ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

​ខេត្តសៀមរាប៖​ មានទីតាំង​ពិឃាត និង​លក់​សាច់​សុនខ​ចំនួន​១២​ទីតាំង ​បានសម្រេច​បិទ​ដោយ​ខ្លួនឯងក្នុងចំណោមទីតាំងសរុបទាំង២៥ កន្លែង

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

សៀមរាប ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០។
​លោក ព្រំ វិច ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ កសិកម្ម​រុក្ខា ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០​នេះ​ថា នៅក្នុង​ខេត្តសៀមរាប មាន​ទីតាំង​ពិឃាត និង​លក់​សាច់​សុនខ ចំនួន​២៥​កន្លែង ប៉ុន្តែ​បន្ទាប់ពី មាន​សេចក្តីជូនដំណឹង​របស់​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប ឱ្យ​បញ្ឈប់​ពិឃាត ទិញ និង​លក់ សាច់​សុនខ កាលពី​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២០​កន្លងមក ឃើញថា​បច្ចុប្បន្ននេះ ទីតាំង​ពិឃាត និង​លក់​សាច់​សុនខ​ចំនួន​១២​ទីតាំង ហើយ​បានសម្រេច បិទ​ដោយ​ខ្លួនឯង បន្ទាប់ពី​មានការ​ពន្យល់​ណែនាំ​ពី​មន្ត្រី​ជំនាញ នៅសល់​ប្រមាណ​១៣ កន្លែង​ទៀត​សន្យាថា និង​ឈប់​បន្ត​អាជីវកម្ម​លក់ ពិឃាតសត្វ​សុនខ​នេះ​ជា​បន្តបន្ទាប់ ដោយ​ចាប់​ប្រកប មុខរបរ​ផ្សេងៗ​ទៀត​ដែល​ច្បាប់​អនុញ្ញាត​។

​លោក ចាន់ ផ្ល​ក់ និង​ភរិយា រស់នៅ​ភូមិ​អូរទទឹង ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដែល​បាន​ប្រកប​របរ​លក់​សាច់​សុនខ​នេះ អស់​ប្រមាណ​ជា ១០​ឆ្នាំ​មក ហើយ​នោះ បាន​ឯកភាព​ថា​នឹង​ឈប់​ប្រកប​អាជីវ​កម្មនេះ ទៅតាម​ការណែនាំ​ដោយ​សុខចិត្ត ប្តូរ​មុខរបរ​ទៅ​ចិញ្ចឹមសត្វ និង​សុំច្បាប់​អនុញ្ញាត​លក់​សាច់គោ សាច់ជ្រូក​វិញ​ម្តង​។
​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត មានប្រសាសន៍ថា កន្លងមក ការ​លួច ការជួញដូរ ការដឹកជញ្ជូន សម្លាប់ និង​លក់​សត្វ​សុនខ ដើម្បី​យក​សាច់ ទៅធ្វើជា​ម្ហូបអាហារ​មានការ​កើនឡើង​គួរឱ្យ​បារម្ភ​។

​លោក​ថា ការហាមឃាត់​នេះ​មិនមែន​ជាការ​រឹតបន្តឹង​ដាច់​ណាត់​នោះទេ គឺជា​ការហាម ដើម្បី​រួមគ្នា​កាត់បន្ថយ​ជា​បណ្តើរៗ​នៃ​ការ​ពិឃាត និង​បរិភោគ​សាច់​នេះ​ឱ្យ មក​នៅ​កម្រិត អប្ប​បរិ​មា និង​ឈានទៅ​លែងមាន​ទាំងស្រុង នាពេល​អនាគត និង​ក៏​ជាការ​ជួយ លើកកម្ពស់ សុខុមាលភាព​សត្វ​ផង និង​សុខភាព​សាធារណៈ​របស់​ប្រជាពលរដ្ឋ​ទូទៅ​ផង ចៀសវាង​ការ ឆ្លង​រាលដាល​ជំងឺ​ផ្សេងៗ​ផងដែរ​។
​លោក ទា គឹម​សុទ្ធ រំពឹងថា ខេត្ត​មួយ​នេះ នឹង​ក្លាយជា​ខេត្ត​គំរូ​មួយ​សម្រាប់​ខេត្ត ផ្សេងៗ​ទៀត ក្នុងការ​ហាមឃាត់​ការជួញដូរ​សាច់​សុនខ​នេះ​ជាក់​ជាមិនខាន​៕

ប្រភព៖ www.information.gov.kh

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com