ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

​គ្រឹះស្ថាន​អប់រំណា ដែល​មិន​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ក្រសួងនឹងធ្វើការ​ផ្អាក​ដំណើរការភ្លាម​

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។

​ភ្នំពេញ​៖ ​បន្ទាប់ពី​អនុញ្ញាតឱ្យ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេក​ទេស​បើក​ដំណើរ​ប្រឡង​បញ្ចប់​ការការពារ​សា​រណា​របស់​សិស្ស​ឡើងវិញ ចំពោះ​គ្រឹះ​ស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ចង់​បើក​ដំណើរការ​ឡើងវិញ ត្រូវ​ជូន​ដំណឹង​មក​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជាមុនសិន ដើម្បី​ឲ្យ​ក្រុមការងារ​បច្ចេកទេសរ​បស់​ក្រសួង​ចុះ​ត្រួតពិនិត្យ​តាមដាន​និង​វាយតម្លៃ​មុននឹង​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​។ នេះ​តាម​ការបញ្ជាក់​របស់លោក​បណ្ឌិត ពេ​ជ សោភ័ន​រដ្ឋលេខា​ប្រចាំការ នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។​

ក្នុងឱកាស​ចុះ​ពិនិត្យមើល​ដំណើរ​ធ្វើ​សារ​ណា​ដើម្បី​ប្រឡង​បញ្ចប់​ការសិក្សា​របស់​និស្សិត​កម្រិត​បរិ​ញ្ញា​ផ្នែក​វិស្វករ កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០​កន្លងទៅ លោក​បណ្ឌិត ពេ​ជ សោភ័ន បាន​មានប្រសាសន៍ថា ក្រសួង​ការងារ​បានអនុញ្ញាត​ឲ្យ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស​បើក​ដំណើរ​ប្រឡង​បញ្ចប់​ការការពារ​សា​រណា​របស់​សិស្ស​និស្សិត​ឡើងវិញ បន្ទាប់ពី​វិទ្យាស្ថាន​នេះ​បាន​គោរព​ទៅតាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​ក្រសួង​រួចមក​។ ជាមួយគ្នានេះដែរ មុននឹង​បើក​ដំណើរការ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​ជំនាញ​ត្រូវ​ជូនដំណឹង​មក​ក្រសួង​ជាមុនសិន ដើម្បី​ឲ្យ​ក្រុមការងារ​បច្ចេកទេសរ​បស់​ក្រសួង​ចុះ​ត្រួតពិនិត្យ​តាមដាន​និង​វាយតម្លៃ​មុននឹង​អនុញ្ញាត​ឲ្យ​បើក​ដំណើរ​។ ក្នុងករណី​គ្រឹះស្ថាន​ណាមួយ​មិនបាន​អនុវត្តតាម​ការណែនាំ​ខាងលើ​ទេ ក្រសួង​នឹង​ផ្អាក​សកម្មភាព​របស់​គ្រឹះស្ថាន​នោះ​តែម្តង​។​
​លោក​បណ្ឌិត​លើកឡើងថា​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស​បាន​អនុវត្តបាន​ត្រឹមត្រូវ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ក្នុងការ​រៀបចំ​ដំណើរការ​ប្រឡង​ដូចជា​តម្រូវឱ្យ​និស្សិត​និង​គណៈមេប្រយោគ​ពាក់​ម៉ាស លាងដៃ​ជាមួយ​អាកុល​ឬ​ជែ​ល វាស់​កម្តៅ​មុនពេល​ចូល​បន្ទប់​ប្រឡង​និង​ក្នុង​ថ្នាក់​បេក្ខជន​រក្សា​គម្លាត​ពីគ្នា​ដោយ​ក្នុង​១​បន្ទប់​មិន​ឲ្យ​លើសពី​១០​នាក់​។

​លោក​បន្តថា ការប្រឡង​នេះ​ធ្វើឡើង​បន្ទាប់ពី​រាជរដ្ឋាភិបាល​បានប្រកាស​ឲ្យ​បើក​ដំណើរ​ការ​ឡើងវិញ​រោង​ជាង​បន្ទប់ពិសោធន៍​មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព​និង​ការប្រឡង​បញ្ចប់​ការការពារ​សារ​ណា​ឬ​និក្ខេបបទ​បញ្ចប់​ការសិក្សា​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​ជីវៈ​ក្រោម​ឱវាទ​ក្រសួង ព្រោះថា​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​សំខាន់​គឺ​ទាមទារ​ឲ្យ​សិស្ស​និស្សិត​អនុវត្ត​ជាក់ស្តែង​នៅក្នុង​សាលា​តែម្តង​ដើម្បី​ឲ្យ​សិស្ស​និស្សិត​ចេញពី​សាលា​ទៅ​មាន​សមត្ថភាព​គុណភាព​ពេញលេញ​សម្រាប់​ស្វែងរក​ការងារ​បាន​។​
​លោក ពេ​ជ សោភ័ន បន្ថែមថា រៀន​ទ្រឹស្តី​សិស្ស​និស្សិត​អាច​រៀន​តាម​អន​ឡាញ​នៅផ្ទះ​បាន តែ​ការអនុវត្ត​ជាក់ស្តែង​តម្រូវ​ឲ្យ​សិក្សា​និង​អនុវត្ត​ផ្ទាល់​នៅតាម​រោង​ជាង​ឬ​បន្ទប់​ស​ពិសោធន៍​តែម្តង​។​តែ​ត្រូវអនុវត្ត​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​និង​ការ​ណែ​នាំ​​របស់​ក្រសួង​ផងដែរ​។ ទន្ទឹមនេះ លោក​បាន​អំពាវនាវ​ដល់​មន្ត្រីរាជកា​រ​សាស្ត្រា​ចារ្យ​និង​សិស្ស​និស្សិត​របស់​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ក្រោម​ឱវាទ​ក្រសួង​ត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទៅតាម​វិធានការ​របស់​ក្រសួងសុខាភិបាល​ទាំង​នៅផ្ទះ​នៅ​សាលា​ក៏ដូចជា​នៅតាម​សហគមន៍​ដើម្បី​ចៀសផុត​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ​៕​

ប្រភព៖ www.rasmeinews.com

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com