ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

(ខេត្តពោធិ៍សាត់)លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍៖ រយៈពេល៥ថ្ងៃឈប់សម្រាកសងចូលឆ្នាំខ្មែរខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរជិត៦ម៉ឺននាក់

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអង្គារ៍ ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។

រយៈពេល៥ថ្ងៃឈប់សម្រាកសងចូលឆ្នាំខ្មែរ ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរជិត៦ម៉ឺននាក់ ដោយសារមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងការការពារសន្តិសុខពីអាជ្ញាធរក្នុងមូលដ្ឋានបានយ៉ាងម៉ត់ចត់ ។

លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ មានប្រសាសន៍ថា ក្នុង រយៈពេល៥ថ្ងៃឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃ២១ ខែសីហា ឆ្នាំ២០២០ មាន ភ្ញៀវទេសចរចូលមកកម្សាន្តនៅខេត្តពោធិ៍សាត់យ៉ាងគំហុកនៅតាមតំបន់រមណីយដ្ឋានទាំងអស់ទូទាំងខេត្ត ដែលក្នុងនោះមានភ្ញៀវជាតិមានចំនួន៥៩៣៧២នាក់និងភ្ញៀវអន្តរជាតិមានចំនួន៣៤នាក់។
លោកបានបន្តថា ក្រុមអាជ្ញាធរបានចុះត្រួតពិនិត្យ ណែនាំនិងជំរុញឱ្យ ភ្ញៀវទេសចរ ក៏ដូចជាម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ឱ្យចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ទាំង៦ ដែលក្រសួងទេសចរណ៍បានដាក់ចេញ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចំណុចនិងបានចុះណែនាំពីការពង្រឹងគុណភាពសេវាកម្ម, អនាម័យនិងការដាក់តម្លៃម្ហូបអាហារឲ្យបានច្បាស់លាស់ ជូនភ្ញៀវដែលចូលលេងកម្សាន្តក្នុងតំបន់រមណីយដ្ឋានទាំងអស់ ។
សំឡេង ៖«សេវាទទួលភ្ញៀវមានលក្ខណៈល្អប្រសើរ ដោយយើងមានការផ្សព្វផ្សាយនិងធ្វើការណែនាំរបស់ក្រសួង និងរដ្ឋបាលសាលាខេត្ដដូចជាការលក់ដូរមិនមានការឡើងថ្លៃនោះទេ ។ យើងបានណែនាំដល់សេវាកម្មផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋានទាំងអស់ ហើយយើងក៏បានពង្រឹងអនាម័យបរិស្ថានគ្រប់ទីតាំងកម្សាន្តទាំងអស់នៅទូទាំងខេត្តពោធិ៍សាត់ផងដែរ »។
សូមបញ្ជាក់ថា ខេត្តពោធិ៍សាត់មានតំបន់រមណីយដ្ឋានធម្មជាតិនិងវប្បធម៌ទាំងអស់ចំនួន៣៤កន្លែង មានដូចជាទឹកធ្លាក់ថ្មដាតូច ភ្នំទំព័រ ភ្នំតាក្រហមក ទឹកធ្លាក់ច្រកល្អៀង ភ្នំនាគស ផ្លូវបុប្ផាលាក់ខ្លួន រមណីយដ្ឋានល្បាក់កំរោញ ស្ទឹងជ័យជំនះ កោះសំពៅមាស ទឹកធ្លាក់អូរសោម ទឹកធ្លាក់ឆាយប្រុយ ទឹកធ្លាក់អូរដា បឹងធម្មជាតិអូរតាឡូស ភ្នំកាច់ចង្កូតជាដើម ៕

ប្រភព៖ www.information.gov.kh

Filed in: ព័ត៌មានថ្មី, សេដ្ឋកិច្ច Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com