ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

ក្រុមសង្គ្រោះ៧១១ បានជួយដឹកដល់មន្ទីពេទ្យហើយជូនលុយថែមទៀតដល់បុរសសន្តិសុខម្នាក់ដែលម៉ូតូបើកបុកចំពីក្រោយ ដែលគាត់កំពង់ជិះកង់

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអង្គារ៍ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។

ភ្នំពេញ៖៥-៩-២០២០ -ព័ត៌មានបឋម ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូមិនស្គាល់ម៉ាក បានបុកសន្តិសុខដែលជិះកង់ ប្រហែលជាប៉ះពាលធ្ងន់ត្រង់ចង្កេះ តែបច្ចុប្បន្នភាព ឡានពេទ្យបានដឹកគាត់យកទៅសង្គ្រោះបន្ទាន់ហើយ ។ នៅផ្លូវសន្តិភាព ក្បែរផ្សារសុភមង្គល ។070973464 នេះជាលេខឡានពេទ្យ

*ព័ត៌មានបន្ថែម
ម៉ូតូបើកបុកអ្នកជិះកង់រងរបួសធ្ងន់នៅផ្លូវសន្តិភាព ៣០ម៉ែត្រ ក្បែរផ្សារសុភមង្គល ជនរងគ្រោះដង្ហោយឲ្យជួយគាត់ផង។

ភ្នំពេញ ៖ បុរសជាសន្តិសុខក្រុមហ៊ុនម្នាក់ ទទួលរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ គ្រាដែលកំពុងជិះកង់សុខៗ ត្រូវបានម៉ូតូមួយគ្រឿងមិនចាំម៉ាកបើកបុកពីក្រោយ ហើយបើករត់គេចទៅបាត់ ជនរងគ្រោះលើកដៃសំពះអង្វរដង្ហើយឲ្យជួលដល់រូបគាត់ផង កាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ នៅតាមផ្លូវ៣០ម៉ែត្រ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះឈ្មោះ លី យ៉ួង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ សន្តសុខក្រុមហ៊ុនឯកជន យាមតាមរោងចក្រ ស្នាក់នៅមិនពិតប្រាកដ ក្រុមហ៊ុនចាត់ចែងឲ្យយាមត្រង់ណា ស្នាក់នៅត្រង់នោះ មានស្រុកកំណើតភូមិថ្មដា ឃុំថ្មដា ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះក្នុងឯកសណ្ឋានកងសន្តិសុខក្រុមហ៊ុនឯកជន ជិះកង់ធ្វើដំណើរតាមផ្លូវ៣០ម៉ែត្រ ពីកើតទៅលិច ដល់ចំណុចខាងលើ ដងផ្លូវមានសភាពងងឹត ស្រាប់តែមានម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក ព្រោះយប់មើលមិនច្បាស់ បើកល្បឿនលឿនបើកពីកើតទៅលិច ជ្រុលទៅបុកកង់ជនរងគ្រោះពីក្រោយទាំងកំរោល បណ្តាលឲ្យដួលរងរបួសធ្ងន់ ចំណែកខាងម៉ូតូរងរបួសស្រាល លើកម៉ូតូបើកគេចទៅបាត់ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា ហេតុតែជីវភាពក្រីក្រ ខ្វះខាត គាត់សុខចិត្តមករកការងារធ្វើ គ្រាន់បានប្រាក់ខែបន្តិចបន្តួចជួយដល់គ្រួសារឯស្រុក រាល់ថ្ងៃជិះកង់ដើរយាមតាមរោងចក្រ ក្រុមហ៊ុន តាមដែលគេចាត់ឲ្យទៅយាមចល័ត ឥឡូវជួបគ្រោះថ្នាក់បែបនេះទៀត មានតែលើកដៃសំពះអង្វរពេទ្យ សប្បុរសជន ជួយដល់រូបគាត់ផង ។

ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ដោយក្តីអាសូរ កងសង្គ្រោះ៧១១ កងពលតូចលេខ៧០ ការងារមនុស្សធម៌ ជួយដល់ជនរងគ្រោះមិនគិតថ្លៃ ហើយត្រូវបានក្រុមសមាជិកប្រចាំរថយន្តសង្រ្គោះក្នុងនោះមានលោក កែវ ពិសី , លោក ឃឺន ធី , កញ្ញា អុិន សូលីដា , កញ្ញា ឆិល ឈុនលាង , កញ្ញា ម៉េង សរីនិច បានជួយ ឧបត្ថម្ភជាថវិកា មួយចំនួនជូនដល់ជនរងគ្រោះ ដោយទឹកចិត្តមនុស្សធម៌ ៕

# មិនត្រឹមតែជួយសង្គ្រោះទេ ទៅដល់មន្ទីរពេទ្យជូនថវិការអោយថែមទៀត៖
បុរសម្នាក់ឈ្មោះលី យ៉ុង អាយុ៣៨ឆ្នាំ ជាសន្តិសុខរបស់ក្រុមហ៊ុនឯកជនមួយ កំពង់ជិះកង់ទៅធ្វើការ បានជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយម៉ូតូបុកពីក្រោយរួចគេចខ្លួនបាត់ បណ្តាយអោយរងរបួសធ្ងន់។
កើតហេតុនៅម៉ោង១៩:៣០នាទីយប់ថ្ងៃទី៥/៩/២០២០ តាមផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។ ក្រោយកើតហេតុក្រុមសង្គ្រោះ៧១១ កងពលតូចលេខ៧០បានទៅជួយសង្គ្រោះរួចដឹកបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យព្រះកុសុម:។ ដោយមានការអាណិតអាសូដល់ជនរងគ្រោះជាជនក្រីក្រសមាជិកសង្គ្រោះទាំង៤នាក់ក៍បានជូនថវិការមួយចំនួនដល់ជនរងគ្រោះថែមទៀត។


ក្រុមសង្គ្រោះមាន៖
១/លោក ឃឺន ធី , ២/ កញ្ញា អុិន សូលីដា
៣/ កញ្ញា ឆិល ឈុនលាង , ៤/ កញ្ញា ម៉េង ស្រីនិច
៥/ រូបភាព: លោក កែវ ពីសី

 

Filed in: ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com