ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

កិច្ចប្រជុំរបស់ក្រុមការងារស្តីអំពីការត្រួតពិនិត្យសុវត្ថិភាពទេសចរណ៍នៅក្នុងខេត្តសៀមរាប

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។

(សៀមរាប)៖ កិច្ចប្រជុំរបស់ក្រុមការងារត្រួតពិនិត្យសុវត្ថិភាពទេសចរណ៍ក្នុងខេត្តសៀមរាប ក្រោមអធិបតីភាពលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត មន្ត្រីជំនាញក្នុងខេត្ត និងអភិបាល អភិបាលរងក្រុង ស្រុកក្នុងខេត្ត កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ នៅសាលាខេត្តសៀមរាប។

អង្គប្រជុំបានពិនិត្យ ពិភាក្សា និងបានសម្រេចយល់ព្រម និង គាំទ្រក្នុងការផ្ដល់នូវស្លាកសញ្ញាវិធានសុវត្ថិភាពទេសចរណ៍ ជំហានទី១ ចំពោះសេវាកម្មសណ្ឋាគារចំនួន០៥កន្លែង , សេវាកម្មផ្ទះសំណាក់ចំនួន០៥ កន្លែង , ភោជនីយដ្ឋាន និងអាហារដ្ឋានចំនួន១០កន្លែង និង សេវាកម្មរមណីយដ្ឋាន និងសហគមន៍អេកូទេសចរណ៍មានចំនួន០៤កន្លែង ។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០រួចមក មន្ទីរបានបែងចែកក្រុមការងារចំនួន០៣ក្រុម គឺក្រុមស្នាក់នៅ , ក្រុមភោជនីយដ្ឋាន និងអាហារដ្ឋាន និង ក្រុមអាហារដ្ឋាននិងរមណីយដ្ឋានទេសចរណ៍ សម្រាប់ចុះត្រួតពិនិត្យលើការអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ ក្នុងទូទាំងខេត្ត ហើយជាក់ស្ដែងក្រុមស្នាក់នៅ បានចុះត្រួតពិនិត្យនៅតាមសណ្ឋាគារចំនួន២១កន្លែង ក្នុងចំណោមសណ្ឋាគារដែលកំពុងបើកដំណើរការចំនួន៦៥កន្លែង ក្នុងមានសណ្ឋាគារចំនួន០៥កន្លែង អនុវត្តបានល្អលើវិធានការសុវត្ថិភាពទេសចរណ៍ និង ផ្ទះសំណាក់ចំនួន១០កន្លែង ក្នុងចំណោមផ្ទះសំណាក់ដែលកំពុងបើកដំណើរការចំនួន៨៥កន្លែង ក្នុងនោះមានផ្ទះសំណាក់ចំនួន០៥កន្លែង អនុវត្តបានល្អលើវិធានការសុវត្ថិភាពទេសចរណ៍ ។

លោក ង៉ូវ សេងកាក់ បានបញ្ជាក់ទៀតថា ចំពោះក្រុមភោជនីយដ្ឋាន និងអាហារដ្ឋាន បានត្រួតពិនិត្យការអនុវត្តវិធានការខាងលើ ឃើញថាសេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍មានចំនួន២៥កន្លែង ក្នុងនោះ មានចំនួន១០កន្លែង អនុវត្តបានល្អលើវិធានការសុវត្ថិភាពទេសចរណ៍ និង ក្រុមអាហារដ្ឋាននិងរមណីយដ្ឋានទេសចរណ៍ បានត្រួតពិនិត្យការអនុវត្តវិធាននោះដែរ លើសេវាកម្មរមណីយដ្ឋាន និងសហគមន៍អេកូទេសចរណ៍មានចំនួន០៧កន្លែង ក្នុងនោះមានចំនួន០៤កន្លែង ដែលអនុវត្តបានល្អប្រសើរ ។
លោក ង៉ូវ សេងកាក់ បានបញ្ជាក់បន្ថែមទៀតថា មូលហេតុដែលគាំទ្រក្នុងការផ្ដល់នូវស្លាកសញ្ញាវិធានសុវត្ថិភាពទេសចរណ៍នោះ គឺក្នុងអំឡុងពេលដែលក្រុមការងារចុះត្រួតពិនិត្យ បានសង្កេត និង កត់សម្គាល់បានថា សណ្ឋាគារ , ផ្ទះសំណាក់ , ភោជនីយដ្ឋាន និងអាហារដ្ឋាន និងសេវាកម្មរមណីយដ្ឋាន និងសហគមន៍អេកូទេសចរណ៍ ទាំងអស់នេះ អនុវត្តបានល្អតាមការណែនាំ ដូចជា នៅមុខ និងក្នុងទីតាំង មានបិទនូវខិតប័ណ្ណស្ដីពីវិធានការការពារជំងឺកូវីដ-១៩ , មានដាក់ទឹកអាល់កុល ឬជែលសម្រាប់លាងដៃ ទាំងនៅខាងក្រៅ ខាងក្នុង និង បន្ទប់ទឹក , មានអ្នកបម្រើសម្រាប់លាងដៃនឹងទឹកអាល់កុល ឬជែល ព្រមទាំងវាស់កម្ដៅឲ្យភ្ញៀវ , តុអាហាររក្សាបាននូវគម្លាតសុវត្ថិភាព និង អ្នកបម្រើការបានពាក់ម៉ាស និង ស្រោមដៃគ្រប់ៗគ្នា ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត បានក្រើនរំលឹកដល់ក្រុមការងារទាំងអស់ ត្រូវរៀបចំសំណុំឯកសារ ដែលត្រូវស្នើសុំស្លាកសញ្ញាវិធានសុវត្ថិភាពទេសចរណ៍ឲ្យគ្រប់គ្រាន់ សម្រាប់ដាក់ជូនឯកឧត្ដមអភិបាលខេត្ត ដើម្បីពិនិត្យ សម្រេច និង រៀបចំពិធីប្រគល់ស្លាកសញ្ញានេះ ក្នុងនោះ ត្រូវចាត់ចែងក្រុមការងារចុះតាមដានជាអចិន្រ្តៃយ៍បន្តទៀត នៅតាមទីតាំងទាំងអស់នោះ រួមនឹងទីតាំងផ្សេងៗទៀត ដែលកំពុងបើកដំណើរការជារៀងរាល់ថ្ងៃ ព្រមទាំងណែនាំពួកគាត់ឲ្យបានយល់ដឹងសារៈសំខាន់នៃវិធានសុវត្ថិភាពទេសចរណ៍ និង យល់ព្រមអនុវត្តតាមវិធានខាងលើនេះ ជាពិសេសត្រូវរៀបចំ និងចងក្រងវីដេអូ ស្ដីអំពីវិធានសុវត្ថិភាពទេសចរណ៍របស់មូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលបានអនុវត្តត្រឹមត្រូវតាមគោលការណ៍ណែនាំ ដើម្បីធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ តាមគ្រប់ប្រព័ន្ធផ្សព្វផ្សាយ។ ជាមួយគ្នានេះ លោក លោកស្រីអភិបាលក្រុង ស្រុកទាំងអស់ ត្រូវឲ្យបន្តផ្សព្វផ្សាយពីបញ្ហាជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសពេលប្រជុំគណៈបញ្ជាការឯកភាពក្រុង ស្រុក៕

www.information.gov.kh

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com