ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

នៅ​ព្រឹក​នេះ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ បានរៀបចំ បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នា​២០១៩ និង ទិសដៅ​បន្ត​ការងារ​ឆ្នាំ​២០២០

(​ខេត្ត​កំពត​)៖ មហាជន​កំពុង​សង្ស័យថា មន្ត្រីប៉ូលិស​ពាក់​ស័ក្តិ​៤​កន្លះ ឈ្មោះ កែវ មុន្នី ហៅ​ផុក មាន​តួនាទី​ប្រធាន​ការិយាល័យ​សន្តិសុខ​ឯកជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត កំពុង​រត់​ការ​ខ្វែងដៃខ្វែងជើង​ដោយ​ពឹងពាក់​លើ​ស្ថាប័ន​ច្បាប់ ដើម្បី​ប្តឹង​យក​ដី​របស់​ប្រជាពលរដ្ឋ​មួយ​គ្រួសារ ដែល​រស់នៅ​ក្នុង​ភូមិ​ច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​ទាក់ទិន​នឹង​ករណី​នេះ បើ​តាម​ការបញ្ជាក់​ពី​ភាគី​ម្ចាស់​ដី ឈ្មោះ ឆាយ ផាន់​នី ហៅ​នាង រស់នៅ​ក្នុងភូមិ ឃុំ ខាងលើ បាន​រៀបរាប់​ប្រាប់​អ្នក​យក​ពត៌មាន​ថា ដី​ដែល​លោក​ប៉ូលិស​ថ្លើម​ធំ ឈ្មោះ កែវ មុន្នី ហៅ​ផុក កំពុង​ប្តឹង​ទាមទារ​យក​នេះ​មាន​ទំហំ​ដី​៥​ហិកតា ស្ថិត​ជាប់​នឹង​ជើងភ្នំ​បូកគោ ក្នុងភូមិ​ច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​លោក ឆាយ ផាន់​នី ហៅ​នាង បាន​បញ្ជាក់​ផង​ដែរ​ថា ដី​នេះ​គាត់​រស់នៅ​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​១៩៩៨​មក​ម្លេះ ហើយ​កាលណោះ​គាត់​បាន​ទិញ​បន្ត​ពី​ឈ្មោះ លឹម មូជ ដោយ​ការទិញ​ដី​នេះ​ក៏​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។​ម្ចាស់​ដី​បាន​បន្តថា គាត់​រស់នៅ​អាស្រ័យ​ផល​លើដី​នេះ​២១​ឆ្នាំ​មកហើយ ពុំដែល​មាន​អ្នកណា​មក​បង្ក​បញ្ហា​ឡើយ ហើយ​ឈ្មោះ​កែវ មុន្នី​ហៅ​ផុ​កនេះ​ក៏​មាន​ដី​ជាប់​ព្រំប្រទល់​គ្នា​ជាមួយ​ដី​របស់​គាត់​ដែរ​នៅពេល​នោះ​ពួកគាត់​ទាំង​ពីរ​នាក់​ក៏​មិន​ដែល​មាន​ពាក្យសំដី​ធំ​តូច​ដាក់​គ្នា​នោះ​ទេ​សូម្បី​តែ​ដី​របស់ ឈ្មោះ កែវ មុន្នី ហៅ​ផុក ដែល​ទិញ​ពី​ប្រជាជន​ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា​នេះ​ក៏​សុទ្ឋតែ​ព្រៃ​ទាំងអស់​ហើយ​ពេលនោះ​បាន​ជួល​រូប​គាត់​ឱ្យ​ជួយ​ឈូសឆាយ​ទៀតផង ហើយ​រស់នៅ​ជិត​គ្នា​ល្អូកល្អើន គ្មាន​ដែល​ទំនាស់​គ្នា​រឿង​ដីធ្លី​ដែល​មាន​ព្រំ​ជាប់​គ្នា​នោះឡើយ ពិសេស​ជាងនេះទៅទៀត​លោក​កែវ មុន្នី ហៅ​ផុក កាលពី​មុន​ឡើយ​រាប់អាន​គ្នា​ហូប​បាយ​ហូប​ទឹកតែ​ជាមួយ​គាត់​ទេ​។ ស្រាប់តែ​ពេល​នេះ​ពេល​ហាងឆេង​ដី​មាន​តម្លៃ ស្រាប់តែ លោក​ប៉ូលិស​ស័ក្តិ​៤​កន្លះ ឈ្មោះ កែវ មុន្នី ហៅ​ផុក មិនដឹង​សំអាង​ទៅលើ​អ្វី​បែរជា​មក​ប្តឹង​ទាមទារ​យក​ដី​គាត់ ដែល​មាន​ទំហំ​៥​ហិកតា​មាន​ព្រំប្រទល់​ជាប់​គ្នា​ដើម្បី​យក​ធ្វើ​ជា​សម្បត្តិ​ផ្ទាល់​ខ្លួន​ទៅ​វិញ​។​

