ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

អតីត​មេ​គុក​ទួល​ស្លែង ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ​ឌុ​ច បាន​ទទួលមរណភាព នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០។

រាជធានី​ភ្នំពេញ ៖ លោក នេ​ត ភា​ក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០០​និង​៥១​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២ ខែកញ្ញា អតីត​មេ​គុក​ទួល​ស្លែង ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ​ឌុ​ច បាន​ទទួលមរណភាព នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ។

យោង​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក នេ​ត ភា​ក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២០ នេះ​បាន​សរសេរ អតីត​មេ​គុក​ទួល​ស្លែង ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ​ឌុ​ច បាន​ទទួលមរណភាព​ហើយ ។

គួរ​រំលឹក​ថា កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ​ឌុ​ច អាយុ​៧៨ ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ពៅ​វើ​យ ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។ កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច លោក​ត្រូវ​បាន​ចាប់ខ្លួន កាលពី​ឆ្នាំ​១៩៩៩ និង​ត្រូវ​បាន​ឃុំខ្លួន​នៅ​មន្ទីរឃុំឃាំង តុលាការយោធា​រហូត​ដល់​ថ្ងៃ​បញ្ជូន​ខ្លួន​មក​កាន់​មន្ទីរឃុំឃាំង​របស់​សាលាក្តី​ខ្មែរក្រហម​នៅ​ថ្ងៃ​ទី​៣១ កក្កដា ឆ្នាំ​២០០៧ ។

ឌុ​ច​មាន តួនាទី​ជា​អនុ​លេខា បន្ទាប់​មក​ជា​លេខា​គណៈកម្មាធិការ​មន្ទីរ ស​-២១ (​មន្ទីរ​សន្តិបាល ដែល​គេ​ស្គាល់ ជា​ទូទៅ​ថា គុក​ទួល​ស្លែង​) នៅ​ក្នុង​របប ខ្មែរក្រហម ។ កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ​ឌុ​ច ត្រូវ​បាន​ផ្តន្ទាទោស​ដោយ​អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​អ​.​វ​.​ត​.​ក នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១០ ពី​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រព្រឹត្ត​នៅ គុក​ទួល​ស្លែង ដោយ​សម្រេច​ដាក់​ពន្ធនាគារ​រយៈពេល​៣៥​ឆ្នាំ សងការ​ជាប់​ឃុំ​ខុសច្បាប់ ១០​ឆ្នាំ និង​សំណង​លើ​ការ​សហការ​ចំនួន​៦​ឆ្នាំ ទោស​ដែល​ត្រូវ​អនុវត្ត​គឺ ១៩​ឆ្នាំ ប៉ុន្តែ​ព្រះរាជអាជ្ញា​ប្តឹង​សាទុក្ខ​ជំទាស់ ហើយ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​បាន​សម្រេចសេចក្តី នៅ​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១២ ដោយ​ផ្តន្ទាទោស​ឌុ​ច ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​៕

ប្រភព៖ kohsantepheapdaily.com.kh

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com