ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃច័ន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។
ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យស្តេចយាងជា ព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបួងសួងសូមព្រះបរមរាជានុញ្ញាត ដើម្បីជួសជុលមណ្ឌបវិមាន ព្រះបរមរូបដ៏មានឫទ្ធានុភាព នៃព្រះ ករុណា ព្រះបាទសម្ដេចព្រះ នរោត្តម បរមរាមទេវាវតារ ព្រះសុវណ្ណកោដ្ឋ ព្រះចៅក្រុងកម្ពុជាធិបតី ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចគង់ប្រថាប់លើព្រះទីន័ងអស្សតរ ក្នុងបរិវេណ ខាងមុខព្រះវិហារព្រះឧបោសថរតនារាម ព្រះកែវមរតក ព្រះបរមរាជវាំង នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ។
ប្រភព៖ www.information.gov.kh