ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​៖ ជួប​សំណេះសំណាល និង​ពិសារ​អាហារ​សាមគ្គី ជាមួយ​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​កាណាដា​

​ភ្នំពេញ​៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា បាន​ជួប​សំណេះ​សណាល និង​ពិសារ​អាហារ​សាមគ្គី​ជាមួយ​ក្រុម​ការងារ​ទទួល​បន្ទុក​យុវជន​ក្រៅប្រទេស ក្នុងឱកាស​ដែល​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​កាណាដា មក​សួរសុខទុក្ខ​បងប្អូន​នៅ​កម្ពុជា​ក្នុង​អំឡុងពេល​ចូលឆ្នាំ​ប្រពៃណី​ជាតិចិន ដោយ​បាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម ហ៊ុន ម៉ណែ​ត ប្រធាន​ក្រុម​យុវជន​ក្រៅប្រទេស លោកជំទាវ​ឧកញ៉ា អ៊ឹង ស៊ីស្រ៊ន និង​ឯកឧត្តម លោកជំទាវ លោក លោកស្រី​ជា​ច្រើន​នាក់​ទៀត​ប្រមាណ​ជាង​១០០​នាក់ នៅ​ភោជនីយដ្ឋាន​ឡឺ​ប្រេ​ស៊ីដង់ រាជធានី​ភ្នំពេញ​ថ្ងៃ​ពុធ ៤​កើត ខែ​មាឃ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០២០​។​

​ថ្លែង​ក្នុង​ឱកាស​នោះ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើរ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរ​ជាណា​ចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​ទាំងអស់​ដែល មាន​វត្តមាន​នៅ​ថ្ងៃនេះ ដោយ​ក្តីស្រឡាញ់ និង​នឹករលឹក​។​

​លោកជំទាវ​ក៏​បាន​បន្តទៀតថា​៖ កម្ពុជា​បច្ចុប្បន្ន​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន បាន អនុវត្ត​នូវ​នយោបាយ ឈ្នះ​-​ឈ្នះ ដែល​បាន​ប្រែក្លាយ​ប្រទេស​ពី​មាន​សង្គ្រាម​រ៉ាំរ៉ៃ មក​ជា​ប្រទេស​ដែល​មាន​ការរីកចម្រើន និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​និង​បានធ្វើឱ្យ​ប្រជាជាតិ​យើង​ទទួលបាន​សុខ​សន្តិភាព​ពេញលេញ​នៅ​ទូទាំង​ប្រទេស​និង​មាន​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ដែល​អនុញ្ញាតិ​ឲ្យ​យើងទាំងអស់គ្នា​បាន​ជួបជុំ​ដោយ​ក្តី​រីករាយ​។​

​លោកជំទាវ​ក៏បាន​ផ្តាំផ្ញើរ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ នៅពេល​ដែល​ត្រលប់​ទៅ​ប្រទេស​កាណាដា​វិញ សូម​ធ្វើ​ការផ្សព្វផ្សាយ​ដល់​បងប្អូន​ដែល​រស់​នៅ​ក្រៅប្រទេស ក៏​ដូច​ជា​អន្តរជាតិ អំពី​ការអភិវឌ្ឍន៍ និង​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍន៍​ប្រទេស ក្នុង​ទាក់ទាញ​ទេសចរណ៍ ក៏ដូចជា​ទាក់ទាញ​នូវ​បណ្តា​អ្នកវិនិយោគទុន ដែល​មាន​បំណង​ចង់​មក​បណ្តាក់​ទុក​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ​៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com