ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

វិសម្ពាធនៅក្នុងសមុទ្រចិនខាងត្បូង និងប៉ះវៀតណាមខាងជើង ធ្វើឱ្យមានភ្លៀងធ្លាក់ច្រើននៅទន្លេមេគង្គលើ និងអាចមានជំនន់ទឹកភ្លៀងនៅតាមផ្លូវជាតិលេខ៤

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០។

វិសម្ពាធនៅក្នុងសមុទ្រចិនខាងត្បូង វានឹងឡើងគោកលើប្រទេស វៀតណាមខាងជើងនៅថ្ងៃទី២ខែសីហា ធ្វើឱ្យមានភ្លៀងធ្លាក់ច្រើននៅតំបន់អាង ទន្លេមេគង្គលើនិងក្នុងប្រទេសកម្ពុជា ជាមួយនឹងខ្យល់បក់បោកខ្លាំងនៅភាគឦ សាននិងអាចមានជំនន់ទឹកភ្លៀងនៅតាមផ្លូវជាតិលេខ៤។

លោកចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិង ឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី០១ខែសីហាឆ្នាំ២០២០ថា វិសម្ពាធ ដែលបានកើតមាននៅក្នុងសមុទ្រចិនខាងត្បូងពេលនេះ(០១សីហា) វាបាន រំកឹល ចូលទៅ ក្នុងឈូងសមុទ្រតុងកឹងនិងឡើងគោក នៅលើប្រទេសវៀតណាម ខាង ជើងនៅថ្ងៃទី២ខែសីហា។

អ្នកនាំពាក្យក្រសួងជំនាញខាងលើបាននិយាយឱ្យដឹងទៀតថាវិសម្ពាធនេះវា បង្កឱ្យមានភ្លៀងធ្លាក់ច្រើននៅក្នុងប្រទេសឡាវ។ បន្ទាប់វិសម្ពាធនេះឡើង គោ ក នៅថ្ងៃទី ២ខែសីហា មានព្យុះមួយទៀតកើតឡើង ដោយធ្វើដំណើរទៅរកកោះ តៃ វ៉ាន់ ព្រម ពេលជាមួយគ្នានេះខ្យល់មូសុងនិរតីចាប់ផ្តើមបង្កើនឥទ្ធិពលខ្លាំង ដោយ បង្ក ឱ្យ មានភ្លៀងធ្លាក់ច្រើននៅតំបន់មាត់សមុទ្រនិងអាចធ្វើឱ្យមានជំនន់ទឹក ភ្លៀង នៅតាមផ្លូវ ជាតិលេខ៤។

លោកចាន់យុត្ថាបានបញ្ជាក់ថា នៅតំបន់ខ្ពង់រាបភាគខាងជើងភាគឦសាន និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា វៀតណាមមានភ្លៀងធ្លាក់ច្រើនដូចជានៅតំបន់ អាងទន្លេមេគង្គលើ ធ្វើឱ្យទឹកទន្លេមេគង្គហក់ឡើងក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។

ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី០១ខែសីហាបានជូនដំណឹងថា វិសម្ពាធ​(TD)ដែលបច្ចប្បន្ននៅក្នុងសមុទ្រចិនខាងត្បូងក្បែរកោះ ហៃណាំដែលបន្ត ដំណើរចូលវៀតណាមខាងជើងនៅថ្ងៃទី២ខែសីហាខាងមុខ។

ក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថា ចាប់ពីថ្ងៃទី២ដល់ទី៤ខែសីហា ឆ្នាំ២០២០បណ្តាខេត្តនៅតំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ច្រើនខ្យល់ខ្លាំង និងរលកធំៗ ទន្ទឹមនោះក៏អាចមានជំនន់ទឹកភ្លៀងកើតមានផងដែរ(Flssh Flood។

នៅក្នុងសេចក្តីជូនដំណឹងបន្ថែមបានសរសរទៀតថា បណ្តាខេត្តនៅភាគឦសានអាចមានភ្លៀងច្រើននិងខ្យល់ខ្លាំង។ ចំពោះបណ្តាខេត្តនៅភាគខាងក្រោមនឹងអាចទទួលនូវឥទ្ធិពលហ្វឺននាំឱ្យកម្រិតទឹកភ្លៀងមានការថបថយចុះ។ ចំណែកទឹកទន្លេមេគង្គអាចនឹងងើបឡើង៕

ប្រភព៖ www.rasmeinews.com

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com