ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

​ក្រុមអ្នកតវ៉ា​រាប់ពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​បារាំង​នៅ​ទូទាំង​ប្រទេស​ប៉ា​គី​ស្ថាន

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០។

​ប៉ា​គី​ស្ថាន៖ ​ក្រុមអ្នកតវ៉ា​រាប់ពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​បារាំង​នៅ​ទូទាំង​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃរ​សុក្រ​ទី​០៤​កញ្ញា​ ខណៈ​ដែល​កំហឹង​បាន​ផ្ទុះឡើង​ដោយសារ​ការ សម្រេច​រប​ស់ទស្ស​នាវ​ដ្តី​បារាំង​​ដើម្បី​បោះពុម្ពផ្សាយ​រូប​តុក្កតា​របស់​ព្យាកា​រី​មហា​ម៉ាត់ មេដឹកនាំ​សាសនា​។​

​កាលពីដើម​សប្តាហ៍​នេះ ទស្សនា​វ​ដ្តី​បារាំង Charlie Hebdo ដែល​ជា​គោលដៅ​នៃ​ការសម្លាប់​រង្គាល​ដោយ​ខ្មាន់កាំភ្លើង​ជា​ជន​អ៊ីស្លាម​នៅ​ឆ្នាំ​២០១៥​ បាន​បោះពុម្ព​រូបភាព​ដែល​មាន​ភាពចម្រូងចម្រាស​​ឡើងវិញ​ដើម្បី​កត់សម្គាល់​ការចាប់ផ្តើម​នៃ​ការជំនុំជម្រះ​ក្តី​លើ​ពួក​អ្នកសមគំនិត​ក្នុង​ការវាយប្រហារ​នោះ​។​

​ការបោះពុម្ពផ្សាយ​នេះ​បាន​នាំឱ្យ​មាន​ការ​ថ្កោលទោស​ពី​ក្រសួងការបរទេស​ប៉ា​គី​ស្ថាន ​រួម​ជាមួយ​ការអំពាវនាវ​ពី​ក្រុម​អ៊ីស្លាម​និយម​ឲ្យ​ធ្វើ​ការតវ៉ា​បន្ទាប់ពី​ការ​សូត្រធម៌​កាលពី​ថ្ងៃ​សុក្រ ដែល​ជំរុញ​ទាក់​​ទាញ​មនុស្ស​រាប់ពាន់​នាក់​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​តាម​ទីក្រុង​នានា ជា​ទី​ដែល​ពួកគេ​អំពាវនាវ​ឱ្យ​ធ្វើ​ពហិការ​និង​បណ្តេញ​ឯកអគ្គរដ្ឋទូត​បារាំង​។​

​អ្នក​តវ៉ា​ម្នាក់​បាន​និយាយ​ក្នុង​ពេល​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ឡាហ័​រថា​”​យើង​ចាំបាច់​ត្រូវ​បញ្ជូន​សារ​ដ៏​ខ្លាំង​មួយ​ទៅ​កាន់​បារាំង​ថា​ការ​មិន​គោរព​ដល់​ព្យាកា​រី​ដ៏​ជាទី​គោរព​និង​ស្រឡាញ់​របស់​យើង នឹង​មិន​ត្រូវបាន​​អត់ឱន​ទេ​”​។​

​សូមបញ្ជាក់​ថា ការបោះពុម្ព​នៃ​រូបភាព​របស់​ព្យាកា​រី ត្រូវ​បាន​ហាម​ឃាត់​នៅក្នុង​សាសនា​អ៊ីស្លាម​។ ការប្រមាថ​សាសនា​នៅក្រោម​ច្បាប់​ការពារ​សាសនា​ដ៏​តឹងរ៉ឹង​របស់​ប៉ា​គី​ស្ថាន អាច​ជាប់ទោស​ប្រហារជីវិត​៕​

ប្រភព៖www.rasmeinews.com

Filed in: ព័ត៌មានថ្មី, អន្តរជាតិ Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com