​លោក ឆាយ ផាន់​នី បាន​រៀបរាប់​ទៀត​ថា ចាប់តាំងពី​មាន​ករណី​ប្តឹង​រំលោភ​យក​ដី​នេះ ក្រុមគ្រួសារ​របស់​គាត់​ទាំងមូល​មិន​ហ៊ាន​ទៅ​ដេក​នៅផ្ទះ​ចំណុច​ដី​ទំនាស់​នេះ​ទេ​ដោយសារ​ខ្លាច​គេ​មក​កាប់​សម្លាប់​បំបិត​មាត់​។​ជាមួយនឹង​ការរំលោភបំពាន​នេះ លោក ឆាយ ផាន់​នី ហៅ​នាង ក៏​បាន​លើក​ម្រាមដៃ​ដប់ អំពាវនាវ​ដល់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមមេត្តា​ជួយ​រក​យុត្តិធម៌​ជូន​ដល់​ក្រុមគ្រួសារ​គាត់​ដែល​ជា​ប្រពល​រដ្ឋ​ស្លូតត្រង់​កំពុង​រង​ការរំលោភបំពាន​ពី​សំណាក់​ឈ្មោះ កែវ មុន្នី ហៅ​ផុក ជា​មន្ត្រីប៉ូលិស​នេះ​ផង​។​

​ពាក់ព័ន្ធ​នឹង​ដី​ទំនាស់​នេះដែរ លោក គង់ ប៊ុន​រា មេឃុំ​ព្រែក​ត្នោត បាន​បញ្ជាក់​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២០​នេះ​ថា ដី​ដែល​កំពុង​ទំនាស់​នេះ​គឺ​ដី​ស្ថិតក្នុង​តំបន់​វិនិច្ឆ័យ ហើយ​លោក​ពិតជា​ទទួល​ស្គាល់​ថា ឈ្មោះ ឆាយ ផាន់​នី ហៅ​នាង ព្រមទាំង​ក្រុមគ្រួសារ​បាន​រស់នៅ​និង​អាស្រ័យ​ផល​នៅលើ​ដី​នេះ​ប្រាកដ​មែន ប៉ុន្តែ​ក្នុង​សាលា​កប​ត្រ (០១) មាន​ដី​ទំហំ​តែ​ជាង​១​ហិកតា​ប៉ុណ្ណោះ តែ​គាត់​ចេះ​តែ​កាប់​វាទ​យក​ដើម្បី​អាស្រ័យ​ផល​ចាប់ពី​ឆ្នាំ​១៩៩៨​រហូតមកដល់​បច្ចុប្បន្ន បានរ​ហូត​បាន​ទំហំ​សរុប​៥​ហិកតា​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០២០ លោក អាំង សុភា ចៅក្រម​សាលាដំបូង​ខេត្ត​កំពត បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះទៅពិនិត្យ​និង​វាស់វែង​ដី​ទំនាស់​មួយ​កន្លែង​ខាងលើ​ដើម្បី​រក​ទំហំ​ពិតប្រាកដ ហើយ​ការចុះ​មក​ពិនិត្យ​នេះ ហើយ​បើ​តាម​លោក​ចៅក្រម​រូប​នេះ​បាន​បញ្ជាក់​ប្រាប់​អ្នក​សារពត៌មាន​យើង​ថា ការចុះពិនិត្យ​នេះ​គឺ​បាន​ធ្វើឡើង​’​ទៅ​តាម​បណ្តឹង​របស់ ឈ្មោះ កែវ មុន្នី ហៅ​ផុក ជា​មន្ត្រី​ប៉ូលិស​ស័ក្តិ​៤​កន្លះ ដែល​បាន​ប្តឹង​ទៅ​លោក​ឲ្យជួយ​អន្តរាគមន៍​។

​ដោយឡែក​នៅ​រសៀល​ថ្ងៃ​ទី​៣០​ខែ​មករា​ឆ្នាំ​២០២០​នេះ លោក​អាំង សុភា ចៅក្រម​សាលាដំបូង​ខេត្ត​កំពត​បាន​ប្រាប់​អ្នកព័ត៌មាន​ថា បើ​ដី​ទំនាស់​នេះ​ស្ថិតក្នុង​តំបន់​វិនិច្ឆ័យ លោក​ចាំ​ទទួល​សំណុំ​ឯកសារ​ពី​មន្ត្ត​្រី​ជំនាញ​សិន​រួច​ហើយ​ត្រូវ​បង្វែរ​សំណុំរឿង​នេះ​ចូល​ទៅ​គណៈកម្មការ​វិវាទ​ដីធ្លី​ថ្នាក់​ខេត្ត ជា​អ្នកសម្របសម្រួល​និង​ដោះស្រាយ​ជូន​ភាគី​វិវាទ​ខាងលើ​វិញ​។

​លោក​ចៅក្រម​ក៏បាន​មានប្រសាសន៍​បន្ត​ថា​
​យក​ល្អ​គួរតែ​ភាគី​ទាំងពីរ​ធ្វើ​ការសម្របសម្រួល​គ្នា​ដោយ​សន្តិវិធី​ទៅ​ល្អ​ជាង​ពីព្រោះ​ដែល​ទំនាស់​គ្នា​នេះ​គឺ​គ្មាន​ប្លង់​ក​ម្មសិ​ទ្ឋនោះ​ទេ​ជា​ដី​ក្នុង​តំបន់​វិនិច្ឆ័យ​ដូច​គ្នា​គ្រាន់តែ​ភាគី​ទំនាស់​ទាំង​ពីរ​មក​រស់​នៅ​អា​ស្រយ័​ផល​ជា​យូរ​ឆ្នាំ​ដូចគ្នា​តែ​ប៉ុណ្ណោះ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com