ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

ស្រ្តីខែ្មរម្នាក់ដែលមានទោសដល់ជីវិត្តនៅប្រទេសវៀតណាម អាចមានសង្ឃឹមរស់ ព្រោះក្រសួងយុត្តិធម៌កំពុងស្វែងរកជំនួយផ្នែកច្បាប់ចំពោះរឿងក្តីនោះហើយ!

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអង្គារ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០។

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រសួងកំពុងតែសិក្សានូវជម្រើសពីរ គឺជំនួយផ្នែកច្បាប់ផ្នែកពីក្រសួងយុត្តិធម៌ ដើម្បីប្តឹងជំទាស់ទៅនឹងសេចក្តីសម្រេចរបស់តុលាការថ្នាក់ដំបូងរបស់ប្រទេសវៀតណាម ទៅតុលាការថ្នាក់ឧទ្ធរណ៍បន្តទៀត និងជម្រើសនៃការធ្វើបត្យាប័ន ឬផ្ទេរអ្នកទោស បន្ទាប់ពីមានការកាត់ទោសប្រហារជីវិតស្ត្រីជនជាតិខ្មែរម្នាក់ ពីបទរត់ពន្ធគ្រឿងញៀនប្រមាណជិត៥គីឡូក្រាម ចូលទៅប្រទេសវៀតណាម។

ឯកឧត្តមអ្នកនាំពាក្យបានគូសបញ្ជាក់ថា៖ “ក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា បានតាមដានករណីនេះ យ៉ាងយកចិត្តទុកដាក់បំផុត ហើយករណីនេះ គឺពុំទាន់បញ្ចប់ត្រឹមនេះនៅឡើយទេ ហើយក្រសួងបា ននិងកំពុងសិក្សាជម្រើសជំនួយផ្លូវច្បាប់ដល់ស្ត្រីរូបនេះ ក្នុងនោះគឺជម្រើសនៃជំនួយផ្លូវច្បាប់ដើម្បីប្តឹងទាស់ទៅតុលាការថ្នាក់ឧទ្ធរណ៍វៀតណាមបន្តទៀត និងជម្រើសមួយទៀត គឺអាចនឹងប្រើយន្តការផ្នែកច្បាប់ ដែលមានស្រាប់ រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម តាមរយៈកិច្ចព្រមព្រៀងធ្វើបត្យាប័នអ្នកទោស និងផ្ទេរអ្នកទោស។ ខ្ញុំសូមជម្រាបជូនថា ករណីស្ត្រីជនជាតិខ្មែររូបនេះ គឺប្រហែលជាស្ថិតក្នុងយន្តការច្បាប់នៃការផ្ទេរអ្នកទោស”។

ដោយឡែក ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់ អ្នកសារព័ត៌មាន អំពីករណីនេះដែរថា អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញ បានយកចិត្តទុកដាក់តាមដានករណីនេះ និងបានចូលរួមស្តាប់សវនាការកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នោះផងដែរ។ តាមរយៈការកាត់ទោសនេះ ស្ត្រីរូបនេះ មានសិទ្ធិក្នុងការប្តឹងទាស់ទៅសាលាឧទ្ធរណ៍ក្នុងអំឡុងពេល១៥ថ្ងៃ បន្ទាប់ពីទទួលការប្រកាសចោទប្រកាន់នេះ ។

ឯកឧត្តម កុយ គួង បានសង្កត់ធ្ងន់ថា៖ “ស្ត្រីខ្មែររូបនេះ បានរៀបចំប្តឹងទាស់សាលដីការនេះរួចហើយ ទៅតុលាការឧទ្ធរណ៍ ពាក់ព័ន្ធនឹងសេចក្តីប្រកាសចោទប្រកាន់មកលើរូបគាត់ ហើយក្រសួងការបរទេស ក៏ដូចជាអគ្គកុងស៊ុលកម្ពុជាយើង ប្រចាំទីក្រុងហូជីមិញ នឹងបន្តជួយស្ត្រីរូបនេះ ដើម្បីទទួលបានយុត្តិធម៌ និងតាមដានករណីនេះជាបន្តទៀត”។

គួររម្លឹកថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ស្ត្រីកម្ពុជាម្នាក់ ដែលមានឈ្មោះថា មៀច ស្រីនាង អាយុ២៧ឆ្នាំ ត្រូវបានតុលាការខេត្តតៃនិញ នៃប្រទេសវៀតណាម កាត់ទោសប្រហារជីវិតពីបទជួញដូរគ្រឿងញៀនឆ្លងដែនចូលប្រទេសវៀតណាម តាមច្រកព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩។ សូមបញ្ជាក់ថា គ្រឿងញៀនទាំងអស់នោះមានចំនួន០៥កញ្ចប់ និងមានទម្ងន់ ៤,៩៤៣ក្រាម៕

www.information.gov.kh

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com