ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

ការចូលរួមប្រកួតលើក​ទី​១ ​របស់កីឡាករ កីឡាការិនី​ប៉េតង់ ទាំង៥ រូប នៅ​ Ther1st World Petanque Offlion Cup –WPOC 2020

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអង្គារ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០។

​ភ្នំពេញ​៖ សហព័ន្ធ​កីឡា​ប៊ូល និង ប៉េតង់​កម្ពុជា បា​នប​ញ្ជូ​ល​កីឡាករ កីឡាការិនី និង​យុវជន ចំនួន ៥ នាក់ ចូលរួម​ព្រឹត្តិការណ៍ ការប្រកួត​កីឡា​ប៉េតង់ ដែល​គេ​ប្រសិទ្ធ​នាម​ថា The 1st World Petanque Offlion Cup -WPOC2020 លើក​ទី​១ លើក​វិញ្ញាសា​វាយយក​ពិន្ទុ នា​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២០ ។​

​លោក សូ​ម៉ៃ សុខ​គា អគ្គលេខាធិការរង នៃ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បាន​មានប្រសាសន៍ថាៈ ការប្រកួត The 1st World Petanque Offlion Cup WPOC 2020 នេះ ខាង​កម្ពុជា បាន​បញ្ជូន​កីឡាករ កីឡាការិនី និង​យុវជន ចំនួន ៥ នាក់ ដោយ​យើង នឹង​រៀបចំ​ការប្រកួត នៅលើ​ទីលាន របស់​សហព័ន្ធ​យើង ហើយ​សហព័ន្ធ នឹង​បញ្ជូន​វីដេអូ នៃ​ការប្រកួត​នេះ ទៅ​ឲ្យ​គណៈកម្មការ​អន្តរជាតិ​។​

​កីឡាករ កីឡាការិនី ទាំង ៥ រូប​មាន កីឡាករ ថោង ឈឿន កីឡាករ សុខ ចាន់​មៀន កីឡាការិនី អ៊ុក ស្រីមុំ កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម និង​កីឡាករ វ័យ យុវជន កីឡាករ ពុធ យ៉ុ​ន​ចាន់​ដា​រ៉ា ។ សូមបញ្ជាក់ថា កីឡាការិនី​ទាំង ២ រូប និង កីឡាករ ទាំង ៣ រូបនេះ សុទ្ធតែជា​កីឡាករ កីឡាការិនី​ខ្លាំងៗ របស់​កម្ពុជា​។​

​លោក​បាន​បន្តថាៈ សម្រាប់​ការប្រកួត​វិញ គណៈកម្មការ​អន្តរជាតិ កំណត់​ក្នុង​ម្នាក់ ធ្វើការ​ប្រកួត រយៈពេល ៤ នាទី ដោយ​ចាប់ផ្តើម​ការប្រកួត ពី​រង្វង់​ទី​៣ និង​រង្វង់​ទី​៤ មានន័យថា គ្រប់​អត្ត​ព​លិ​ក​ទាំងអស់ វាយ​បានតែ ២ ប៊ូល​តែប៉ុណ្ណោះ ក្នុង​មួយ​ប្រភេទ នៃ​ចំណោម ៦ ប្រភេទ​វិញ្ញាសា ៕

ប្រភព៖ www.rasmeinews.com

Filed in: ព័ត៌មានកីឡា, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com