ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

បាតុកម្ម​នៅ​ថៃ រវាងនិស្សិតក្រុមប្រឆាំង និងក្រុម​ការពារ​រដ្ឋាភិបាល ​

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃចន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០។

​ក្រុម​ប្រឆាំង​តវ៉ា​ប្រជែង​គ្នា​បាន​លេចឡើង​នៅក្នុង​និង​ម្តុំ​ក្រុង​បាងកក​កាលពី​ថ្ងៃ​ចន្ទ​ទី​១០​សីហា ដោយ​បង្កើន​កំដៅ​នយោបាយ​ចំ​ពេល​មាន​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ស្ទើរ​រាល់ថ្ងៃ​នៅ​ទូទាំង​ប្រទេស​ពី​សំណាក់​​ក្រុម​និស្សិត​និង​នាំអោយ​មាន​ការបារម្ភ​អំពី​ការវិល​ទៅរក​អំពើហិង្សា​តាម​ដង​វិថី​សាជាថ្មី​។​

​មនុស្ស​រាប់​សិប​នាក់​បាន​ជួបជុំគ្នា​នៅ​មុខ​សភា​កាលពី​ថ្ងៃ​ចន្ទ ដើម្បី​គាំទ្រ​រដ្ឋាភិបាល​របស់​ឧត្តមសេនីយ៍ ប្រា​យុទ្ធ ចាន អូ​ចា​។​តែ​នៅ​បន្តិចក្រោយមក មនុស្ស​រាប់ពាន់​នាក់​បាន​ចូលរួម​ក្នុង​បាតុកម្ម​ប្រឆាំង​​រដ្ឋាភិបាល​នៅ​សកល​វិទ្យាល័យ​ធម្ម​សាត នៅ​ជាយក្រុង​បាងកក ដែល​ជា​បាតុកម្ម​និស្សិត​ធំ​បំផុត​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​ប្រា​យុទ្ធ​។​

​ក្នុង​សញ្ញា​បង្ហាញ​ការប្រឆាំង​ពួក​និស្សិត​ក្រោម​ការសម្របសម្រួល​មួយ អតីត​សកម្មជន​ជាយ​និយម​លោក​ស៊ូ​មេ​ត ត្រា​គុល​វូ​ន​នូ បាន​ប្រកាស​បង្កើត​ក្រុមគាំទ្រ​រដ្ឋាភិបាល​មួយ​ឈ្មោះថា មជ្ឈមណ្ឌល​នៃ​ក្រុម​​និស្សិត​ការពារ​ស្ថាប័ន​ជាតិ​(CVPI)​។​លោក​ស៊ូ​មេ​ត​បាន​និយាយថា «​មនុស្ស​មួយ​ក្រុម​កំពុង​ញុះញង់​មនុស្ស​ក្មេងៗ​អោយ​ចេញ​មក​វាយប្រហា​រ​យោធា រដ្ឋាភិបាល​និង​និយាយ​ប៉ះពាល់​របបរាជានិយម​។​ទង្វើ​បែប​​នេះ​អាច​នាំ​ដល់​អំពី​ហិង្សា​និង​ការបំផ្លាញ​ប្រព័ន្ធ​អភិបាលកិច្ច​និង​វប្បធម៌​របស់​យើង​។​យើង​បង្កើត​ក្រុម​នេះ​ឡើង​ដើម្បី​រំលឹក​ដល់​ពួក​យុវជន ឪពុក​ម្តាយ​និង​គ្រូបង្រៀន រួមទាំង​មន្ត្រីរាជការ​អំពី​គ្រោះថ្នាក់​​ដល់​ប្រទេស​ជាតិ​ចេញពី​ក្រុម​មនុស្ស​ប្រភេទ​នេះ​»​។​

​តែ​ពួក​និស្សិត​ចោទប្រកាន់​ក្រុមបាតុករ​គាំទ្រ​រដ្ឋាភិបាល​ថា​ព្យាយាម​បង្កបង្កើត​ការប្រឈមមុខ​ដែល​នឹង​នាំ​ដល់​អន្តរាគមន៍​យោធា​មួយ​ទៀត​។​និក ស្ថាណា​វីត សកម្មជន​និស្សិត​មក​ពី​សកល​វិទ្យាល័យ មហា​​សា​រ៉ា​ខា​ម បាន​ប្រាប់​ទៅកាន់​ហ្វូង​មនុស្ស​ត​ថា «​ពួក​គេ​រៀបចំ​ធ្វើ​បាតុកម្ម​ប្រឆាំង​បក​ដើម្បី​បង្កើត​ស្ថានភាព​មួយ​ដែល​អាច​នាំ​ដល់​រដ្ឋប្រហារ​មួយ​ទៀត​។​យើង​មិន​ចង់បាន​ស្ថានភាព​បែបនេះ​ទេ​ហើយ​នឹង​​ប្រឆាំង​វា​»​។​

សូមបញ្ជាក់​ថា បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ថៃ​កាន់តែ​មាន​សម្ទុះ​កើនឡើង​ដោយ​បាតុករ​ទាមទារ​អោយ​រដ្ឋាភិបាល​របស់​លោក​ប្រា​យុទ្ធ​ចុះចេញ​ពី​តំណែង បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី​មួ​យ​និង​បោះឆ្នោត​ឡើងវិញ​។​​ពួកគេ​មាន​ម្តងម្កាល​បាន​និយាយ​ប៉ះពាល់​របបរាជានិយម ដែល​ជា​ប្រធានបទ​រសើប​បំផុត​និង​ត្រូវ​ហាមឃាត់​នៅ​ថៃ​។​ក្នុង​ការជួបជុំ​តវ៉ា​មួយ វាគ្មិន​ម្នាក់​បាន​អំពាវនាវ​អោយមាន​ការកែ​ទំរង់​របបរាជានិយម​។​

​ប្រឈម​នឹង​សម្ពាធ​ដូច្នេះ ឧត្តមសេនីយ៍ប្រា​យុទ្ធ បាន​និយាយថា រដ្ឋាភិបាល​កំពុង​រក​វិធី​អោយ​បណ្តា​ក្រុម​នយោបាយ​សម្តែង​ទស្សនៈ​របស់​គេ តែ​លោក​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ការប្រឈមមុខគ្នា​។​

​ប្រតិកម្ម​របស់​អាជ្ញាធ​រ​ចំពោះ​កា​តុ​កម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅមានកំរិត តែ​សកម្មជន​២​នាក់​ត្រូវបាន​ចាប់ខ្លួន​កាលពី​សប្តាហ៍​មុន ពី​បទ​ដឹកនាំ​បះបោរ​និង​រំលោភច្បាប់​ហាម​ការជួបជុំ​ដើម្បី​ប្រឆាំង​ជំងឺ​​ឆ្លងកូវី​ដ​១៩៕​

ប្រភព៖www.rasmeinews.com

Filed in: ព័ត៌មានថ្មី, អន្តរជាតិ Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com