ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសុក្រ ៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០។
ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០, មានភ្លៀងមួយមេតូចសោះធ្វើអោយមានការលេចលង់ផ្លូវ និងផ្ទះសំបែងប្រជាពលរដ្ឋ នៅ ភូមិថ្មី ដែលស្ថិតនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ (ក្រោយរបងខណ្ឌដង្កោ )ជិតក្លាយជាបឹងហើយ តែមេភូមិ និងចៅសង្កាត់ ធ្វើដូចមិនដឹងមិនឮ ចំពោះទុក្ខលំបាករបស់ពលរដ្ឋឡើយ។
#រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិថ្មី, សង្កាត់ដង្កោ, ខណ្ឌដង្កោ ត្រូវប្រឈមនឹងការលេចផ្ទះសំបែងដោយសារតែភ្លៀងធ្លាក់តែមួយមេតូចត្រឹមតែ១០ ទៅ១៥នាទី តែប៉ុណ្ណោះ គឺក្នុងភូមិនេះដឹងតែលេចអស់ហើយ ការលេចបែបនេះគឺច្រើនឆ្នាំមកហើយ ប្រជាពលរដ្ឋក៏ធ្លាប់បានស្នើរសុំអោយមេភូមិ នឹងចៅសង្កាត់ ជួយដោះស្រាយដែរ តែគ្មានដំណោះស្រាយណាមួយជូនពលរដ្ឋឡើយ។
#ប្រជាពលរដ្ឋនិយាយថា៖ បើនៅតែលេចបែបនេះទៀតពួកគាត់គួរតែទិញទូកត្រៀមកទុកសម្រាប់អ៊ុំនៅរដូវវស្សានេះហើយមើលទៅ…!
រាយការណ៍ដោយ (លោក ជា ច័ន្ទរ៉ូហ្សា)