ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ បង្ក្រាប​ក្រុមសង្គមងងឹត​ចិន​ជិត​៣០​នាក់ និង​រំដោះ​ជនរងគ្រោះ​ចំនួន​បីនាក់​(សំណុំរឿង​ចាប់​ជំ​រិ​ត)

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

ភ្នំពេញៈ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​ក្រុមសង្គមងងឹត​ចិន​ជិត ៣០​នាក់ ដែល​បាន​ចាប់ជំរិត​ទារប្រាក់​ពី​ជន​ជាតិចិន​គ្នាឯង នៅក្នុង​សណ្ឋាគារ Meilian Garden Hotel ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោងជាង​១២​  នៅថ្ងៃទី​១២ ខែសីហា​ ឆ្នាំ២០២០​។​

​ប្រភពបញ្ជាក់ថាមានការ​បង្ក្រាប​ជន​ជាតិចិន​ជាច្រើន​នាក់ដែល ធ្វើឡើង​ដោយ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ដោយមាន​ការណែនាំ​ចង្អុលបង្ហាញ ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​មេបញ្ជាការរង​ពីរ​រូប គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ពូ ដាវី និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ផាន់ តារា​វុ​ធ សហ​ការ​ជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ថោង ពិសិដ្ឋ ព្រមទាំង​មានការ​ចូលរួម​ពី​លោក សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញារង ឆាយ ហុង បាន​ចុះបង្ក្រាប ជន​ជាតិចិន​មួយក្រុម ដោយ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​២៩នាក់ (​ស្រី​៣​នាក់​)​។

ប្រភពបន្តថាប្រតិបត្តិការ​មួយ​នេះ ធ្វើឡើង​បន្ទាប់ពី​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន ថា​ក្រុម​ជនសង្ស័យ​ទាំងនេះ ជាប់​ពាក់ព័ន្ធ​ករណី ចាប់​ជំរិត​យកប្រាក់​លើ​ជន​ជាតិចិន​ដូចគ្នា។សមត្ថកិច្ច​រំដោះ​បាន​ជនរងគ្រោះ​ចំនួនបីនាក់ បច្ចុប្បន្ន សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​សួរនាំ​ជនសង្ស័យ​កសាង​សំណុំរឿង​តាម​និតិ​វិធី​។​​សមត្ថកិច្ច​​​មិនទាន់​បង្ហាញ​អត្តសញ្ញាណ​ជនរងគ្រោះ​និង​ជនជាប់សង្ស័យ​នៅឡើយ​ទេ​៕​

ប្រភព៖ www.rasmeinews.com

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com