ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

ខេត្តសៀមរាប៖ មានភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចូលមក​កំសាន្ត​​ មាន​ចំនួន​សរុប​៤៥,៩០៦​នាក់ សម្រាប់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២០​នេះ!

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ២កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០។

សៀមរាប​៖ នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២០​នេះ មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចូលមក​កំសាន្ត​នៅ​ខេត្តសៀមរាប មាន​ចំនួន​សរុប​៤៥,៩០៦​នាក់ ក្នុងនោះ ភ្ញៀវទេសចរ​បរទេស​មាន​ចំនួន ២៦១​នាក់ មានការ​ថយចុះ ៩៣.៧២% ប្រៀបធៀប​ឆ្នាំ​២០១៩ គឺមាន​ចំនួន ៤,១៥៥​នាក់ ភ្ញៀវ​ជាតិ​មាន​ចំនួន​ប្រមាណ ៤៥,៦៤៥​នាក់​។

​សរុប​រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៦ ដល់​១៩ ខែសីហា ឆ្នាំ​២០២០ សរុប​ចំនួន​ប្រមាណ ១៣៦,៣៩១​នាក់ ក្នុងនោះ ភ្ញៀវទេសចរ​បរទេស​មាន​ចំនួន ១,៥៦៧​នាក់ មានការ​ថយចុះ​៩២.៤៦% ប្រៀបធៀប​ឆ្នាំ​២០១៩ គឺមាន​ចំនួន ២០,៧៨៤​នាក់​។​
​ភ្ញៀវទេសចរ​ជាតិ មាន​ចំនួន​ប្រមាណ ១៣៤,៨២៤​នាក់ ។ នេះ​បើតាម​របាយការណ៍​រប​ស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប អោយដឹង​នៅ​រាត្រី​ថ្ងៃទី ១៩ ខែសីហា​នេះ​ថា គឺជា​ចំនួន​មួយ​ដ៏​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​សម្រាប់​រយ​:​ពេល ៥​ខែ​ចុងក្រោយ​ក្នុង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដែលជា​ឱកាស​ថ្ងៃ​ឈប់សម្រាក​សង​បុណ្យចូលឆ្នាំ​ខ្មែរ ដែលមាន​រយ​:​ពេល ៥​ថ្ងៃ រួម​នឹង​ថ្ងៃ​សៅរ៍ អាទិត្យ​ពីរដង​ទៀត​ស្មើនឹង ៩​ថ្ងៃ ដែលជា​ការអនុញ្ញាត​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​។
​ក្នុងនោះ​រដ្ឋបាលខេត្ត​បានរៀបចំ​ឱ្យមាន​កម្មវិធី​កម្សាន្ត​មួយ​ដ៏​ធំ​គឺ​កម្មវិធី​កម្សាន្ត ក្រោម​ប្រធានបទ​” សម្រាក​សៀមរាប ” ដែលជា​គំនិត​ផ្ដួចផ្ដើម​របស់​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​ឯកឧត្តម​ប្រាក់ សុភ័ណ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប​។ ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក​សង​បុណ្យចូលឆ្នាំ​ខ្មែរ ដែលមាន​រយ​:​ពេល ៥​ថ្ងៃ រួម​នឹង​ថ្ងៃ​សៅរ៍ អាទិត្យ​ពីរដង​ទៀត​ស្មើនឹង ៩​ថ្ងៃ ដែលជា​ការអនុញ្ញាត​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ៕

ប្រភព៖ www.information.gov.kh

Filed in: ព័ត៌មានថ្មី, សេដ្ឋកិច្ច Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com