ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

ឯកឧត្ដម​​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្ពោធ​បើកឲ្យប្រើប្រាស់ស្ពានអាកាសថ្មើរជើងស្តុបផ្សារដើមគរជាផ្លូវការ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសុក្រ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។

ភ្នំពេញ​៖​ រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឲ្យប្រើប្រាស់ស្ពានអាកាសថ្មើរជើងស្តុបផ្សារដើមគរ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការឆ្លងថ្នល់ មិនប្រឈមគ្រោះថ្នាក់កើតឡើងជាយថាហេតុ។
​ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសថ្មើរជើងស្តុបផ្សារដើមគរ នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឯកឧត្ដម​​ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការបើកឲ្យដំណើរការស្ពានអាកាសថ្មើរជើងថ្មីនេះគឺជាសមិទ្ធផលមួយក្នុងយុគ្គសម័យ កូវីដ១៩ដែលជាអំណោយសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។
ឯកឧត្តមបានបន្តថា ការសាងសង់ស្ពានអាកាសថ្មើរជើងនេះ និងជួយកាត់បន្ថយហានិភ័យនៃការដើរឆ្លងផ្លូវ កាត់បន្ថយការកស្ទះចរាចរណ៍ សម្រួលលំហូចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែស្រស់បំព្រង ។
ការដាក់ឲ្យប្រើប្រាស់ស្ពានអាកាសថ្មើរជើងនៅចំណុចផ្សារដើមគរនេះ គឺសម្រាប់បម្រើឲ្យប្រជាពលរដ្ឋទូទៅ និងមិនមែនសម្រាប់តែប្រើជាពលរដ្ឋនៅម្តុំតំបន់នោះទេ ។
លោកស្រី អៀង ចាន់ធី ប្រជាពលរដ្ឋនៅម្តុំផ្សារដើមគរបានមានប្រសាសន៍ថាការសាងសង់ស្ពាននេះ បានធ្វើឲ្យប្រជាពលរដ្ឋងាយស្រួកក្នុងការធ្វើដំណើរ និងអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានផងដែរ ។លោកស្រីបន្តថា បើសិនជារាជរដ្ឋាបាលភិបាលមានថវិការគ្រប់គ្រាន់អាចសាងសង់ស្ពានអាកាសមានជណ្តើយន្តទៀតនឹងកាន់តែល្អនិនឹងជួយសម្រួលការលំបាករបស់មនុស្សចាស់ដែលពិបាកឡើងស្ពាន ជាពិសេសនោះ ជនពិការដែលត្រូវការរុញរទេះ ។ មានស្ពានអាកាសនិងទី១ ប្រជាជនឆ្លងកាត់ស្រួលអត់ប៉ះពាល់និងគ្រោះថ្នាក់ចរាចរណ៍ ហើយសូមថ្លែងអំណរគុណដល់ សម្តេចតេជោនិងឯកឧត្តមបានធ្វើស្ពាននេះជូនប្រជាជនឆ្លងកាត់បានស្រួល ។ ពេលយើងឆ្លងផ្លូវម៉ូតូវាឆាបដួលទាំងជំហរក៏មាន វាឆាប់អ្នកធ្វើដំណើរឆ្លងថ្នល់ចាស់ជរា ហើយយើងពិបាកលើកគាត់ ដល់អញ្ចឹងយើងអរដែលបានគាត់ ធ្វើស្ពានអញ្ចឹងប្រជាជនអរ ហើយថ្លែងអំណរគុណក្រៃលែង ។ ស្ពានអាកាសថ្មើរជើងផ្សារដើមគរ នៅលើមហាវិថីម៉ៅសេទុងបានបើកការដ្ឋាន កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ដែលម៉ៅការសាង់ដោយក្រុមហ៊ុន Space Media ប្រើប្រាស់រយៈពេលសាងសង់៧ខែ ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សឆ្លងកាត់ដោយថ្មើរជើងទៅមកសាលារៀន និងបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ ។ស្ពានអាកាសផ្សារដើមគរនេះមានបណ្តោយ ២៨ ម៉ែត្រ ទទឹង ៣,៤ម៉ែត្រ ទទឹងផ្លូវដើរផ្នែកខាងក្នុង ២,៨ម៉ែត្រ កម្ពស់៥.៥ម៉ែត្រ ។
​ មន្ត្រី​រដ្ឋបាល​រាជធានីភ្នំពេញ​ បានអោយដឹងថា​ ស្ពានអាកាស​ថ្មេីរជេីង​ផ្សារ​ដើម​គរ​នេះត្រូវ​បានសាងសង់ឡេីងដោយក្រុមហ៊ុនSpace media Co,Ltd ជាអ្នក​ទទួល​ម៉ៅ​ការ​ ដែល​មានបទពិសោធន៍​ និងស្នាដែស្ថាបនា​ស្ពានតែម្តង​ ហេីយក្រុមហ៊ុននេះ​នឹងបន្តការសាងសង់​ស្ពានអាកាស​ថ្មេីរជេីង​នៅរាជធានី​ភ្នំពេញ​បន្ត​ទៀត​ ។
គួរបញ្ជាក់ថា មកដល់ពេល​នេះ រាជធានីភ្នំពេញមា​ន​ស្ពានអា​កាស​ថ្មើ​រជើ​ង ចំនួន៦ក​ន្លែ​ងហើ​យ គឺ​ស្ពានអាកាស​ថ្មេីរជេីងនៅតំបន់សាលាជម្ពូវន្ត័ចំនួន២​ រង្វង់មូលនាងគង្ហីង​១​ ស្ពានអាកាស​ថ្មេីរជេីង​នៅផ្សារដេីមគរ​ដែលដាក់អោយដំណេីរការក្នុងពេលនេះ​១​ និង ស្ពានអាកាសថ្មើរជើងនៅស្តុបសន្ធរម៉ុក ទល់មុខសាលាបឋមសិក្សាសន្ធរម៉ុកដែលកំពុងដំណេីរការ​ផងដែរ​ ។

ប្រភព៖www.information.gov.kh

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com