ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

​កោះតៃវ៉ាន់៖​ពុង​ពិភាក្សា​ជាមួយ​សហរដ្ឋ​អាម៉េរិក​អំពី​ការទិញ​គ្រាប់មីន​បណ្តែត​ក្រោម​ទឹកសមុទ្រ​​ដើម្បី​ប្រឆាំង​នាវា​ផ្សេងៗ​និង​មី​ស៊ី​ល​បណ្តែត​(cruise missile) ដើម្បី​ការពារ​ដែនសមុទ្រ​។​

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

កោះតៃវ៉ាន់៖ កាលពី​ថ្ងៃ​ពុធ​ទី​១២​សីហា​ថា​តៃវ៉ាន់​កំពុង​ពិភាក្សា​ជាមួយ​សហរដ្ឋ​អាម៉េរិក​អំពី​ការទិញ​គ្រាប់មីន​បណ្តែត​ក្រោម​ទឹកសមុទ្រ​​ដើម្បី​ប្រឆាំង​នាវា​ផ្សេងៗ​និង​មី​ស៊ី​ល​បណ្តែត​(cruise missile) ដើម្បី​ការពារ​ដែនសមុទ្រ​។​

​ដោយ​និយាយ​ទៅកាន់​ក្រុម​អ្នកជំនាញ​នៅ​វិទ្យាស្ថាន​Hudson នៅ​ក្រុង​វ៉ាស៊ីនតោន​នោះ លោកស្រី​សែ​វ ប៊ី​គីន​( Hsiao Bi-khim)​តំណាង​តៃវ៉ាន់​នេះ​បាន​និយាយថា កោះ​​តៃវ៉ាន់​កំពុង​ប្រឈម​នឹង​បញ្ហា​ការរស់រាន​ក្នុងស្ថានភាព​ដ៏​លំបាក​ដោយសារតែ​ការទាមទារ​ទឹកដី​និង​អធិបតេយ្យភាព​របស់​ចិន​លើ​កោះ​នេះ​ហើយ​ត្រូវ​ការពង្រីក​សមត្ថភាព​​ដែល​មិន​ស៊ីកម្លាំង​គ្នា​របស់​ខ្លួន​។​

​លោកស្រី​បា​និយាយថា រដ្ឋាភិបាល​តៃប៉ិះ​បច្ចុប្បន្ន​កំពុង​ធ្វើការ ជាមួយ​សហរដ្ឋ​អាម៉េរិក​អំពី​ការទិញ​គ្រឿង​សព្វាវុធ​ដើម្បី​ពង្រឹង​សមត្ថភាព​ខ្លួន ដោយ​ទិញ​មី​ស៊ី​ល​បណ្តែត​​ដែល​ជា​មី​ស៊ី​ល​ទំនើប​ដែល​អាច​ដំណើរការ​បាន​ជាមួយនឹង​ប្រព័ន្ធ​មី​ស៊ី​ល​ស្យូង ហ្វេ​ង​( Hsiung Feng) របស់​តៃវ៉ាន់​ដើម្បី​បង្កើន​សមត្ថភាព​ការពារ​ដែនសមុទ្រ​អោយ​កាន់តែ​​ប្រសើរ​។​

​លោកស្រី​បាន​និយាយថា គ្រឿង​អាវុធ​និង​ប្រព័ន្ធ​ផ្សេងៗ​ទៀត​ដែល​រួម​ទាំង​គ្រាប់មីន​ប្រឆាំង​នាវា​កំពុងស្ថិត​នៅ​ក្រោម​ការពិភាក្សា​។​

​កាលពី​ពេលមុន​នេះ ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី​សាយ អ៊ិន​វេន បាន​និយាយ​នៅ​លើ​ប្រព័ន្ធ​អន​ឡាញ​ថា​លោកស្រី​ការពង្រីក​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នូវ​សមត្ថភាព​​ការពារ​ដែល​មិន​ស៊ីកម្លាំង​គ្នា​ភាព​របស់​តៃវ៉ាន់​នោះ គឺជា​អាទិភាព​ទី​មួយ​របស់​ខ្លួន​៕​

Sourcing: www.reuters.com

Filed in: ព័ត៌មានថ្មី, អន្តរជាតិ Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com