ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

គួឱ្យភ្ញាក់ផ្អើល លោក សុះ ម៉ាច ស្រាប់តែ​ធ្លាក់ខ្លួន​ឈឺ ដើរ​លែងរួច

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ១២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២០។

ភ្នំពេញ​៖ ប្រិយមិត្តធ្លាប់ស្គាល់ហើយតារាចម្រៀង​ជើងចាស់ និង​ជា​អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក សុះ ម៉ាច បាន​ធ្លាក់ខ្លួន​ឈឺធ្ងន់ធ្ងរ រហូត​ត្រូវ​សម្រាក​នៅលើ​គ្រែ ព្រោះតែ​ជំងឺ​រលាក​សន្លាក់​ធ្ងន់ធ្ងរ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០​។​

​លោក សុះ ម៉ាច បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក បង្ហាញ​ពី​ស្ថានភាព​ជំងឺ​ត្រូវ​សម្រាក​លើ​គ្រែ ដែលមាន​ភ្ជាប់​ដោយ​សំណេរ​បញ្ជាក់​មូលហេតុ​ថា​ដល់​វគ្គ​ដេកស៊ី ព្រោះ​ដើរ​មិន​រួច ខ្វិន​បានសម្រេច​ហើយ​។ ក្រោយ​ពិនិត្យ​លទ្ធផល​តេស្ត​ឈាម​និង​កាំ​រស្មី​អ៊ិ​ច គឺ​ពុំមាន​សញ្ញា​អ្វី​ធំដុំ​ទេ អាស៊ីដ​ឡើង​តិចតួច ឈាម​ខ្លាញ់​បេះដូង​ធម្មតា គឺ​មកពី​រលាក​សន្លាក់​ធ្ងន់ធ្ងរ​។​

លោក​បាន​បញ្ជាក់ថា ខាន​ឈឺ​យូរហើយ ទើបតែ​ពេលនេះ គឺ​ឈឺ​ធ្ងន់​តែម្តង ព្រោះតែ​កន្លងមក លោក​បានធ្វើ​ការងារ​ច្រើន មិន​ប្រមាណ​កម្លាំង​។ មាន​អ្នកសិល្បៈ​មួយចំនួន បាន​ផ្ញើ​សារ​សួរសុខទុក្ខ​តារាចម្រៀង​រូបនេះ​ផងដែរ​។ លោក​ក៏​អរគុណ​សម្រាប់​ការ​ខ្វល់ខ្វាយ​ចិត្ត និង​សួរសុខទុក្ខ ពិសេស​កូនស្រី​ច្បង​បណ្តូលចិត្ត ដែល​បាន​បារម្ភ​ពី​លោក​។​

សូម​បញ្ជាក់ដែរថា ក្រោយពី​បញ្ចប់​អាណត្តិជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក សុះ ម៉ាច នៅតែ​បន្តការងារ​មនុស្សធម៌​មួយចំនួន ទៅកាន់​សិល្បករ​ចាស់ជរា តាមរយៈ​ការជួយ​ផ្ទាល់ពី​សប្បុរសជន​ដែល​ផ្តល់​ថវិកា​មក​លោក​ផ្ទាល់ និង​ការងារ​មួយចំនួន ក្នុងនាម​ជា​ក្រុមប្រឹក្សាភិ​បាលសមាគម​សិល្បករ បច្ចុប្បន្នដែលមានអ្នកស្រី ច​ន ច័ន្ទ​លក្ខិណា ជា​ប្រធាន​វិញ ៕

ប្រភព៖ប្រភព៖www.rasmeinews.com

 

 

Filed in: ព័ត៌មានថ្មី, សិល្បៈ កំសាន្ត Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com