ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

ព្រះវិហារ​៖​កម្លាំង​នគរបាល​ខេត្តព្រះវិហារ​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​១២​នាក់​និង​ជនជាតិខ្មែរ​ម្នាក់​ដែលជា​អ្នកបើករថយន្ត​តាក់ស៊ី​ពីបទ​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។

ព្រះវិហារ​៖​កម្លាំង​នគរបាល​ខេត្តព្រះវិហារ​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​១២​នាក់​និង​ជនជាតិខ្មែរ​ម្នាក់​ដែលជា​អ្នកបើករថយន្ត​តាក់ស៊ី​ពីបទ​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់​។​ករណីនេះ​បានធ្វើ​ឡើង​នៅ​ចំណុច​ភូមិ​កំពង់​ស្រឡៅ​ឃុំ​កំពង់​ស្រឡៅ​១​ស្រុក​ឆែប​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០២០ ។​
​មន្ត្រី​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​បានឱ្យដឹង​នៅ​ថ្ងៃទី​២៥​ខែសីហា​ថាៈ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កំពង់​ស្រឡៅ​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​១២​នាក់​ពីបទ​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់​ក្នុងនោះ​ស្រី​២​នាក់​និង​ជនជាតិខ្មែរ​ម្នាក់​ដែលជា​អ្នកបើករថយន្ត​តាក់ស៊ី។

ការចុះ​ឃាត់ខ្លួន​នេះ​ក្រោម​បទបញ្ជា​និង​ការណែនាំ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សួស​សុខ​ដា​រ៉ា​ស្នងការ​នគរបាល​ខេត្តព្រះវិហារ​កម្លាំង​ជំនាញ​ផែនការ​ងារ​អន្តោប្រវេសន៍​នគរបាល​ខេត្ត​បាន​ទៅ​ទទួលយក​ជនបរទេស​សញ្ជាតិ​ចិន​ខាងលើ នៅវេលា​ម៉ោង​១៖១៥​នាទី ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០​មាន​ចំនួន​១១​នាក់ និង​ស្រី​២​នាក់​ពាក់ព័ន្ធ​ករណី​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់​។​ម្នាក់ទៀត​ពាក់ព័ន្ធ​ករណី​មានបំណង​លួច​ឆ្លងដែន​ចេញពី​កម្ពុជា ទៅ​ប្រទេស​ចិន ដោយ​ឆ្លងកាត់​ប្រទេស​ឡាវ​។​

​បន្ទាប់ពី​កម្លាំង​ជំនាញ​អន្តោប្រវេសន៍​ធ្វើការ​សួរនាំ និង​កសាង​នីតិវិធី​រួច នៅ​ព្រលប់​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០ ជនជាតិ​ចិន​ទាំង​១២​នាក់ និង​បុរស​ជនជាតិខ្មែរ​ម្នាក់ ដែលជា​អ្នករត់​តាក់ស៊ី ត្រូវបាន​បញ្ជូនទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ខេត្តព្រះវិហារ​៕

ប្រភព៖ www.rasmeinews.com

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com