ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

បណ្តារដ្ឋមន្រ្តីអាស៊ាន និងកូរ៉េខាងត្បូង ចូលរួមកិច្ចប្រជុំក្នុងក្របខណ្ឌលើកទី៥២(AEM-52) និងកិច្ចប្រជុំពាក់ព័ន្ធនានា

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០។

ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០​ ។

កាលពីថ្ងៃទី ២៩ ខែសីហា បណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់តាមប្រព័ន្ធអ៊ិនធើណិតជាមួយបណ្តាដៃគូខាងក្រៅ រួមទាំងសាធារណរដ្ឋកូរ៉េ (RoK) ផងដែរនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥២ (AEM-52) និងកិច្ចប្រជុំពាក់ព័ន្ធនានា។

កិច្ចពិគ្រោះយោបល់ AEM-RoK លើកទី ១៧ នេះ ត្រូវបានដឹកនាំដោយលោក Tran Tuan Anh រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងលោក Yoo Myung-hee រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ។

បណ្តារដ្ឋមន្រ្តីដែលបានចូលរួមបាននិយាយអំពីផលប៉ះពាល់អវិជ្ជមាននៃការរាតត្បាតជំងឺកូវីដ-១៩ ទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងសង្គមនៅក្នុងតំបន់ ហើយពួកគេបានគូសបញ្ជាក់ម្តងទៀតនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការធ្វើការងារជាមួយគ្នាដើម្បីជម្នះនូវជំងឺឆ្លង និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។

ពួកគេបានលើកឡើងអំពីសារៈសំខាន់នៃការបើកទីផ្សារ និងការធានាសង្វាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាពក្នុងតំបន់ ជាពិសេសសម្រាប់ទំនិញសំខាន់ៗដូចជា ការផលិតផលឱសថ និងចំណីអាហារនៅក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះ។

គណៈប្រតិភូបានឯកភាពគ្នាថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) គួរតែត្រូវបានចុះហត្ថលេខានៅក្នុងឆ្នាំនេះ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងស្ថិរភាពសង្គមក្នុងតំបន់។

ពួកគេបានកោតសរសើរចំពោះលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន – សាធារណរដ្ឋកូរ៉េ នៅទីក្រុង ប៊ូសាន សាធារណរដ្ឋកូរ៉េ កាលពីខែវិច្ឆិកា នឹងបានសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តរបស់មេដឹកនាំក្នុងការលើកកម្ពស់សេរីភាវូបនីយកម្មពាណិជ្ជកម្មទំនិញ សេវាកម្ម និងការវិនិយោគរវាងភាគីទាំងពីរដោយសម្រួលនីតិវិធីរដ្ឋបាល និងការតភ្ជាប់ទំនាក់ទំនងជាមួយវិស័យឯកជនក្នុងអំឡុងពេលដំណើរការ។

យោងតាមស្ថិតិបានបង្ហាញថា ពាណិជ្ជកម្មរវាងអាស៊ាន និងកូរ៉េខាងត្បូង បានឈានដល់តម្លៃ ១៥៦,៥ប៊ីលានដុល្លារអាមេរិកកាលពីឆ្នាំមុន ដែលមានចំនួន ៥,៦ភាគរយនៃប្រាក់ចំណូលពាណិជ្ជកម្មរបស់ក្រុមនេះជាមួយដៃគូខាងក្រៅ៕

ប្រភព៖ www.information.gov.kh

Filed in: ព័ត៌មានថ្មី, អន្តរជាតិ Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com