថា «របាយការណ៍នេះគ្មានមូលដ្ឋានទេ។ រដ្ឋាភិបាលមិនដែលធ្វើសំណើបែបនេះទេ»។

កិច្ចចរចានុយក្លេអ៊ែររវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង នៅតែជាប់គាំងចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី២ របស់ពួកគេនៅទីក្រុងហាណូយកាលពីដើមឆ្នាំមុន ដែលបានបែកបាក់ដោយសារតែភាពខុសគ្នាលើវិសាលភាពនៃការរំសាយអាវុធនុយក្លេអ៊ែរ និងការផ្តល់សម្បទានរបស់ទីក្រុងវ៉ាស៊ីនតោនទៅដល់កូរ៉េខាងជើង៕

www.information.gov.kh

 

Filed in: ព័ត៌មានថ្មី, អន្តរជាតិ Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com